CAMBO REPORT

Popup Advertising5 seconds

Xiaom​i បា​ន​ប្រកាស​ផ្លូវ​ការពី​បច្ចេកវិទ្យា​កាមេរ៉ា​ 64​ មេហ្គា​ភិច​សែល​ ដោយ​នឹង​អាច​មាន​​លើ​ស្មាតហ្វូន ​Redmi ឆាប់​ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅរសៀលនេះ Xiaomi បានប្រកាសបង្ហាញជាផ្លូវការ នូវបច្ចេកវិទ្យាកាមេរ៉ា 64 មេហ្គាភិចសែល ដំបូងរបស់ខ្លួន ឲ្យសាធារណៈជនបានដឹងហើយ ស្របពេលដែល មានពត៌មានបែកធ្លាយជាច្រើន បាននិយាយពីវាកន្លងមក។ ពិតណាស់ នៅក្នុងការប្រកាសនេះ ក៏បានបង្ហាញយ៉ាងលម្អិតផងដែរ ទាក់ទងទៅនឹងសេនស័រកាមេរ៉ាមួយនេះ ក៏ដូចជាប្រាប់ឲ្យដឹងពីអ្វី ដែលសមត្ថភាពកាមេរ៉ានេះអាចធ្វើបានដូច្នេះដែរ។ 

 


 

ជាក់ស្ដែង ដំណឹងបែកធ្លាយកន្លងមក ហាក់ដូចជាមិនខុសនោះទេ ព្រោះថា បច្ចេកវិទ្យាកាមេរ៉ាថ្មីនេះ ពិតជាប្រើប្រាស់សេនស័ររបស់ Samsung ពិតមែន ដោយវាត្រូវបានគេហៅថា Samsung GW1។ គួរបញ្ជាក់ដែរថា លេនកាមេរ៉ាមួយនេះមានទំហំ 1/1.7-inch ប្រភេទ ultra-large ហើយទំហំបែបនេះគឺ ធំជាងសេនស័រ ដែលក្រុមហ៊ុននេះធ្លាប់ប្រើរាល់ដងដល់ទៅ 34% ទៀតផង។ បន្ថែមពីនេះ វាក៏គាំទ្រនូវ បច្ចេកវិទ្យា four-in-one pixel-binning ក៏ដូចជាបច្ចេកវិទ្យា ISOCELL PLUS ដែលជាជំនួយទៅលើពណ៌រូបភាពផងដែរ។

 


 

លើសពីនេះទៅទៀត សេនស័រ Samsung GW1 បានគាំទ្រមុខងារ 3D HDR, intelligent pixel-level hierarchical exposure និង hardware-level real-time HDR មិនត្រឹមតែប៉ុណ្ណោះ វាក៏ធានាដល់កម្រិត dynamic range សម្រាប់រូបភាព ព្រមទាំងអាចដោះស្រាយ បានគ្រប់ស្ថានភាពពន្លឺផ្សេងៗទៀតផង។ ក្នុងឱកាសនេះដែរ ក្រមហ៊ុននេះក៏បានបញ្ជាក់ថា សេនស័រកាមេរ៉ារបស់ Samsung ខាងលើ អាចនឹងមានបំពាក់នៅលើ ស្មាតហ្វូនរបស់ Redmi ក្នុងពេលឆាប់ៗនេះផងដែរ។

 

 

ដូច្នេះហើយ ទាំងនេះជាចំណុចដែលអ្នកតំណាងរបស់ Xiaomi បានធ្វើការរៀបរាប់ពីសេនស័រកមេរ៉ាទំហំ 64 មេហ្គាភិចសែល ហើយបុគ្គលម្នាក់នោះក៏បានបន្ថែមទៀតថា ក្រុមហ៊ុនចិននេះ មានគម្រោងក្នុងការប្រើប្រាស់សេនស័រកាមេរ៉ា 100 មេហ្គាភិចសែល របស់ Samsung បន្តទៀតនៅក្នុងពេលខាងមុខ។ អញ្ចឹងហើយ យើងចាំមើលថា កាមេរ៉ា 64MP ខាងលើ នឹងត្រូវបំពាក់នៅលើស្មាតហ្វូន  Redmi ត្រកូលមួយណាមុនគេ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: GizMo China Tag: កាមេរ៉ា