CAMBO REPORT

Popup Advertising5 seconds

អាយុ 9 ឆ្នាំ​សោះ ក្មេង​ប្រុស​ម្នាក់​នេះ​អាច​បង្កើត​ហ្គេម​បាន​ដល់​ទៅ​ជាង​ 30 ទៅ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្មេងប្រុសអាយុ 9 ឆ្នាំដ៏ឆ្លាតវៃម្នាក់ ដែលមានឈ្មោះថា Basil Okpara ជនជាតិនីហ្សេរីយ៉ា និងរស់នៅជាមួយ ឪពុកម្តាយរបស់គាត់ នៅឯទីក្រុងឡាហ្គោស អាហ្វ្រិកខាងលិច ត្រូវបានរាយការណ៍មកថា មានសមត្ថភាពខ្ពស់ អាចធ្វើការបង្កើតហ្គេម បានរហូតដល់ទៅ 30 ហ្គេមជាងឯណោះ។ បើយោងទៅតាម CNN កុមារាម្នាក់នេះ បានបង្កើតហ្គេម ដោយប្រើប្រាស់កម្មវិធី Scratch 2 ដែលដាក់ឲ្យទាញយក ដោយឥតគិតថ្លៃ និងព្រមទាំងអនុញ្ញាតឲ្យបង្កើត ហ្គេម, តុក្កតា Animations និងសាច់រឿងផងដែរ។

 

 

ក្មេងប្រុសម្នាក់នេះ បាននិយាយប្រាប់ថា គាត់ចំណាយពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ ដើម្បីបង្កើតហ្គេមបានមួយ ហើយគាត់ចូលចិត្ត បង្កើតហ្គេមណា ដែលទាក់ទងទៅនឹង សត្វ, ការប្រណាំងឡាន និងរត់ប្រណាំងជាដើម ហើយនាពេលធំឡើង គាត់ចង់ក្លាយទៅជា អ្នកវិទ្យាសាស្រ្ដម្នាក់។ ចំណាប់អារម្មណ៍ ក្នុងការបង្កើតហ្គេមទាំងនេះ គឺបានចាប់ផ្ដើមកាលពី 2 ឆ្នាំមុននេះ បន្ទាប់ពីត្រូវបាន ឪពុករបស់គាត់ ស្តីបន្ទោសឲ្យថា គាត់ចំណាយពេលច្រើន ទៅលើការលេងហ្គេមពេក។

 

 

ឪពុករបស់គាត់ ក៏បានបន្ថែមទៀតថា “បើសិនជាចូលចិត្ត លេងហ្គេមខ្លាំងយ៉ាងនេះ អញ្ចឹងហេតុអ្វីបានជា មិនព្រមបង្កើតហ្គេម ឲ្យក្មេងៗដទៃទៀត អាចលេងបានដែរផងទៅ”។ ឪពុករបស់គាត់ ហាក់បីដូចជាគ្រាន់តែ និយាយលេងចោលតែប៉ុណ្ណោះ ប៉ុន្ដែក្មេងប្រុសម្នាក់នេះ ក៏បានយកចិត្ដ ទុកដាក់យ៉ាងខ្លាំង និងរៀនប្រើកម្មវិធី Scratch 2 ត្រឹមតែរយៈពេល 5 ថ្ងៃប៉ុណ្ណោះ នៅពេលគាត់បោះជំរំ Boot Camp កាលពីខែមីនាឆ្នាំ 2019 កន្លងផុតទៅនេះ។

 

 

លើសពីនេះទៅទៀត ឪពុករបស់គាត់ បានបង្ហើបប្រាប់ថា ហ្គេមមួយក្នុងចំណោមនោះ ដែលត្រូវបានដាក់ឈ្មោះថា “Frog attack” នឹងប្រកាសចូលទៅលើ Google Play Store នៅខែសីហាឆ្នាំ 2019 ឆាប់ៗខាងមុខនេះហើយ។ បើទោះបីវាគ្រាន់តែជា ហ្គេមសាមញ្ញៗធម្មតាពិតមែន ប៉ុន្ដែសម្រាប់ក្មេងអាយុ 9 ឆ្នាំ គឺគួរឲ្យសរសើរណាស់ និងការខិតខំរបស់គាត់។ ហេតុដូច្នេះហើយ ឪពុករបស់គាត់ក៏បាន ទិញកុំព្យូទ័រយួរដៃថ្មី ផ្ដល់ជូនទៅឲ្យគាត់ ដើម្បីអាចបង្កើតហ្គេម តទៅមុខទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: TheCable Tag: Lifestyle