CAMBO REPORT

Popup Advertising5 seconds

កុំព្យូទ័រ​យួរ​ដៃ Galaxy Book S បំពាក់​ដោយ​ឈីប Snapdragon 8cx និង​អាច​កាន់​ថ្ម​បាន 23 ម៉ោង​ឯណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ហាក់បីដូចជាអ្នកវិភាគ បានព្យាករណ៍ទុកអញ្ចឹង ដោយនៅព្រឹត្ដិការណ៍ Galaxy Unpacked ធ្វើឡើងនាពេលមុននេះ Samsung មិនត្រឹមតែប្រកាសចេញ Galaxy Note 10 និង Galaxy Note 10 Plus ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមាន ផលិតផលប្រើប្រាស់ ផ្សេងៗជាច្រើនទៀត។ មួយក្នុងចំណោមនោះគឺជា កុំព្យូទ័រយួរដៃ Galaxy Book S ដែលមានរូបរាងស្រស់ស្អាត កម្រាស់កាន់តែស្ដើង និងដំណើរការដោយ បន្ទះឈីបរបស់ Qualcomm ថែមទៀតផង។ វាមានលក្ខណៈខុសគ្នាពី Galaxy Book 2 ដែលជាកុំព្យូទ័រយួរដៃ 2-in-1 ដោយឡែកជំនាន់ក្រោយនេះ គឺជាកុំព្យូទ័រយួរដៃធម្មតាសុទ្ធ និងភ្ជាប់ជាមួយក្ដារចុច ពេញលេញតែម្ដង។

 

 

ពាក្យចចាមអារាម និងព័ត៌មានលេចធ្លាយ ទាក់ទងទៅនឹង កុំព្យូទ័រយួរដៃ ជំនាន់ថ្មីរបស់ Samsung នេះ គឺត្រូវបានប្រទះឃើញ តាំងពីខែកក្កដាមកម្ល៉េះ ប៉ុន្ដែទើបតែឥឡូវនេះទេ ដែលយើងបានឃើញនូវ រូបរាងខាងក្រៅពិតៗ និងលក្ខណៈសម្បតិ្ត កាន់តែលម្អិតថែមទៀត។ ចំពោះអ្វីដែលគួរឲ្យ ចាប់អារម្មណ៍ខ្លាំងនោះ គឺគែមអេក្រង់របស់ កុំព្យូទ័រយួរដៃថ្មីនេះ យើងអាចឃើញបានថា នៅសល់តិចពិតមែន ទាំងថ្ងាសខាងលើ និងផ្នែកចំហៀងៗ។ កុំព្យូទ័រយួរដៃ Galaxy Book S មានបន្ទះអេក្រង់ទំហំ 13 អ៊ីញ ជាបន្ទះអេក្រង់ ប្រភេទថាច់ស្រ្គីន។ ការរចនាបថនៃផ្ទៃក្ដារចុច របស់កុំព្យូទ័រយួរដៃ ជំនាន់ចុងក្រោយនេះ គឺមានរូបរាងបែបការ៉េ ហើយមានជម្រើសពណ៌ និងផ្ទៃ Trackpad ស្រដៀងគ្នាទៅនឹង Microsoft Surface អញ្ចឹងដែរ។

 

 

កុំព្យូទ័រយួរដៃ Galaxy Book S គឺបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 8cx ដែលទំហំត្រឹមតែ 7mm និងមានរ៉េមចំនួន 8GB + អង្គផ្ទុកទិន្នន័យចំនួន 256GB (SSD) ហើយដំណើរការនៅលើ Windows 10 ថែមទៀតផង។ ចំពោះរន្ធដាតភ្ជាប់មកជាមួយ គឺនៅផ្នែកចំហៀងខាងឆ្វេង យើងឃើញមានរន្ធ USB Type-C ដែលអាចដាតសាកថ្មបាន និងរន្ធដាតកាស 3.5mm ហើយផ្នែកខាងស្ដាំវិញនោះ មាននូវរន្ធមីក្រូហ្វូន និងរន្ធដាតប្រភេទ USB Type-C បន្ថែមមួយទៀត។ កុំព្យូទ័រយួរដៃថ្មីនេះ ត្រូវបានអះអាងថា មានសមត្ថភាពអាចកាន់ថ្ម បានរហូតដល់ទៅ 23 ម៉ោងឯណោះ ទើបតម្រូវឲ្យសាកថ្មម្ដង។

 

 

Samsung បានប្រកាសប្រាប់ថា ខ្លួននឹងដាក់លក់ កុំព្យូទ័រយួរដៃ Galaxy Book S នៅខែកញ្ញាឆ្នាំ 2019 ក្នុងតម្លៃចាប់ពី 999 ដុល្លារឡើងទៅ។ សម្រាប់មតិយោបល់ របស់ប្រិយមិត្តទាំងអស់គ្នា តើយល់យ៉ាងណាដែរ ចំពោះកុំព្យូទ័រយួរដៃ Galaxy Book S ជំនាន់ក្រោយនេះ? សូមចូលរួមចែករំលែក ចំណាប់អារម្មណ៍របស់អ្នក ជាមួយពួកយើង នៅក្នុងប្រអប់ Comments ខាងក្រោមនេះផង !


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Samsung Tag: កុំព្យូទ័រ