CAMBO REPORT

Popup Advertising5 seconds

របៀប Back Up រូប​ភាព​នៅ​លើ iPhone តាម​រយៈ​កម្មវិធី Google Photos ដោយ​ឥត​គិត​ថ្លៃ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កម្មវិធី Google Photos គឺមានអត្ថប្រយោជន៍ខ្ពស់ ដែលអាចជួយការពារ រូបភាពឬវីដេអូ របស់អ្នកទាំងអស់គ្នា កុំឲ្យបាត់បង់បាន ប្រសិនបើស្មាតហ្វូន ឬថេប្លេតរបស់អ្នក ត្រូវបានគេលួច ឬក៏បាត់ផងដែរ។ អ្នកកំពុងតែប្រើប្រាស់ iPhone ភាគច្រើនប្រាកដជាបាន Back up រូបភាពរបស់ពួកគេ ចូលទៅក្នុងប្រព័ន្ធ iCloud រួចជាស្រេចមកហើយ ប៉ុន្ដែគួរតែផ្ដល់ឱកាសឲ្យ Google Photos ម្ដងទៅ ពីព្រោះវាផ្ដល់ជូននូវ អង្គផ្ទុកទិន្នន័យ ឥតដែនកំណត់ និងមានភាពងាយស្រួស បើកឲ្យដំណើរការ ថែមទៀតផង។

 

 

កម្មវិធី Google នឹងរក្សាទុករូបភាព ឬវីដេអូទាំងអស់ ដែលអ្នកមាននៅលើ iPhone ហើយបើសិនជាអ្នក ព្យាយាមលុបអ្វីមួយ ចេញពីកម្មវិធី Apple Photos ដើម ដូច្នេះទិន្នន័យទាំងអស់នោះ នឹងមិនបាត់បង់ពីកម្មវិធី Google Photos នោះទេ ប៉ុន្ដែបើលោកអ្នកសាក លុបអ្វីមួយចេញពី Google Photos នោះវានឹងសួរអ្នកថា តើចង់លុបចេញពីកម្មវិធី Apple Photo ដើមដែរឬក៏អត់ទេ។ កុំឲ្យខាតពេលអ្នកយូរ សូមធ្វើតាមជំហ៊ានខាងក្រោមនេះ ដើម្បីអាចឲ្យដឹងអំពី របៀបដំឡើងប្រើបាន។

 

ជំហ៊ានទី 1៖

 

ចូលទៅកាន់កម្មវិធី App Store និងស្វែងរកកម្មវិធី Google Photos ឬ សូមចុចទីនេះ ហើយក្រោយពីទាញយករួច អាចបើកកម្មវិធីនេះបាន។

 

 

ជំហ៊ានទី 2៖

 

ប្រិយមិត្តទាំងអស់គ្នា នឹងឃើញលេចចេញផ្ទាំង “Google Photos Would Like to Access Your Photos” ដោយគ្រាន់តែចុចលើពាក្យ “OK” ដើម្បីអនុញ្ញាតឲ្យកម្មវិធី បើករូបភាពរបស់អ្នកបាន។

 

 

ជំហ៊ានទី 3៖

 

បន្ទាប់មកទៀត ផ្ទាំងសុំការអនុញ្ញាត ការបញ្ចូនសារដំណឹង នឹងលេចឡើងមក ដោយចុចលើពាក្យ “Allow” ដើម្បីបើកការអនុញ្ញាត ឬក៏ចុចលើពាក្យ “Don’t Allow” ដើម្បីហាមឃាត់ផងដែរ។

 

 

ជំហ៊ានទី 4៖

 

តម្រូវឲ្យលោកអ្នកបើកមុខងារ “Back up & Sync” និងជ្រើសរើសយក “High quality (free unlimited storage)” ដើម្បីចាប់ផ្ដើមធ្វើការ រក្សាទុករូបភាព ឬវីដេអូរបស់អ្នក ទៅកាន់កម្មវិធី Google Photos នឹងទទួលបានទំហំផ្ទុក ឥតដែនកំណត់ ថែមទៀតផង។

 

 

ជំហ៊ានទី 5៖ 

 

អ្នកទាំងអស់គ្នា ក៏អាចជ្រើសរើសយក “Use cellular data when there’s no Wi-Fi” ដើម្បីអាចបន្ដធ្វើការ Back Up តាមរយៈអ៊ីនធើណេតស៊ីម ខណៈពេលដែលគ្មានប្រព័ន្ធ Wi-Fi។

 

ជំហ៊ានទី 6៖

 

ចុះឈ្មោះចូលគណនី Google របស់អ្នកទាំងអស់គ្នា ដើម្បីអាចឲ្យវាធ្វើការ Back up បាន និងសម្រាប់ទុកបើកនៅលើ ឧបករណ៍រដទៃទៀត ដោយគ្រាន់តែតភ្ជាប់ គណនីដូចគ្នាប៉ុណ្ណោះ។

 

 

ពិតប្រាកណាស់ កម្មវិធី Google Photos គឺប្រទះឃើញនៅមាន ភាពអវិជ្ជមានមួយចំនួន ដោយជាពិសេសមុខងារ Back up ដោយស្វ័យប្រវត្តិ នៅផ្ទៃខាងក្រោយ ហាក់បីដូចជា មិនអាចដំណើរការបាន ស្ទើរតែគ្រប់ពេលទៅហើយ និងតម្រូវឲ្យលោកអ្នក បើកកម្មវិធីនេះចោល ដើម្បីអាចឲ្យវាធ្វើការ Back up បានថែមទៀតផង។ ទោះបីជាយ៉ាងណា បន្ទាប់ពីបានសម្រេច Back up រួចរាល់អស់ទៅ ប្រិយមិត្តទាំងអស់គ្នា នឹងមិនព្រួយបារម្ភច្រើន អំពីការខ្លាចបាត់បង់ រូបភាពឬវីដេអូ តទៅទៀតនោះឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Macworld Tag: ចំណេះដឹងទូទៅ