CAMBO REPORT

Popup Advertising5 seconds

អាច​ទាញ​យក Wallpaper ផ្លូវ​ការ​របស់ Galaxy Tab S6 បាន​នៅ​ទី​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Galaxy Tab S6 ជាថេប្លេត Flagship ជំនាន់ថ្មីមួយ ដែល Samsung ទើបតែបានប្រកាសចេញ ជាផ្លូវការ កាលពីដើមខែសីហានេះ ជាមួយនឹងរចនាបថ ថ្មីស្រឡាង ដោយបានបំពាក់អេក្រង់ជាប្រភេទ Super AMOLED មានកម្រិតបង្ហាញរូបភាព 2K ( 1600 x 2560 ភិចសែល) និងកម្រិត Aspect Ratio 16:10 ដែលផ្ដល់នូវទស្សនីយភាពដ៏រស់រវើក អាចនឹងធ្វើឲ្យអ្នកស្លុង អារម្មណ៍ទៅក្នុងពិភព កម្សាន្តដែលខ្លួនបានប្រាថ្នា។ 

 

 

កាន់តែពិសេសជាងនេះ Wallpapers ក៏ជាផ្នែកមួយដែលសំខាន់ អាចធ្វើឲ្យយើងមានអារម្មណ៍រឹតតែ ជក់ចិត្តដឹតអារម្មណ៍ ជាមួយផ្ទៃអេក្រង់ផងដែរ បើសិនជាវាមានពន្លឺភ្លឺស្រទាន់ និងកម្រិតច្បាស់។ ដូចច្នេះ មិត្តអ្នកអាន ជាពិសេស អ្នកកំពុងប្រើប្រាស់ស៊េរី Galaxy Tab ជំនាន់មុនៗផ្ទាល់ អាចមានឱកាស ទាញយករូបភាព Wallpaper ថ្មីៗមាននៅលើ Galaxy Tab S6 ដែលអ្នកចាប់ចិត្ត ដើម្បីបង្កើនសម្រស់ឲ្យ Home Screen និង Lock Screen របស់លោកអ្នក កាន់តែមានសោភ័ណ្ឌភាព ថែមមួយកម្រិតទៀត ក៏បានដែរ។ ដោយអ្នកគ្រាន់តែចុចតាម តំណរលីង នៅខាងក្រោមនេះ នឹងឃើញមានរូបភាពស្រស់ស្អាត ជាច្រើនសន្លឹក ហើយអាចទាញយកមកតាំង លើថេប្លេតរបស់ អ្នកបាន។

 

ចុចត្រង់នេះ ដើម្បីទាញយករូបភាព

 

 

គួរបញ្ជាក់ដែរថា ចំពោះរូបភាពទាំងអស់នេះ គឺមិនមែនសម្រាប់តែថេប្លេត Galaxy Tab ជំនាន់ទី 6 នេះទេ ប៉ុន្មាន វាក៏បានផ្តល់សិទ្ធិដល់ Galaxy Tab ជំនាន់ក្រោមៗដែរ។ អញ្ចឹង សម្រាប់អ្នកដែលកំពុង ប្រើប្រាស់ស៊េរីថេប្លេតក្រោមហ្នឹង បើមានចំណាប់អារម្មណ៍ អាចទាញយករូប Wallpaper ថ្មីៗ ដ៏ច្នៃប្រឌិត ទាំងអស់នេះ បានដោយសេរី។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ថេប្លេត