CAMBO REPORT

Popup Advertising5 seconds

លក្ខណៈពិសេស​នៃ​កាសរបស់ Galaxy Note 10 ដែល​បាន​បង្កប់​មុខងារ​ទប់​សម្លេង​រំខាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

តាមរយៈព្រឹត្តិការណ៍ Galaxy Unpacked របស់ក្រុមហ៊ុន Samsung កាលពីយប់មិញនេះ យើងបានដឹង ហើយថា Samsung បានដកចេញ នៅរន្ធកាសទំហំ 3.5 មីលីម៉ែត្រ ចេញពី ខ្សែស្រឡាយ Galaxy របស់ខ្លួនរួច ទៅហើយ។ បន្ថែមពីនោះ ទៅទៀត Samsung បានបញ្ជាក់បន្ថែមថា ខ្លួនមានបំណងដកនូវរន្ធកាសនេះ ចេញក៏ព្រោះតែ ការទុក កន្លែងទូលាយនៃតួរទូរសព្ទ ដើម្បីបង្កើននូវ ថាមពលថ្មអោយកាន់តែធំជាងមុន ផងដែរ។ 

 

 

ជំនួសដោយការ លុបបំបាត់នូវ រន្ធកាសដែលមានអាយុកាល ជិតមួយទសវត្សនេះ Samsung បានផ្តល់ជូនមកវិញនូវ កាសស្តាប់ប្រភេទ C ថ្មី ដែលមានឈ្មោះថា  AKG-tuned earbuds ដែលមានបំពាក់មកជា មួយមុខងារទប់ស្កាត់សម្លេង រំខានទៀតផង។ 

 

 

ដូចនេះ ការបំបាត់ចោលនូវរន្ធកាស 3.5 មីលីម៉ែត្រនេះ ក៏ដោយសារ ហេតុផលថា មុខងារ ទប់ស្កាត់សម្លេងរំខាននេះ នឹងមិនអាចរកឃើញឡើយ នៅលើកាសប្រភេទ 3.5 មីលីម៉ែត្រ ក៏ដោយសារតែ វាត្រូវការការប្រើប្រាស់នូវ ថាមពលពី ម៉ៃក្រូហ្វូន ដើម្បីធ្វើការសម្គាល់នូវ សម្លេងរំខាន ក៏ដូចជាទំហំនៃទីតាំង បូកផ្សំនឹងរលកហ្វ្រេកង់ ដើម្បីបង្កើតបានជារលកសញ្ញាដែលមានមុំ 180 ឌឺក្រក្នុង ការទប់ស្កាត់នូវ សម្លេងរំខានទាំងនោះផងដែរ។ 

 

ពិតប្រាកដណាស់ដែលថា ការលើកឡើងទាំងនេះ អាចជាហេតុផលដ៏សមរម្យមួយ ក្នុងការដកចេញនូវរន្ធកាសនេះ។ លើសពីនោះទៅទៀត សម្រាប់អ្នកទិញ Galaxy Note 10 ទាំងអស់នឹងទទួលបាន កាសថ្មីនេះនៅក្នុងប្រអប់ស្រាប់តែម្តង ដែលនេះជាគឺការយក ចិត្តទុកដាក់ដល់ អ្នកគាំទ្ររបស់ខ្លួន ផងដែរ ក្នុងការផ្តល់ជូន នូវកាសដែលមាន គុណភាពមកជាមួយ នឹងកញ្ចប់ទូរសព្ទ ផ្ទាល់តែម្តង។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: SAMMOBILE Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ