CAMBO REPORT

Popup Advertising5 seconds

PUBG Lite ជំនាន់សាកល្បង ត្រូវបាន​បញ្ចេញ​ជាលក្ខណៈផ្លូវការ មកជាមួយ វគ្គ 4 ទល់ 4

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចំពោះអ្នកដែលចូលចិត្ត លេងហ្គេមជាប្រចាំ ប្រាកដជាបានស្គាល់ ឬក៏បានដឹងពីហ្គេម PUBG សម្រាប់ កុំព្យូទ័រ និងទូរសព្ទ ច្បាស់ជាមិនខាន។ ហ្គេមនេះ ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Tencent និង PUBG Corporation វាជាប្រភេទហ្គេម បាញ់ប្រហារគ្នា ដោយដាក់អ្នកលេងទាំង 100 នាក់ ចូលទៅក្នុងកោះមួយ ដែលមានទំហំ 8 x 8 គីឡូម៉ែត្រ ដែលតម្រូវឲ្យអ្នកលេង ស្វែងរក អាវុធ និងឧបករណ៍ផ្សេងៗទៀត ដោយខ្លួនឯង ហើយដើម្បីក្លាយជាអ្នកឈ្នះក្នុងហ្គេមនេះ អ្នកត្រូវតែ ជាអ្នកលេងដែល រស់ចុងក្រោយគេបង្អស់។


ក្រោយពីទទួលបានការគាំទ្រ និងភាពជោគជ័យដ៏ធំសម្បើមមកនោះ ក្រុមហ៊ុន Tencent ក៏បានបោះជំហ៊ានទៅមុខ ថែមមួយដំណាក់កាលទៀត ដោយធ្វើការអភិវឌ្ឍ និងបង្កើតហ្គេម PUBG Lite មួយផ្សេងទៀត និងបានដាក់ឲ្យលេងសាកល្បង ដើម្បីបំពេញតម្រូវការ របស់អ្នកលេងដែលមានកុំព្យូទ័រ ដែលមានកម្លាំងម៉ាស៊ីនល្មម ហើយចង់ដឹង និងស្គាល់ពីហ្គេមមួយនេះ។ គួរបញ្ជាក់ផងថា PUBG Lite ត្រូវបានដាក់ឲ្យលេងសាកល្បងអស់រយៈពេល 8 ខែ មកហើយ ហើយក៏មានប្រភព័ត៌មានជាច្រើនបានរាយការណ៍មកថា វានឹងត្រូវដាក់ឲ្យលេងសាកល្បងជាផ្លូវការក្នុងពេលឆាប់ៗនេះ។

ស្រាប់តែកាលពីពេលថ្មីនេះក្រុមហ៊ុន Tencent បានបញ្ចេញ ហ្គេម PUBG LITE ជំនាន់សាកល្បង ជាផ្លូវការតែម្តង និងអនុញ្ញាតឲ្យយើងទាញយកដោយឥតគិតថ្លៃ។ ការចាប់ផ្តើម នៃដំណើរការបើកឲ្យ លេងសាកល្បងជាផ្លូវការនេះ ប្រៀបបានទៅនឹងការចាប់ផ្តើម នៃរដូវកាលថ្មីរបស់ PUBG Lite ដែលនាំមកមុខងារ និងរបៀបលេងពិសេសៗ បន្ថែមទៅក្នុងក្នុងហ្គេម ព្រមទាំងការនាំយក Lite Pass ដែលអនុញ្ញាតឱ្យអ្នកលេងទទួលបានរង្វាន់ បន្ទាប់ពីបាន បំពេញបេសកកម្ម នៅក្នុងហ្គេមរួចរាល់។



លោក Brady Choi, ជាប្រធាន និង អនុប្រធាន PUBG Lite នៃសាជីវកម្ម PUBG មានប្រសាសន៍ថា "វាពិតជាដំណើរមួយដ៏វែងឆ្ងាយ បើគិតចាប់តាំងពី យើងបានបើកដំណើរការដំបូង រហូតមកដល់ពេលនេះ ហើយយើងសូមថ្លែងអំណរគុណ ដល់អ្នកគាំទ្រទាំងអស់គ្នា ដែលបានបន្តការគាំទ្រ តាំងពីដំបូង រហូតមកដល់ពេលនេះ" លោកក៏បានបន្តទៀតថា នៅក្នុងដំណាក់កាល បើកដំណើរការសាកល្បង ជាផ្លូវការនេះ ពួកយើងនឹងខិតខំ ប្រឹងប្រែង ស្វែងរក នូវអ្វីដែលថ្មី អ្វីដែលប្លែក ដើម្បីផ្តល់ជូនអ្នកលេងទទួលបានបទពិសោធន៍មួយដល់អស្ចារ្យ។



ចំពោះរបៀបលេងនៅក្នុង វគ្គ 4 ទល់ 4  វិញ គេបែងចែកចេញជា 2 ក្រុម ដែលក្នុងមួយក្រុម មានសមាជិក 4 នាក់ ហើយតម្រូវឲ្យលេង នៅក្នុង ឃ្លាំងស្តុកទុកទំនិញ មួយដែល ព័ទ្ធជុំវិញដោយកុងតឺន័រ ដឹកទំនិញចាស់ៗ និងយានយន្ត ជាច្រើន ដែលតម្រូវឲ្យអ្នកលេងត្រូវមាន យុទ្ធសាស្រ្ត និងល្បិចលេងរៀងខ្លួន ដើម្បីយកឈ្នះលើ គូសត្រូវ របស់ខ្លួន ហើយដើម្បីឈ្នះក្នុង វគ្គនេះ គឺគេតម្រូវឲ្យ ក្រុមមួយ ក្នុងចំណោមក្រុមទាំងពីរ ទទួលបាន 30 ពិន្ទុ មុនគេ។ គួរបញ្ជាក់ផងថា រដូវការថ្មី ក៏ត្រូវដាក់ឲ្យលេង ជាមួយ PUBG LITE ជំនាន់សាកល្បង ផ្លូវការ នេះផងដែរ។



សរុបមកវិញនេះជាដំណឹងមួយដ៏ល្អ សម្រាប់ប្រិយមិត្ត ដែលមានកុំព្យូទ័រ កម្លាំងម៉ាស៊ីនល្មមៗ ហើយមានបំណង ចង់លេង ហ្គេម PUBG អាចធ្វើការទាញយកមកលេង សាកល្បងឥឡូវនេះបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: First Post Tag: កម្មវិធី-ហ្គេម