CAMBO REPORT

Popup Advertising5 seconds

របៀប​ចែក​រំលែក Wi-Fi តាម​រយៈ​ការ​ស្កេន QR Code នៅ​លើ​ស្បែក One UI

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

តើប្រិយមិត្តដឹងទេថា អ្នកទាំងអស់គ្នា អាចធ្វើការចែករំលែក Wi-Fi ទៅឲ្យមិត្តភក្ដិ និងគ្រួសារ ដោយគ្រាន់តែធ្វើការស្កេន QR Code នៅលើស្មាតហ្វូន ឬថេប្លេតត្រកូល Galaxy របស់លោកអ្នក? មុខងារពិសេសនេះត្រូវបាន Samsung ដាក់បញ្ចូលនៅលើស្បែក One UI (Android 9.0 Pie) ហើយវាពិតជាមាន អត្ថប្រយោជន៍ម្យ៉ាងដែរ។ ប្រសិនបើលោកអ្នក បានភ្ជាប់ទៅកាន់ប្រព័ន្ធ Wi-Fi រួចជាស្រេចមកហើយ ដូច្នេះមិត្តភក្ដិ ឬគ្រួសាររបស់អ្នក ក៏អាចតភ្ជាប់បានដែរ ដោយធ្វើការស្កេន QR Code នៅលើអេក្រង់ស្មាតហ្វូន ឬថេប្លេតរបស់អ្នក។

 

 

ទោះបីជាយ៉ាងណា មុខងារថ្មីមួយនេះ នឹងអនុញ្ញាតឲ្យអ្នកផ្សេង ដឹងពាក្យសម្ងាត់ប្រព័ន្ធ Wi-Fi របស់លោកអ្នកដដែល ដោយសមត្ថភាពរបស់វា គ្រាន់តែជួយដំណើរការ ឲ្យលឿនជាងភ្ជាប់ធម្មតា និងមិនតម្រូវឲ្យយើងវាយ ពាក្យសម្ងាត់ទៀតនោះទេ។ ចំពោះនរណាម្នាក់ ដែលបានធ្វើការស្កេន QR Code ចេញពីឧបករណ៍របស់អ្នក នឹងអាចដឹងពាក្យសម្ងាត់ បន្ទាប់ពីចាប់បាន QR Code រួមមក។ អ្វីដែលពិសេសនោះ ស្មាតហ្វូន ឬថេប្លេត មកពីក្រុមហ៊ុនដទៃទៀត ក៏អាចធ្វើការស្កេនបាន ដោយប្រើប្រាស់កាមេរ៉ា QR Code ធម្មតាផងដែរ។ ចំណែកឯរបៀបដំឡើង សូមធ្វើតាមជំហ៊ានខាងក្រោមនេះ។

 

ជំហ៊ានទី 1៖

 

ដំបូងយើងត្រូវពិនិត្យមើលថា ស្មាតហ្វូន ឬថេប្លេតរបស់លោកអ្នក បានភ្ចាប់ទៅកាន់ Wi-Fi ដែលចង់ចែករំលែក។

 

ជំហ៊ានទី 2៖

 

សូមបើកកម្មវិធី Settings និងចុចលើផ្ទាំង Connections > Wi-Fi ដើម្បីមើលបញ្ជីបណ្ដាញ Wi-Fi របស់អ្នក។

 

 

ជំហ៊ានទី 3៖

 

បន្ទាប់មកទៀត សូមចុចលើឈ្មោះបណ្ដាញ Wi-Fi ដែលកំពុងតែបានតភ្ជាប់ ហើយអ្នកនឹងឃើញមានរូប QR Code ដាក់បង្ហាញលើអេក្រង់។ ជាចុងក្រោយ គ្រាន់តែដាក់ឲ្យអ្នកផ្សេង ធ្វើការស្កេនរូប QR Code នោះ ដើម្បីតភ្ជាប់បណ្ដាញ Wi-Fi ដូចលោកអ្នកដែរ។

 

 

ប្រសិនបើលោកអ្នក ធ្វើតាមការណែនាំ រួចរាល់អស់ហើយ ប៉ុន្ដែនៅតែមិនឃើញមាន QR Code ដាក់បង្ហាញដដែល ដូច្នេះសូមចំណាំថា ស្មាតហ្វូន ឬថេប្លេតរបស់អ្នក ត្រូវដំណើរការនៅលើ One UI (Android 9.0 Pie) ហើយធ្វើការអាប់ដេត ទៅជំនាន់ចុងក្រោយ ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ចំណេះដឹងទូទៅ