CAMBO REPORT

Popup Advertising5 seconds

Apple ចុះបញ្ជីប៉ាតង់ថ្មីក្នុងការនាំយក Face ID បំពាក់លើ កុំព្យូទ័រ Mac

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Apple ទទួលបាន ការយល់ព្រម ក្នុងការចុះ បញ្ជីប៉ាតង់ថ្មីរបស់ខ្លួន ក្រោមសំណើរ ក្នុងការបំពាក់នូវមុខងារ ស្កេនមុខ នៅលើប្រភេទកុំព្យូទ័រ ប្រភេទស៊េរី Mac របស់ខ្លួន កាលពីពេលថ្មីៗទៅនេះ នៅសហរដ្ឋអាមេរិក។ នេះបញ្ជាក់អោយឃើញថា Face ID ដែលយើងធ្លាប់តែបានឃើញនៅលើ iPhone និង iPad នោះ និងឃើញមានឆាប់ៗនេះនៅលើកុំព្យូទ័រ MacBook និង iMac ផងដែរ ។ ដោយយោងទៅ លើខ្លឹមសារបញ្ជាក់នៅ លើប័ណ្ណប៉ាតង់ ដែលបានបញ្ជាក់ថា “កាមេរ៉ាអាចបើក ដោយស្វ័យប្រវត្តិ នៅពេលដែលមាន ការសម្លឹងមើល ចំពីមុខនៃ សែនស័រ”។

 

 

 

តាមរយៈប៉ាតង់នេះ យើងក៏មិនអាចពន្យល់ ពីភាគរយនៃភាពជាក់លាក់ អំពីមុខងារនេះ ដែល Apple យកទៅប្រើប្រាស់ តាមរិធីណានៅឡើយនោះទេ ។ តែជាដំបូង វាបានបញ្ជាក់ថា បានប្រើប្រាស់ នូវកាមេរ៉ា ដើម្បីសម្គាល់ User និងធ្វើការ Log in ទោះបីជាកុំព្យូទ័រស្ថិតក្នុង មុខងារសន្សំសំចៃថ្ម ឬ Sleep Mood ក៏ដោយ។ នេះមើលទៅ ដូចជា Apple បានបន្ថែមនូវមុខងារពិសេសមួយដែលវាធ្វើការបានយ៉ាងឆ្លាតវៃ និងស្វ័យប្រវត្តិទៀតផង។

 

 

 

មុខងារនេះផងដែរ ក៏កំពុងស្ថិតក្នុងការអភិវឌ្ឍន៍ ដែលក្នុងប៉ាតង់មានបង្ហាញថា មានពាក្យ “ម៉ាស៊ីនកុំព្យូទ័រ” ដែលនេះដូចជាការបង្ហើបប្រាប់ ពី Apple ក្នុងការយកទៅបំពាក់លើ ម៉ាស៊ីន Mac របស់ខ្លួនដូច្នោះដែរ ។ 

 

ដូចដែលយើងបានដឹងកន្លងមកផងដែរថា មុខងារ ស្កេនមុខនេះ Apple មានបំពាក់លើ iPhone និង iPad តាំងពីឆ្នាំ 2017 មកម្ល៉េះ ដែលវាពិតណាស់ថា គួរតែមាននៅ លើផលិតផល Mac ដែលមានដូចជា MacBook និង iMac របស់ខ្លួនវិញម្តង ។

យើងក៏ឃើញមាននូវការនាំយកមុខងារពី iPhone និង iPad របស់ទៅបំពាក់លើ MacBook ផងដែរកាលពីអតីកាល ដោយនោះគឺមុខងារ ស្កេនស្នាមម្រាមដៃ (Touch ID) ដែលមានតំបូងនៅលើ MacBook Pro ឆ្នាំ 2017។ តាមការសន្និដ្ឋាននេះ យើងនឹងរង់ចាំ ការមកដល់ឆាប់ៗនៃ មុខងារមួយនេះ ដែលវានឹងជួយកាត់បន្ថយរយៈពេលនៃ ការដោះសោរ បានមួយភាគធំ និងពិសេសនោះគឺវា មានកំរិតសុវត្ថិភាពខ្ពស់ ថែមទៀតផង។ ម្យ៉ាងវានឹង ធ្វើអោយ បទពិសោធន៍នៃ ការប្រើប្រាស់កុំព្យូទ័រកាន់តែ មានភាពងាយស្រួលផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: iMore Tag: កុំព្យូទ័រ