CAMBO REPORT

Popup Advertising5 seconds

របៀប​ 8 ​យ៉ាង ងាយ​ស្រួល​ក្នុង​ការ​ Screenshots ​នៅ​លើ ​Windows ​10​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីកំណែអាប់ដេត Windows 10 ក្នុងខែតុលា ឆ្នាំ 2018 កន្លងទៅ ឃើញថាបានបន្ថែម កម្មវិធីថ្មី ដើម្បីធ្វើការ Screenshots លើអេក្រង់កុំព្យូទ័រ នោះគឺកម្មវីធី Snip & Sketch ដោយវាបាន មកជំនួយ កម្មវិធី Snapping Tool ទៀតផង។ តាមពិតទៅ កម្មវិធី Snapping Tool នៅតែឃើញមានប្រើ នៅលើ Windows ដដែល ប៉ុន្តែ Microsoft បានអះអាងថា កម្មវិធី Snapping Tool នឹងត្រូវបានលុបចោល នាពេលខាងមុខ នេះហើយ។ ជាក់ក្នុងថ្ងៃនេះ យើងនឹងណែនាំ ពីរបៀបប្រើកម្មវិធី Snip & Sketch និងវិធីសាស្រ្តមួយចំនួនទៀត ដើម្បីថត Screenshots លើ Windows 10 អោយប្រិយមិត្តបានដឹង ផងដែរ។

 

 

1. Snip & Sketch 

 

ដំបូង នៅពេលបើកប្រើ កម្មវិធី Snip & Sketch ប្រិយមិត្ត អាចចុចលើប៊ូតុង មានសញ្ញាព្រួញ ចុះក្រោមនៅជាប់នឹង New ប៊ូតុង ពេលនោះវា នឹងអោយយើងចាំ ប្រហែលជា 3 ទៅ 10 វិនាទី ហើយបន្ទាប់ពីថត Screenshot រួច វានឹងលោតចូលទៅក្នុង Snap & Sketch Windows ពេលហ្នឹង ប្រិយមិត្ត អាចប្រើ Tool ដូចជា Pencil, Pen និង Tool ជាច្រើនទៀត សម្រាប់កែប្រែរូប និងអាចរក្សាទុក Screenshots នោះ បានហើយ។

 

 

2. Snapping Tool 

 

ពេលបើក កម្មវិធី Snapping Tool ប្រិយមិត្ត នឹងបានឃើញផ្ទាំងមួយ ហើយដើម្បីធ្វើការ Screenshot គឺត្រូវចុចលើប៊ូតុង New បន្ទាប់មក ប្រិយមិត្តអាច ប្រើ Mouse គូសទាញយកទំហំណាមួយ ទៅតាមការចង់បានរបស់អ្នក ហើយធ្វើ្កការរក្សាទុក (Save) Screenshot ដែលបានថតនោះ ជាការស្រេច។

 

 

 

3. Print Screen រឺ PrtScn

 

ដើម្បីថត Screen កុំព្យួទ័រ ដោយប្រើ Shortcuts Print Screen រឺ PrtScn គឺតម្រូវអោយ ប្រិយមិត្ត គ្រាន់តែចុចលើប៉ូតុង Print Screen រឺ PrtScn ដែលមាននៅលើ Keyboard កុំព្យូទ័ររបស់លោកអ្នក ជាការស្រេច។ យ៉ាងណារូប Screenshot ដែលបានថតនោះ នឹងមិនត្រូវបានរក្សាទុកជា File ទេ ប៉ុន្តែវានឹងត្រូវបានចម្លង (Copy) ទៅ Clipboard ហើយដើម្បី បើករូបភាព ដែលបានថតរួចនោះ គឺគ្រាន់តែ ធ្វើការ Paste ក្នងកម្មវិធី Microsoft Paint និងកម្មវិធីមួយចំនួនទៀត ជាដើម។ 

 

 

4. ប្រើ Windows key និង Print Screen key

 

ដើម្បី Screenshot យករូបភាព នៃអេក្រង់កុំព្យូទ័រទាំងមូល របស់ប្រិយមិត្ត នឹងអាចរក្សាទុក រូបដែលបានថតនោះ ដោយស្វ័យប្រវត្តិនោះ ប្រិយមិត្ត គ្រាន់តែចុចលើ Windows key បូកនឹង Print Screen key រឺ PrtSc key ប៉ុណ្ណោះ ហើយរូបភាព Screenshots ដែលបានថតនោះ នឹងត្រូវបាន រក្សាទុកនៅក្នុង Screenshots Folder ជាក់ជាមិនខាន។ 

 

 

5. ប្រើ Shortcuts Alt + Print Screen  

 

ដើម្បីថត Screenshot បានរហ័ស ពីផ្ទាំង Windows ពេលកំពុងប្រើ គឺត្រូវប្រើ Shortcuts ជំនួយ Alt + PrtScn វានឹងថតយក ផ្ទាំង Windows កម្មវិធីណាមួយ ដែលអ្នកកំពុងបើកប្រើ ហើយវានឹងចម្លងរូបភាពនោះ ទៅ Clipboard បន្ទាប់មក អ្នកត្រូវបើកកម្មវិធី កែរូបភាពណាមួយ ដើម្បីធ្វើការរក្សាទុក។

 

 

 

6. ប្រើ Shortcuts Windows key + shift-S

 

ប្រិយមិត្តទាំងអស់គ្នា ក៏អាចធ្វើការថតអេក្រង់ ដោយចុចលើក្ដារចុច Windows key + shift-S ដូច្នេះផ្ទាំងម៉ឺនុយ Snip & Sketch ទំហំតូចមួយ នឹងបង្ហាញខ្លួននៅខាងលើ ដើម្បីឲ្យយើងជ្រើសរើស ថាតើចង់ថតអេក្រង់ តាមប្រភេទណាមួយ ដែលចង់យើងថតផងដែរ។ ទោះបីជាយ៉ាង Windows 10 ជំនាន់ពីមុនៗមក គឺតម្រូវឲ្យបើកកម្មវិធី Paint ហើយចុចលើក្ដារចុច Ctrl + V ដើម្បីអនុញ្ញាតឲ្យ រក្សាទុករូបភាព Screenshot នោះបាន។

 

 

7.ប្រើ Game bar 

 

ដើម្បីធ្វើការ Screenshot ដោយប្រើ Game bar ដំបូង ត្រូវចុច Windows key + G ដើម្បីបង្ហាញផ្ទាំង Game bar។ បន្ទាប់មកទៀត ចុចលើប៊ូតុង Screenshot ជាការស្រេច ឬមួយក៍ ចុចលើប៊ូតុង Window key + Alt + Prtscn បានដូចគ្នា។ 

 

 

8. កុំព្យូទ័រយួរដៃ ឬថេប្លេត Microsoft Surface

 

ប្រសិនបើលោកអ្នក កំពុងតែប្រើប្រាស់នូវ Microsoft Surface ដូច្នេះគ្រាន់តែចុចលើ រូបតំណាង Windows នៅក្រោមអេក្រង់ថេប្លេត ឬប៊ូតុង Power ក៏អាចបានដែរ បន្ទាប់មកចុចទៅលើ ប៊ូតុងបន្ថយសម្លេង (Volume Down) ក្នុងពេលព្រមគ្នា ដើម្បីអនុញ្ញាតឲ្យវា ធ្វើការថតរូបអេក្រង់ ហើយរក្សាទុកទៅកាន់ Pictures > Screenshots ដោយស្វ័យប្រវតិ្តតែម្ដង។ 

 

 

***សូមបញ្ជាក់ថា របៀបមួយចំនួន ក្នុងចំណោមដែលបាន រៀបរាប់ខាងលើនេះ ក៏អាចប្រើ នៅលើ Windows ផ្សេងទៀត ក្រៅពី Windows 10 បានដូចគ្នា ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ