CAMBO REPORT

Popup Advertising5 seconds

Apple ជូន​​រង្វាន់ 1 លាន​​ដុល្លារ បើ​សិន​ជា​អ្នក​អាច Hack iPhone បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Apple បានបង្ហាញប្រាប់សាធារណៈជនអោយបានដឹងថា ខ្លួនពិតជាបានគិតគូរទៅដល់ សុវត្ថិភាពលើ ប្រព័ន្ធប្រតិបត្តិការ របស់ខ្លួន ពិតប្រាកដមែន ដោយ ក្រុមហ៊ុននេះ បានប្រកាសជាសាធារណៈនៅថ្ងៃនេះថា ខ្លួននឹងផ្តល់ជូននូវប្រាក់រង្វាន់សរុបរហូត ទៅដល់ 1 លានដុល្លារ សម្រាប់ជនណា ដែលបានស្វែងរកឃើញនូវ ចន្លោះប្រហោងនៅលើ ប្រព័ន្ធប្រតិបត្តិការ macOS, tvOS, watchOS និង iCloud របស់ខ្លួន។ 

 

 

លើសពីនោះទៅទៀត កម្មវិធីប្រគល់ ជូននូវប្រាក់រង្វាន់នេះ ឃើញមានតាំងពី ឆ្នាំ 2016 មកម៉្លេះ។ គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលបានរកឃើញនូវ ចន្លោះប្រហោង សុវត្ថិភាពណាមួយ នៅលើប្រព័ន្ធប្រតិបត្តិការ iOS នោះ នឹងទទួលបាន ប្រាក់រង្វាន់ ចំនួន 20 ម៉ឺនដុល្លារ ដែលវាជាចំនួនដ៏ខ្ពស់មួយ ដែលមិនធ្លាប់មានពីមុនមក។ ថ្ងៃនេះផងដែរ ក្រុមហ៊ុននេះ បានបន្ថែម ប្រាក់រង្វាន់រហូតដល់ទៅ 1 លានដុល្លារ សម្រាប់អ្នកដែលរកឃើញនូវ ចន្លោះប្រហោងសុវត្ថិភាព ដែលអនុញ្ញាតអោយ Hacker អាចមានសិទ្ធិចូលប្រើប្រាស់ ពេញលេញលើ iPhone និង iPad បានដោយមិនបានប៉ះពាល់ ទូរសព្ទដោយផ្ទាល់នោះ។ 

 

មិនតែប៉ុណ្ណោះ Apple ក៏បានបន្ថែមនូវទឹកប្រាក់បន្ថែម 50 ម៉ឺនដុល្លារបន្ថែមទៀត ចំពោះការរកឃើញ នូវចន្លោះប្រហោងសុវត្ថិភាពណា ដែលអាចអោយ Hacker អាចចូលទាញយកទិន្នន័យ នៃអ្នកប្រើប្រាស់បាន។ គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកាសរក ជើងខ្លាំងក្នុងការស្វែងរក នូវចន្លោះប្រហោងនៅលើ ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួននេះ គឺមានជាយូរណាស់មកហើយ ដែលនេះ គឺជាការលើកទឹកចិត្ត ដល់បុគ្គលណា ដែលមានសមត្ថភាព ក្នុងរឿងនេះផងដែរ។

 

 

ក្នុងនោះ យើងឃើញថា មានអ្នកស្រាវជ្រាវទៅលើប្រព័ន្ធសុវត្ថិភាពម្នាក់ បានរកឃើញពីកំហុសមួយនៅលើ macOS ដែលអាចបង្ហាញនូវ លេខកូដសម្ងាត់របស់អ្នកប្រើប្រាស់ កាលពីដើមឆ្នាំនេះ ដែលគេមិនបានទទួលប្រាក់រង្វាន់ពី Apple នោះទេ ដោយសារតែមិនបានដឹងថា មានកម្មវិធីនេះឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: ចំណេះដឹងទូទៅ