CAMBO REPORT

Popup Advertising5 seconds

Disney ប្រកាស​ចេញ​កញ្ចប់​គម្រោង​ 12.99 ដុល្លារ​ក្នុង​មួយ​ខែ ដោយ​អាច​មើល​បាន​ទាំង Disney+, Hulu និង ESPN+

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនមួយដែល ប្រិយមិត្តទាំងអស់គ្នា បានស្គាល់យ៉ាងច្បាស់ តាមរយៈ ការបង្កើតភាពយន្តល្បីៗ ភាពយន្តគំនូរជីវចល ដែលមាន គុណភាពខ្ពស់ ជាច្រើនដូចជា The Lion King និង Frozen ជាដើមនោះ បានប្រកាសចេញនូវ សេវាកម្ម ថ្មីរបស់ខ្លួនដែលមាន លក្ខណៈស្រដៀងគ្នា ទៅនឹងក្រុមហ៊ុន Netflix ដែរតែមានតម្លៃថោកជាង ។ ក្នុងនោះ Disney បានផ្តល់ជូនមានដូចជា រឿង និង វីដេអូ Disney ទាំងអស់ និងសេវាកម្ម 3 ផ្សេងគ្នា នៅក្នុងកញ្ចប់ តែមួយប៉ុណ្ណោះ ដែលនឹងមកដល់នៅខែ 12 ឆាប់ៗនេះ។

 

 

កញ្ចប់សេវាកម្ម នោះមានតម្លៃត្រឹមតែ 12.99 ដុល្លាតែប៉ុណ្ណោះ បើប្រៀបធៀប ទៅនឹងគូរប្រគួត Netflix ដែលមានម្លៃ 12,99 ដុល្លារដូចគ្នា តែ Disney ទទួលបាននូវ សេវាលើសពី Netflix មាន Disney+, ESPN+, នឹង Hulu ដែលច្របាច់បញ្ជូល ជាកញ្ចប់តែមួយ នឹងចេញជាផ្លូវការ នៅខែវិច្ឆិកានេះ។ បើសិនជាយើង ចែក សេវាទាំង 3 នោះចេញពីគ្នា គឺវាមានតម្លៃដល់ទៅ 17.97 ដុល្លារ ដែលសម្រាប់ សេវា Disney+ តម្លៃ 6.99 ដុល្លារ, ESPN+ តម្លៃ 5.99 ដុល្លារ និង Hulu តម្លៃ 4.99 ដុល្លារ។ សរុបមក ដូចជាយើងទទួលបាន ការបញ្ចុះតម្លៃ 20 ភាគរយដូច្នោះដែរ។ 

 

 

សម្រាប់ Netflix ដែលមានតម្លៃ 12.99 ដុល្លារ វិញយើងទទួលបានតែ ការមើលវីដេអូកម្រិត 1080p និងអាចមើលបាន 2 នាក់ក្នុងពេលតែមួយប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត Netflix ក៏នឹងមានគម្រោងតម្លើងថ្លៃ 2 ដុល្លារបន្ថែម ទៀតនៅពេលឆាប់ៗទៀតផង។

 

នេះបើយោងតាម ការលើកឡើងរបស់លោក Bob lger ដែលជា CEO របស់ Disney ផ្ទាល់បាននិយាយថា សេវាកម្មនេះមិនទាន់ចេញ ជាផ្លូវការនៅឡើយនោះទេ តែវានឹងមាន ក្នុងពេលឆាប់ៗខាងមុខនេះ។ វាអាចជាការចាប់ផ្តើមដ៏ល្អមួយរបស់ក្រុមហ៊ុនធំមួយនេះ បោះជំហានចូលទៅកាន់ទីផ្សារ នៃសេវាកម្មមើលភាពយន្តអនឡាញ។ យើងក៏រីករាយផងដែរ ចំពោះដំណឹងនេះ ព្រោះវាជាការប្រគួតប្រជែងមួយ ដែលធ្វើអោយក្រុមហ៊ុនទាំងពីរនេះ បញ្ចេញនូវសេវាកម្មថ្មីៗប​ន្ថែម នឹងកាន់តែមាន តម្លៃសមរម្យជាងមុនសម្រាប់អ្នកប្រើប្រាស់ផងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Ars Technica Tag: Lifestyle