CAMBO REPORT

Popup Advertising5 seconds

Dell​ បាន​​ប្រកាស​ដាក់​លក់​ កំព្យូទ័រ​យួរ​ដៃ​ម៉ូឌែល​ XPS​ 13​ 2-in-1​ 7390​ ជា​ផ្លូវ​ការ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តទាំងអស់ ធ្លាប់បានស្គាល់ហើយពី កុំព្យូទ័រដែលមានស្លាកយីហោ Dell ដែលវាពិតជាទទួលបានការគាំទ្រច្រើន ពីសំណាក់អតិថិជន ទូទាំងសាកលលោក។ នេះក៏ដោយសារតែ គុណភាព ព្រមទាំងភាពទាន់សម័យនៃផលិតផល របស់ក្រុមហ៊ុនមួយនេះ ដែលធ្វើឲ្យអ្នកប្រើប្រាស់ភាគច្រើន មានទំនុកចិត្ត អញ្ចឹងដែរ។ ជាក់ស្ដែង នៅក្នុងពេលនេះ កុំព្យូទ័រយួរដៃម៉ូឌែលថ្មីមួយ របស់យីហោខាងលើ ត្រូវបានប្រកាសដាក់លក់ជាផ្លូវការ នៅក្នុងប្រទេសចិនមុនគេ ជាមួយតម្លៃថ្លៃគួរសមដែរ។

 

 

ពិតណាស់ នេះជាប្រភេទកុំព្យូទ័រយួរដៃ ដែលមានអេក្រង់ Touchscreen អាចបត់បាន 1 ជុំតួខ្លួន ពោលគឺ 360 ដឺក្រតែម្ដង។ លើសពីនេះ XPS 13 2-in-1 7390 បានបំពាក់ជាមួយជម្រើស Processor ចំនួន 2 ប្រភេទ រួមមាន ប្រភេទ Core i5 និង Core i7 ដែលក្នុងនោះ វាក៏មានជាប្រភេទតម្លៃទៅតាមទំហំរ៉េម ក៏ដូចជាអង្គផ្ទុកទិន្នន័យ រួមទាំងលក្ខណៈសម្បត្តិមួយចំនួនទៀត ផងដែរ។ និយាយឲ្យចំទៅ ចំពោះ ម៉ូឌែលដែលប្រើប្រាស់ CPU Core i5-1035G1 មានតម្លៃចាប់ពី 1,850 ដុល្លារឡើងទៅ រីឯម៉ូឌែលដែលបំពាក់ CPU Core i7-1065G7 វិញ មានតម្លៃចាប់ពី 2,419 ដុល្លារ ឡើងទៅដូចគ្នាដែរ។

 

 

គួរបញ្ជាក់ដែរថា យើងនៅមិនទាន់ដឹងច្បាស់ ពីថ្ងៃដែល laptop មួយនេះ នឹងត្រូវដាក់លក់ក្នុងទីផ្សារសាកលនៅឡើយទេ ស្របពេលដែលតម្លៃបានរៀបរាប់ខាងលើនោះ វាគ្រាន់តែជា ការដាក់លក់នៅក្នុងទីផ្សារស្រុកចិនប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត មានមតិមួយចំនួនលើកឡើងថា Dell XPS ជំនាន់ថ្មីនេះ អាចនឹងប្រើប្រាស់ប្រភេទ CPU Core i7 1068G7 សម្រាប់ដាក់លក់ ក្នុងទីផ្សារសាកលទៀតផង។ 

 

អញ្ចឹងហើយ យើងសង្ឃឹមថា Dell XPS 13 2-in-1 7390 អាចនឹងមាននៅក្នុងប្រទេសយើង នាពេលឆាប់ៗខាងមុខនេះ ព្រោះថានេះគឺជា កុំព្យូទ័រយួរដៃមួយ ដែលគួរឲ្យចាប់អារម្មណ៍មែនទែន ហើយបើមានដំណឹងយ៉ាងណាទៀតនោះ ខ្ញុំនឹងបង្ហាញដល់អ្នកទាំងអស់គ្នានៅពេលក្រោយទៀត។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: NoteBook Check Tag: កុំព្យូទ័រ