CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ឡាន​ហោះ​របស់​ជប៉ុន អាច​ហោះ​សំកាំង​ខ្លួន​បាន 1 នាទី សម្រាប់​ការ​ធ្វើ​តេស្ត​ហោះ​ហើរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ជប៉ុន ត្រូវបានគេស្គាល់ថា ជាប្រទេសមួយដែលមានការអភិវឌ្ឍខ្លាំង និងជឿនលឿនបំផុត ក្នុងបណ្តាប្រទេសនានា ជាពិសេសខាងផ្នែក បច្ចេកវិទ្យាតែម្តង។ ស្របពេលថ្មីៗនេះដែរ ក្រុមហ៊ុន NEC នៃប្រទេសជប៉ុន បានសាកល្បងធ្វើការបង្ហាញ សមត្ថភាពនូវកូនយានយន្តមួយ អាចដំណើរការ ដោយស្វ័យប្រវត្តិ នៅលើអាកាស បានរយៈពេលជាងមួយនាទី។

 

 

NEC ក៏បានបន្តទៀតថា កូនបក្សីយន្តនេះ គឺផលិតមកក្នុងគោលបំណង ធ្វើឲ្យមានភាពកាន់តែងាយស្រួល ក្នុងការដឹកជញ្ជូនឥវ៉ាន់បាន តាមជើងហោះហើរ ដោយមិនចាំបាច់ទាល់តែមានមនុស្ស នៅលើបញ្ជាវា ទើបអាចមាន ដំណើរការបាននោះទេ។ ចំពោះរចនាបថរូបរាង ខាងក្រៅរបស់យានយន្តបក្សីនេះ មានកង់បីគ្រាប់ ដែលបំពាក់ដោយស្លាបទាំងបួន នៅពីលើស្រដៀងទៅនឹង Drone ដែរ ហើយវាអាចហោះបាន ក្នុងកម្រិតកម្ពស់ ប្រហែល 3 ម៉ែត្រ អំឡុងពេល ដែលគេធ្វើការសាកល្បង បង្ហោះវាឡើង នៅក្នុងទីក្រុង Chiba ភាគខាងកើត នៃប្រទេសជប៉ុន។

 

 

ម៉្យាងវិញទៀត រដ្ឋាភិបាលជប៉ុន ក៏មានគម្រោងចង់ផ្សព្វផ្សាយ ពីអត្ថប្រយោជន៍ នៃយានយន្តទំនើប ដែលអាចហោះបាន ដោយខ្លួនឯង ដើម្បីយកវាមកដឹកជញ្ជូន ទំនិញផ្សេងៗ និងចង់អភិវឌ្ឍមុខងារ ពិសេសៗ បន្ថែមទៀត ដើម្បីបំពេញតម្រូវការ យ៉ាងទាន់ចិត្តដល់ប្រជាជន នាពេលអនាគត ទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: New York Post Tag: វិទ្យាសាស្ត្រ