CAMBO REPORT

Popup Advertising5 seconds

Xiaomi អាច​នឹង​ប្រកាស​ចេញ​ម៉ូនីទ័រ​អេក្រង់​កោង​ទំហំ 34 អ៊ីញ និង​មាន​កម្រិត​បង្ហាញ QHD+ នៅ​ខែ​វិច្ឆិកា​ខាង​មុខ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

របាយការណ៍ថ្មីបង្ហាញថា Xiaomi អាចនឹងកំពុងតែត្រៀម ប្រកាសចេញនូវ ម៉ូនីទ័រប្រភេទ eSports សម្រាប់ដាក់លក់ នៅលើទីផ្សារប្រទេសចិន នៅខែវិថ្ឆិកាឆ្នាំ 2019 នាពេលខាងមុខនេះ។ បើយោងទៅតាម របាយការណ៍នេះ ម៉ូនីទ័រជំនាន់ដំបូងរបស់ Xiaomi គឺអាចជាអេក្រង់កោង ជាមួយនឹងទំហំ 34 អ៊ីញ អាចបង្ហាញគុណភាព បានដល់ទៅកម្រិត QHD+ និងព្រមទាំងមាន 21:9 aspect ratio ថែមទៀតផង។ 

 

 

ប្រភពលេចធ្លាយដដែល ក៏បានបន្ថែមទៀតថា អេក្រង់របស់ម៉ូនីទ័រនេះ នឹងភ្ជាប់មកជាមួយ Refresh Rate កម្រិត 144Hz និងបានទំនាក់ទំនងក្រុមហ៊ុន Century Innovative (Inno & Cn) ដើម្បីធ្វើដំឡើងឲ្យផងដែរ។ ម៉ូនីទ័រម៉ាក Xiaomi នេះ គឺផលិតឡើងជាពិសេស សម្រាប់ធ្វើការលេងហ្គេម និងដើម្បីផ្សព្វផ្សាយប្រព័ន្ធ Gaming របស់ខ្លួនថែមទៀតផង ដែលត្រូវបានហៅថា Millet Tour Center ហើយក៏ជាយុទ្ធសាស្រ្ត ដើម្បីទាក់ទាញអ្នកលេង កាន់តែច្រើនឡើងៗ ចំពោះផលិតផលរបស់ខ្លួន។ ពិតប្រាកដណាស់ Xiaomi បានចាប់ផ្ដើមវាយលុក ចូលទៅទីផ្សារហ្គេម រួចរាល់មកហើយ ដោយបានប្រកាសចេញនូវ កុំព្យូទ័រយួរដៃ Mi Gaming Laptop 2019 ដែលបំពាក់ដោយស៊ីភីយូ Intel ជំនាន់ទី 9 ជាមួយរ៉េមរហូតដល់ទៅ 16GB និងតម្លៃប្រហាក់ប្រហែល 1,080 ដុល្លារ។

 

 

ក្រៅពីនេះទៅទៀត Xiaomi ក៏ប្រទះឃើញមានគម្រោង ផ្សេងៗជាច្រើនទៀត ដោយរួមមានដូចជា Mouse, ក្ដារចុច, កៅអីអង្គុយ, កាសស្ដាប់ត្រចៀក ដែលសុទ្ធតែជាប្រភេទ Gaming ទាំងអស់តែម្ដង។ កាលពីពេលថ្មីៗនេះ Redmi ក៏បានបញ្ចេញដៃហ្គេម សម្រាប់ស្មាតហ្វូនម៉ូឌែល K20 Pro ហើយមិនត្រឹមតែប៉ុណ្ណោះ Xiaomi ក៏មានរួមចំណែកជាមួយ ស្មាតហ្វូនម៉ាក Black Shark ដែលបានប្រកាសចេញ ស្មាតហ្វូនប្រភេទ Gaming បានសរុបចំនួន 4 ម៉ូឌែលមកហើយ ដោយម៉ូឌែលចុងក្រោយជា Black Shark 2 Pro។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: xChip Tag: កុំព្យូទ័រ