CAMBO REPORT

Popup Advertising5 seconds

មុខងារ AR walking directions ក្នុង Google Maps​ នឹង​មាន​នៅ​លើ​ Android​ និង​ iOS​ ឆាប់​ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចុប្បន្ននេះ ពេលទៅណាមកណាមិនសូវមានអ្នកខ្វល់ខ្វាយ ពីរឿងផ្លួវប៉ុន្មាននោះទេ ដោយសារតែនេះជាសម័យបច្ចេកវិទ្យាទំនើប អញ្ចឹងហើយមានឧបករណ៍ឆ្លាតវៃជាច្រើន អាចជួយបង្ហាញផ្លូវដល់អ្នកដែលត្រូវការបាន។ ពិតណាស់ភាគច្រើន យើងតែងតែប្រើប្រាស់នូវកម្មវិធី Google Maps ដើម្បីឆែកមើលផែនទី ក៏ដូចជាគោលដៅដែលយើងចង់ទៅ ដូច្នេះហើយបានជាក្រុមហ៊ុន Google ព្យាយាមបង្កើតនូវមុខងារថ្មីៗនៅក្នុងកម្មវិធីនេះ ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលជាងមុនផងដែរ។ 

 

 

ជាក់ស្ដែងក្នុងពេលថ្មីៗនេះ Google បានបញ្ចេញេជំនាន់សាកល្បងនៃ មុខងារ AR walking នៅលើ Google Maps ដែលមុខងារនេះ មានលក្ខណៈពិសេសមែនទែន សម្រាប់អ្នកធ្វើដំណើរ ក្នុងការស្វែងរកផ្លូវកាន់តែងាយស្រួលជាងមុនទៀតផង។ ពិតណាស់ មុខងារនេះ អាចបង្ហាញផ្លូវដល់អ្នក តាមរយៈរូបភាពផ្ទាល់តែម្ដង ដែលវាត្រូវបានគេហៅថា Google Maps Live View។ តាមពិតទៅ មុខងារនេះ ត្រូវបានគេធ្លាប់ប្រទះឃើញនៅលើស្មាតហ្វូន Google Pixel រួចម្ដងហើយ ដែលវាបានធ្វើការដោយប្រើប្រាស់កាមេរ៉ារបស់ស្មាតហ្វូនរបស់យើង។ មិនខុសទេ វាតម្រូវឲ្យអ្នកលើកទូរសព្ទឡើងដើម្បីចាប់យករកភាពផ្លូវដែលនៅជុំវិញខ្លួនរបស់អ្នក បន្ទាប់មកវាបង្ហាញទិសដៅផ្លូវមួយណាដែលអ្នកត្រូវទៅ។ 

 

 

គួរបញ្ជាក់ដែរថា ចំពោះស្មាតហ្វូន Android ណាដែលគាំទ្រមុខងារ ARCore និង iOS ដែលគាំទ្រជាមួយមុខងារ ARKit នឹងត្រូវទទួលបានជំនាន់សាកល្បងនៃ Google Maps Live View នៅក្នុងសប្តាហ៍នេះ ហើយនៅពេលនោះ អ្នកអាចសាកល្បងប្រើមុខងារនេះ តាមវិធីខាងក្រោមៈ

 

• ដំបូងត្រូវស្វែងរកទីកន្លែងដែលអ្នកចង់ដើរទៅ នៅក្នុងកម្មវីធី Google Maps

• បន្ទាប់មកចុចលើប៊ូតុង Directions នៅផ្នែកខាងក្រោម

• រួចចុច walking directions នៅផ្នែកខាងលើនៃអេក្រង់

• បន្ទាប់ចុចលើមុខងារ Live View ដែលស្ថិតនៅផ្នែកខាងក្រោម ជាការស្រេច។

 

 

ដូច្នេះហើយ នេះអាចជាមុខងារបន្ថែមដ៏ល្អមួយសម្រាប់ អ្នកប្រើប្រាស់ ព្រោះវាអាចបង្ហាញបានយ៉ាងច្បាស់ពីផ្លូវដែលយើងទៅ អញ្ចឹងវាគ្មានអ្វីដែលធ្វើឲ្យអ្នកច្រឡំផ្លូវទៀតនោះទេ។ និយាយទៅ មុខងារនេះ ក៏អាចនឹងមកដល់ក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ បន្ទាប់ពីបញ្ចេញជំនាន់សាកល្បងរួចរាល់ ដូច នេះយើងនឹងទទួលបានជំនួយការផែនទីមួយផ្នែកទៀតនាពេលខាងមុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម