CAMBO REPORT

Popup Advertising5 seconds

Apple បញ្ចេញកំនែអាប់ដេត iOS 13 Public Beta ជំនាន់ទី 5 ជាផ្លូវការ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើយើងគិតមកត្រឹមពេលនេះ ក្រុមហ៊ុន Apple បានធ្វើការដាក់ចេញ កំណែអាប់ដេត iOS 13 សម្រាប់ក្រុម Developer ឈានមកដល់ជំនាន់សាកល្បងទី 6 ហើយ ឬអាចហៅបានថា Beta 6 ដើម្បីអោយពួកគេសិក្សាបន្ថែម និងស្វែងរកកំហុសផ្សេងៗ មុនពេលបញ្ចេញ កំណែអាប់ដេត ពេញលេញ ជាផ្លូវការ។ យ៉ាងណា សម្រាប់ពេលនេះ Apple ក៏បានបញ្ចេញចេញនូវ iOS 13 Public Beta 5 ដូចគ្នា ដើម្បីអោយអ្នកប្រើ iPhone ដែលមានសិទ្ធ អាចទាញយក មកសាកល្បង ដើម្បីស្គាល់រសជាតិថ្មី ហ្នឹងគេដែរ។


បន្ទាប់ពីបញ្ចេញ iOS 13 ជំនាន់សាកល្បងទី 6 កាលពីម្សិលមិញ ថ្ងៃនេះ Apple ក៏បានចបញ្ចេញកំនែអាប់ដេត iOS 13 ជំនាន់សាកល្បងទី 5 ជាផ្លូវការ ហើយវាក៏មានការកែប្រែ និងផ្លាស់ប្តូរចំនុចមួយចំនួនផងដែរ។ ខាងក្រោមនេះជាចំនុចមួយជំនួនដែលបានកែប្រែ និងផ្លាស់ប្តូរ។


- Dark Mode Control Center Toggle : មុខងារ Dark Mode អាចធ្វើការកំនត់ជា Shortcut នៅក្នុង Control Center បាន។


 


- Folder Transparency : ផ្ទៃខាងក្រោយនៃ Folder ត្រូវបានផ្លាស់ប្តូរ ឲ្យស៊ីទៅនឹងពណ៌របស់ Backround។

 

- Hide Link Previews : ប្រើប្រាស់ 3D Touch នៅតំណរភ្ជាប់របស់ គេហទំព័រណាមួយដើម្បីធ្វើការលាក់ Link Previews។


- Announce Messages : មុខងារដែលអនុញ្ញាតឲ្យ Siri ផ្តល់ដំណឹងនៅពេលដែលមានគេផ្ញើរសារចូលមក ខណៈពេលដែលអ្នកកំពុងតភ្ជាប់ទៅកាន់ Airpod 2 ឬកាសក្តោបត្រជៀក Beat មួយចំនួន ត្រូវបានដកចេញ។


- Three Finger Tap : អាចប្រើប្រាស់ម្រាមដៃ 3 ប៉ះត្រង់ផ្នែកណាមួយនៃផ្ទៃអេក្រង់ ដើម្បី Undo, Redo, Cut, Copy និង Paste នេះប្រហែលជាចន្លោះប្រហោង។



- Bluetooth Permission Updates : Apple និងបង្ហាញសារ ដាស់តឿនអ្នកថា កម្មវិធី "នឹងធ្វើការតភ្ជាប់ ទៅកាន់ទូរសព្ទរបស់អ្នក ដោយស្វ័យប្រវត្ត នៅពេលដែលអ្នកស្ថិតនៅក្បែរ" នៅពេលដែលអ្នកធ្វើការតម្លើង និងផ្ទេរអ្វីមួយ តាមរយៈ Bluetooth។



- Photos Splash Screen : ផ្ទៃបង្ហាញនែនាំថ្មីរបស់កម្មវិធីរូបថត ប្រាប់ពីមុខងារថ្មីដែលមាននៅលើ iOS 13។



- App Store Splash Screen : ផ្ទៃបង្ហាញនែនាំថ្មីរបស់ App Store បង្ហាញអំពីព័ត៌មាន លម្អិតរបស់សេវាកម្ម Arcade និង កម្មវិធីដែលត្រូវ Update។





- Volume Tweaks : របារសម្លេងត្រូវបានកាត់បន្ថយពី 34 កាំ ទៅ 16 កាំ វិញ។


- LTE Icon : រូបតំណាងឲ្យ សេវាកម្ម LTE/4G ត្រូវបានផ្លាស់ប្តូរទៅទំហំដូចដើម។

សរុបមកវិញ ទាំងនេះគឺជាមុខងារថ្មីៗ ដែលបានបន្ថែម និងកែប្រែនៅក្នុង iOS 13 ជំនាន់សាកល្បង ទី 5 ហើយវាក៏ជាមានព័ត៌មាន មួយដ៏ល្អសម្រាប់អ្នកដែលកំពុងប្រើប្រាស់ iOS 13 ជំនាន់សាកល្បង ទី 4 អាចធ្វើការតម្លើងទៅកាន់ជំនាន់ទី 5 ដើម្បីទទួលបានបទពិសោធន៍ថ្មី និងមុខងារពិសេសៗជាច្រើន។ ដោយឡែកចំពោះអ្នកដែលកំពុងប្រើប្រាស់ iOS 12.4 ចុះក្រោម គប្បីគួរតែកុំទាន់តម្លើង iOS13 ជំនាន់សាកល្បងនេះអី ព្រោះថាវាមិនទាន់មានស្ថេរភាព និងសុវត្ថិភាពពេលលេញនៅឡើយទេ យើងគួរតែចាំរហូតដល់ ក្រុមហ៊ុន Apple បញ្ចេញ iOS13 ជាផ្លូវការ ទើបល្អ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Mac Rumors Tag: កម្មវិធី-ហ្គេម