CAMBO REPORT

Popup Advertising5 seconds

Apple ដាក់​លក់​ឆ្នាំង​សាក​ឥត​ខ្សែ​បាន​ច្រើន​ឧបករណ៍​ម៉ាក Mophie ទោះ AirPower របស់​ខ្លួន​បរាជ័យ​ក៏​ដោយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលនេះ ក្រុមហ៊ុន Apple បានដាក់លក់នូវ ផលិតផលមួយនៅក្នុង Apple Store របស់ខ្លួន ដែល អាចសាកថ្មឥតខ្សែ បានដូចគ្នានឹង AirPower ដែលមានឈ្មោះថា Mophie ដែលអាចសាកបាន ឧបករណ៍បានច្រើនក្នុងពេលតែមួយ តាមបច្ចេកវិទ្យា Qi Wireless charge ផងដែរ។ 

 

ឆ្នាំងសាកឥតខ្សែ Mophie dual wireless នេះផងដែរ អាចសាកបាន ឧបករណ៍ចំនួន ២ ក្នុងពេលតែមួយ ដែលមានកំរិតបញ្ជូនថាមពលបាន 7.5 វ៉ាត់។ លើសពីនោះទៅទៀត វាក៏បានភ្ជាប់មកជាមួយនូវ រន្ធ USB-A ផ្សេងមួយទៀត ដើម្បីធ្វើការសាក ឧបករណ៍ផ្សេងទៀត មានដូចជា Apple Watch ជាដើម។ 

 

Mophie dual charger នេះមានតម្លៃ 99.95 ដុល្លា និង មួយម៉ូឌែលផ្សេងទៀត ដែលអាចសាកថ្មបាន 3 ឧបករណ៍ក្នុងពេលតែមួយនោះ មានលក់ក្នុងតម្លៃ 139.95 ដុល្លា។

 

 

គួរបញ្ចាក់ផងដែរ Apple  បានប្រកាសបញ្ឃប់នូវគម្រោងលក់ AirPower នេះកាលពី ថ្ងៃទី 29 ខែ មីនា ឆ្នាំ 2019 កន្លងទៅនេះ។ មិនតែប៉ុណ្ណោះ យើងក៏មិនមានឃើញ ក្រុមហ៊ុនណា អាចផលិតនូវ  ឆ្នាំងសាកថ្មឥតខ្សែ ដែលអាចជំនួស AirPower នេះបានផងដែរ ដោយហេតុថា ដែលវា ត្រូវការនូវ កម្លាំងភ្លើង Cooperative flux  ដែលគ្រប់គ្រងដោយ Software មួយជាន់ទៀតដើម្បីបង្កើតបាន។ 

 

សរុបមក ទោះបីជា Apple មិនបានបញ្ជេញលក់ AirPower នេះក៏ពិតមែន តែយើងក៏អាច ទទួលបានបទពិសោធន៍ នៃការសាកថ្មឥតខ្សែនេះ តាមរយះផលិតផលរបស់ក្រុមហ៊ុនដទៃ បានដូចគ្នាផងដែរ។ បន្ថែមពីនោះ ល្បឿននៃការសាកនេះ ក៏នៅមានល្បឿនយឺតផងដែរ បើប្រៀបធៀប នឹងការសាកដោយប្រើខ្សែរសាកផ្ទាល់។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Apple Insider Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ