CAMBO REPORT

Popup Advertising5 seconds

ហ្គេម​ផ្សង​ព្រេង Dear Esther ដ៏​អាថ៌​កំបាំង​មួយ នឹង​ត្រៀម​ដាក់​អោយ​លេង​លើ iOS ឆាប់​ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មួយរយៈមុន ហ្គេម Journey បានបង្កការភ្ញាក់ផ្អើល ដែលនឹកស្មានមិនដល់ ដោយវាត្រូវបានដាក់ឲ្យមានដំណើរការ នៅលើប្រព័ន្ធប្រតិបត្តិការ iOS ទាំងមិនធ្លាប់មានពីមុនមក។ វាពិតជាទទួលបាន ការពេញនិយមខ្លាំង ពីសំណាក់អ្នកចូលចិត្តលេងហ្គេម ហើយព្រមទាំងទទួលបានកំណត់ត្រា ពិភពលោក (Guinness World Records) ថែមទៀតផង។

 

 

ជាការពិតណាស់ ដំបូងឡើយ ប្រភេទហ្គេមផ្សងព្រេងនេះ បានបង្កកំណើត តែនៅលើម៉ាស៊ីន PS3, PS4 និង PC ទេ ទើបអាចលេងហ្គេមនេះបាន ដល់ពេលបច្ចុប្បន្ន។ បន្ទាប់មក Half-Life 2 ជាហ្គេមលក្ខណៈហ្គេមផ្សងព្រេងដូចគ្នានោះ ក៏ចាប់ផ្តើមកកើត ដែលអនុញ្ញាតឲ្យមានដំណើរការ លើម៉ាស៊ីន PC និង ពពួកកុំព្យូទ័រស៊េរី Mac របស់ក្រុមហ៊ុនយក្ស អាមេរិក Apple កាលពីឆ្នាំ 2012 និងចាប់ផ្តើមមាននៅលើ ម៉ាស៊ីនហ្គេម PS4 ផងដែរ កាលពី 3 ឆ្នាំមុន។

 

 

ជាក់ស្តែង បើយោងតាម The Chinese Room បានបង្ហោះលើបណ្តាញ Twitter កាលពីថ្មីៗនេះ បានបង្ហើបឲ្យយើងដឹងថា ហ្គេមថ្មីមួយទៀត ដែលទទួលបានគាំទ្រ ដូចទៅនឹងហ្គេម Journey អញ្ចឹដែរ នឹងជ្រៀតចូលមក លើប្រព័ន្ធប្រតិបត្តិការ iOS នាឆ្នាំ 2019 នេះ ដោយនឹងផ្តល់សិទ្ធិ ឲ្យអ្នកកំពុងប្រើប្រាស់ iPad និង iPhone ទាំងឡាយ ទទួលបានរសជាតិថ្មីផ្សេងទៀត។

 

 

ចំពោះហ្គេម Dear Esther នេះ ជាប្រភេទហ្គេមផ្សងព្រេង ដែលយើងបានវង្វេង នៅលើកោះដ៏អាថ៌កំបាំងមួយ បន្ទាប់មក នឹងជួបបុរសម្នាក់ បានផ្តល់ដំបូន្មាន ក៏ដូចជាគន្លឹះខ្លះៗ ដែលតម្រូវឲ្យយើងធ្វើការរិះគិត និងពិចារណាដោយខ្លួនឯង ដើម្បីរកមធ្យោបាយធ្វើយ៉ាងណា ដោះស្រាយប្រាស្នា ដែលគេដាក់ឲ្យបានសំរេច និងរស់រានមានជីវិត ចាកចេញពីកោះ ដ៏អាថ៌កំបាំងនោះ។

 

 

សរុបមកវិញ ឃើញថា Dear Esther ជាហ្គេមមួយគួរឲ្យចាប់អារម្មណ៍ពិតមែន វាអាចកំដរការកំសាន្តយើង មួយពេលបាន មិនតែប៉ុណ្ណោះ ខ្ញុំគិតថាវាក៏បានផ្តល់នូវ អត្ថប្រយោជន៍ច្រើនដែរ ដូចជា ធ្វើឲ្យកម្រិតនៃការគិត របស់យើង (Critical Thinking) រីកលូតលាស់ ផងដែរ។ ដូចច្នេះ អ្នកដែលកំពុងប្រើប្រាស់ iPhone និង iPad របស់ Apple ត្រៀមខ្លួនចាំ Download វាមកលេងទាំងអស់គ្នា ក្នុងពេលឆាប់ៗនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម