CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​របៀប​ផ្លាស់​ប្ដូរ​កម្រិត​បង្ហាញ​រូប​ភាព​នៅ​លើ​ Windows ​10​ សម្រាប់​កុំ​ព្យូ​ទ័រ​ Desktop​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មានប្រិយមិត្តជាច្រើន ប្រហែលជាបានដឹង រួចមកហើយ នូវវិធីសាស្រ្ត ផ្លាស់ប្ដូរ កម្រិតបង្ហាញរូបភាព លើកុំព្យូទ័រ Desktop ដែលដំណើរការដោយ Windows 10 ហើយក៏មានប្រិយមិត្ត មួយចំនួនតូចទៀត អាចនៅមិនទាន់បានដឹង វិធីសាស្រ្ដនេះ ក៏អាចថាបាន។ អញ្ចឹងក្នុងថ្ងៃនេះ យើងនឹងប្រាប់ពីរបៀប ផ្លាស់ប្ដូរ កម្រិតបង្ហាញរូបភាព (Screen Resolution) នៅលើ Windows 10 សម្រាប់កុំព្យូទ័រលើតុ (Desktop) អោយប្រិយមិត្ត បានដឹងផងដែរ។

 

 

ជាក់ស្ដែង សម្រាប់ប្រិយមិត្តណា ដែលមានអេក្រង់ Monitor អាចបង្ហាញរូបភាព ក្នុងកម្រិត 2K រឺ 4K និងមានម៉ាស៊ីន Desktop អាចរត់បាន 4K ហើយនៅតែបន្តប្រើ កម្រិតបង្ហាញរូបភាព ត្រឹម Full-HD 1920 x 1080 ទៀតនោះ ពេលនេះ ប្រិយមិត្តអាច ធ្វើការផ្លាស់ប្ដូរ ដោយខ្លួនឯងបាន ប្រសិនបើប្រិយមិត្ត មាន Monitor 2K រឺ 4K។ ខាងក្រោមនេះ ជារបៀបផ្លាស់ប្ដូរ!

 

ដំបូងចុចត្រង់ ប៊ូតុង Windows ដែលមានទីតាំង នៅខាងក្រោម ផ្នែកខាងឆ្វេង នៃអេក្រង់ Desktop របស់ប្រិយមិត្ត ឬអាចចុចប៊ូតុង Windows នៅលើ Keyboard មួយវិញទៀត ក៏អាចចុចលើ Mouse ស្ដាំលើ Desktop ហើយយកពាក្យ Display Settings ដើម្បីចូលទៅធ្វើការផ្លាស់ប្ដូរ បានដូចគ្នា ផងដែរ។ 

 

 

បន្ទាប់មក សរសេរពាក្យ “Display settings” ក្នុងកន្លែង Search ហើយប្រិយមិត្ត អាចចុចលើ ពាក្យនេះ ដែលនៅពីក្រោម អក្សរ Best match។

 

 

ងាកមកមើល ផ្នែកខាងក្រោម ប្រិយមិត្តនឹងបានឃើញពាក្យ “Resolution” អញ្ចឹងអាចចុចលើសញ្ញាព្រួញ ដែលនៅជាប់ហ្នឹង ដើម្បីឃើញជម្រើស កម្រិតបង្ហាញ ដែលមានលើ Desktop របស់អ្នក ហើយប្រិយមិត្ត អាចជ្រើសរើសយក កម្រិតបង្ហាញរូបភាព ណាមួយ ដែលអ្នកគិតថា ពេញចិត្តបាន។ 

 

 

បន្ទាប់មកទៀត ពេលដែលប្រិយមិត្ត ចុចលើជម្រើសណាមួយ ក្នុងចំណោម កម្រិត Resolution ទាំងនោះ វានឹងបង្ហាញ ផ្ទាំងមួយ មានប៊ូតុង 2 សម្រាប់អោយអ្នក ជ្រើសរើស គឺ Keep changes និង Revert ត្រង់កន្លែងហ្នឹង ប្រិយមិត្ត អាចចុចលើ ពាក្យ “Keep changes” ដើម្បី សម្រេចយក កម្រិតបង្ហាញរូបភាព ដែលអ្នកបាន ជ្រើសរើស និងចុចលើពាក្យ “Revert” ដើម្បីត្រឡប់ ទៅកម្រិតបង្ហាញដើមវិញ។ 

 

 

ដូច្នេះ ប្រិយមិត្តអាចសាកល្បង ធ្វើដោយខ្លួនឯងបាន ប៉ុន្តែសូមចំណាំថា៖ Windows នឹងកំណត់ យកជម្រើសណា ប្រសើរបំផុត ទៅតាមកម្រិត Resolution របស់ Monitor ដែលបានតភ្ជាប់ ជាមួយម៉ាស៊ីន Desktop ដូចជា (Recommended) 1920 x 1080 ជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: How-To Geek Tag: ចំណេះដឹងទូទៅ