CAMBO REPORT

Popup Advertising5 seconds

Apple Watch ឈរលើតំណែងកំពូលក្នុងការលក់ក្នុងត្រីមាសទី 2 នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចំនួននៃការលក់ នាឡិកាដៃ Apple Watch បានក្តោបក្តាប់ទីផ្សារ ស្ទើរតែពាក់កណ្តាលនៃ ទីផ្សារ នាឡិកាដៃឆ្លាតវៃ ទាំងអស់ក្នុងពិភពលោក នៅដើមត្រីមាសនេះ ដោយមានចំនួនសរុប 46 ភាគរយ និងបន្តឡើងទៅ កាន់តំណែងកំពូល Smart Watch ដែលលក់ដាច់ បំផុតផងដែរ។ 

 

 

ចំនួនសរុបនូវការលក់ចេញនៃ Apple Watch នេះបានកើនឡើងដល់ 5.7 លានគ្រឿង នៅក្នុងត្រីមាសទី 2 ក្នុងឆ្នាំ 2019 នេះ ដែលវាមានត្រឹមតែ 3.8 លានគ្រឿងទេកាលពីឆ្នាំ 2018។ ចំនួននេះបានបង្ហាញថា Apple Watch មានគោលជំហរជាក់លាក់ លើការការលក់របស់ខ្លួន ដោយហេតុថាខ្លួន បានក្តោបក្តាប់ទីផ្សារត្រឹមតែ 44 ភាគរយ កាលពីឆ្នាំមុន។ នេះមើលទៅគឺជាការ រារាំងមួយ ដល់គូប្រគួតប្រជែង មានដូចជា Samsung និង Fitbit ជាដើម។ 

 

 

តាមទិន្នន័យសរុបនៃការលក់ Smart Watch ទាំងអស់ទូទាំងពិភពលោកនៅក្នុងត្រីមាសទី 2 នេះមានចំនួន 12.3 លានគ្រឿង ។ ក្នុងនោះ Apple ប្រកៀកប្រកិតនឹង Samsung ដែលមាន 2 លានគ្រឿង និងលេខ 3 បានទៅលើ Fitbit ដែលលក់បាន 1.2 លានគ្រឿង។

 

យោងទៅតាមកំណើន នៃការលក់នេះ យើងក៏អាចដឹងបានថា Apple Watch ពិតជាទាក់ទាញទទួលបាន នូវប្រជាប្រិយភាពជាច្រើន​ ពីសំណាក់ អ្នកប្រើប្រាស់ ទូទាំងសកលលោក ។ នេះក៏ដោយសារវា​ មានការរចនាស្រស់ស្អាត ទាក់ភ្នែក និងមានបំពាក់នូវមុខងារពិសេសៗជាច្រើន ដូចជា មុខងារតាមដានសុខភាព មុខងារវាស់ចង្វាក់បេះដូង និងមុខងារដែលមានអត្ថប្រយោជន៍បន្ថែមទៀត ដែលបានជួយសម្រួល ដល់ការរស់នៅរបស់ អ្នកប្រើប្រាស់ជាច្រើន ហើយវាជាហេតុផលមួយដែល ធ្វើអោយវាទទួល បាននូវតំណែង ការលក់កំពូលនេះផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Mac Rumors Tag: នាឡិកាវៃឆ្លាត