CAMBO REPORT

Popup Advertising5 seconds

ទស្សនាវដ្តី MSDN របស់ Microsoft នឹង​ត្រូវ​បាន​បិទ​ បន្ទាប់​ពី​ដំណើរ​ការ​ជាង 30 ឆ្នាំ​មក​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលថ្មីៗនេះ Microsoft បានប្រកាសប្រាប់ថា ខ្លួននឹងបិទដំណើរការ ទស្សនាវដ្តី MSDN នៅខែវិច្ឆិកាឆ្នាំ 2019 ឆាប់ៗខាងមុខនេះ បន្ទាប់ពីបោះពុម្ពផ្សាយ អស់រយៈពេលជាង 3 ទសវត្សមកនេះ។ Microsoft ក៏បានសម្រេចចិត្តបង្ហោះ ធនធានបច្ចេកទេស និងទិន្នន័យដទៃទៀត ទៅលើប្រព័ន្ធអនឡាញ តាមរយៈវេបសាយ ដែលរួមមានដូចជា docs.microsoft.com, Visual Studio Subscriptions និង The Visual Studio Blog ផងដែរ។ លើសពីនេះទៅទៀត Microsoft ក៏បានបញ្ជាក់ប្រាប់ថា ទស្សនាវដ្តី MSDN ដែលបានបោះពុម្ពរួច កាលពីពេលមុនៗមក នឹងត្រូវបង្ហោះចូលទៅ វេបសាយរបស់ខ្លួន ថែមទៀតផង។

 

 

ថ្វីត្បិតតែទស្សនាវដ្តី MSDN មានកេរ្តិ៍តំណែល អាយុកាលជាង បីទសវត្សក៏ដោយ វាត្រឹមតែត្រូវបាន ផលិតក្រោមឈ្មោះ នាពេលបច្ចុប្បន្ននេះ ត្រឹមឆ្នាំ 2000 ប៉ុណ្ណោះ។ ដោយនៅពេលនោះ Microsoft សម្រេចចិត្តច្រចាច់បញ្ចូល ទស្សនាវដ្តី Microsoft Systems Journal និងទស្សនាវដ្តី Microsoft Internet Developer ឲ្យក្លាយទៅជាប្រភព បោះពុម្ពផ្សាយតែមួយ។ បើយោងទៅតាម អត្ថបទមួយនៅលើ គេហទំព័ររបស់ Microsoft គឺបានបង្ហាញឲ្យឃើញថា Microsoft Systems Journal បានចាប់ផ្ដើមតាំងពីឆ្នាំ 1986 និងជាទស្សនាវដ្តីប្រភេទ Programming ដំបូងរបស់ខ្លួនផងដែរ។ ចំពោះនរណាម្នាក់ ដែលបង់ប្រាក់រួចមកហើយ រហូតដល់លើសខែ វិច្ឆិកាឆ្នាំ 2019 នាពេលខាងមុខនេះ ដូច្នេះ Microsoft នឹងផ្ទេរថវិកាឲ្យមកវិញ តាមរយៈទស្សនាវដ្តី MSDN បោះពុម្ពលើកចុងក្រោយ។

 

 

ចំណែកឯដំណើរការ បោះពុម្ពផ្សាយជាង 30 ឆ្នាំមកនេះ គឺពិតជាមានរយៈពេល យូរណាស់មកហើយ ប៉ុន្ដែដោយសារតែ នាពេលសព្វថ្ងៃនេះ មនុស្សភាគច្រើន មានប្រព័ន្ធអ៊ីនធើណេត ស្ទើរតែគ្រប់គ្នាទៅហើយ ដូច្នេះទស្សនាវដ្តីលែងដូចបាន មានចំណាប់អារម្មណ៍ ច្រើនតទៅទៀតឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle