CAMBO REPORT

Popup Advertising5 seconds

EMUI​ 10​ នឹង​មាន​ផ្ទុក​មុខងារ​ Dark Mode​, Icon​ រចនា​បថ​ថ្មី​ និង​ UI​ កាន់​តែ​រលូន​ជាង​មុន​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Huawei បានប្រកាសចេញ EMUI 10 ស្របពេលជាមួយនឹង HarmonyOS នៅឯព្រឹត្តិការណ៍ Huawei Developer Conference ក្នុងប្រទេសចិន កាលពីម្សិលមិញនេះ។ ស្បែក EMUI 10 គឺជាជំនាន់ចុងក្រោយបង្អស់ ដែលដំណើរការនៅលើ Android Q ហើយសម្រាប់ប្រើលើស្មាតហ្វូន Huawei និង Honor ផងដែរ។ ស្បែកជំនាន់ក្រោយនេះ គឺត្រូវបានសន្យាមកថា នឹងមានដំណើរការរហូនល្អជាងមុន, ការឌីហ្សាញ UX ជំនាន់ក្រោយ និងជាពិសេសមុខងារ Dark Mode ពេញលេញ ថែមទៀតផង។ ស្មាតហ្វូនរបស់ Huawei និង Honor នឹងអាចអាប់ដេតទៅកាន់ EMUI 10 បាន ចាប់ពីចុងឆ្នាំនេះ តទៅ ហើយស្មាតហ្វូនលំដាប់កំពូល Mate 30 អាចនឹងមានភ្ជាប់មក ចេញពីប្រអប់ស្រាប់ តែម្ដង។

 

 

ចាប់ផ្ដើមពីការឌីហ្សាញ យើងអាចឃើញបានថា Icon របស់កម្មវិធីទាំងអស់ ត្រូវផ្លាស់ប្ដូររូបរាង ឲ្យមានលក្ខណៈមូលច្រើន និងជាប្រភេទ 2D សាមញ្ញធម្មតាផងដែរ។ មុខងារពិសេស Dark Mode ក៏ត្រូវបានដាក់ឲ្យបើកប្រើនៅលើ EMUI 10 ដើម្បីងាយស្រួលមើល នាពេលយប់ងងឹត និងជួយសន្សំថ្មខ្លះទៀត ជាពិសេសស្មាតហ្វូនណាមួយ ដែលមានអេក្រង់ប្រភេទ OLED ភ្ជាប់មកស្រាប់។ លើសពីនេះទៅទៀត មុខងារពិសេស Dark Mode នេះគឺជាប្រភេទ System-Wide ដូច្នេះ វានឹងអាចធ្វើឲ្យ កម្មវិធីផ្សេងៗជាច្រើនទៀត ដែលមិនមានទាន់មាន Dark Mode ឲ្យទទួលបានមុខងារនេះ ថែមទៀតផង។ 

 

 

ក្រៅពីនេះស្បែក EMUI 10 ក៏មានភ្ជាប់មកជាមួយនូវម៉ូត នាឡិកា, ប្រតិទិន និងជម្រើសរូបភាពជាច្រើនទៀត សម្រាប់ប្រើប្រាស់នៅលើ “Screen Always-On” ពេលអេក្រង់បិទចោល។ Huawei ក៏បានអះអាងថាមុខងារ GPU Turbo mode ត្រូវបានបន្ថែមល្បឿន ដល់ទៅ 60% បើប្រៀបធៀបទៅនឹង EMUI 9.1 និងជំនួយលើបច្ចេកវិទ្យា Link Turbo ឲ្យលឿនជាងមុន រហូតដល់ 70% រាល់ការភ្ជាប់បណ្ដាញ Wireless ទាំងឡាយ។ យើងក៏ឃើញមាននូវ មុខងារថ្មី HiCar mode ដែលអនុញ្ញតឲ្យស្មាតហ្វូន តភ្ជាប់ទៅកាន់រថយន្ដបាន ស្រដៀងគ្នាទៅនឹង Android Auto និង Apple CarPlay អញ្ចឹងដែរ ដើម្បីបញ្ជាបទចម្រៀង, ដំណើរការកម្មវិធីផែនដី (MAP) និងបញ្ជាម៉ាស៊ីនត្រជាក់។

 

 

ស្មាតហ្វូនម៉ូឌែល Huawei P30 Pro នឹងទទួលបានកំណែអាប់ដេត EMUI 10 Beta មុនគេបង្អស់ នៅថ្ងៃទី 8 ខែកញ្ញាឆ្នាំ 2019 ខណៈពេលដែលម៉ូឌែល Huawei Mate 20, Mate 20 Pro, Mate 20 X, Mate 20 RS Porsche Design, P30, P30 Lite, Honor View 20 និង Honor Magic 2 នឹងអាចទទួលបានជំនាន់ Beta នាពេលក្រោយៗទៀត ប៉ុន្ដែពេលវេលាពិតប្រាកដ មិនទាន់បានប្រកាស ជាផ្លូវការនៅឡើយទេ។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: 91 Mobile Tag: កម្មវិធី-ហ្គេម