CAMBO REPORT

Popup Advertising5 seconds

Samsung SSD ជំនាន់​ទី 6 មាន​ភ្ជាប់​មក​នូវ V-NAND ដល់​ទៅ 100 ស្រទាប់​ឯ​ណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Samsung Electronics បានប្រកាសជាផ្លូវការថា ខ្លួននឹងចាប់ផ្ដើមផលិត SSD ភ្ជាប់ជាមួយនឹង Vertical NAND រហូតដល់ទៅ 100 ស្រទាប់ឯណោះ ដែលមិនធ្លាប់ប្រទះឃើញមាន កាលពីមុននោះទេ។ បច្ចេកវិទ្យា V-NAND មានអត្ថប្រយោជន៍ខ្ពស់ សម្រាប់បំពាក់លើទៅ SSD ដោយចំណាយថវិកា ទៅលើការផលិតតិច, ជួយសន្សំថាមពលពាក់កណ្ដាល និងបន្ថែមល្បឿនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មកពីប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់ថា SSD 256GB 3-bit V-NAND ជំនាន់ចុងក្រោយនេះ គឺផលិតឡើងសម្រាប់ កុំព្យូទ័រសហគ្រាស និងត្រូវបានផ្គត់ផ្គង់ដល់ ក្រុមហ៊ុនផលិតកុំព្យូទ័រ ទូទាំងពិភពលោក រួចជាស្រេចមកហើយ។

 

 

Samsung បានបញ្ជាក់ទៀតថា SSD ជាមួយនឹងបច្ចេកវិទ្យា V-NAND ចំនួនដល់ទៅ 100 ស្រទាប់នេះ គឺជាផលិតផលល្អបំផុត នៅលើតំបន់ទីផ្សារ បើនិយាយអំពីល្បឿន, សមត្ថភាព និងប្រសិទ្ធភាពថាមពល ផងដែរ។ លើសពីនេះទៅទៀត Samsung SSD ជំនាន់ទី 6 មានសមត្ថភាពខ្លាំង អាចទទួលបានល្បឿន Write 450㎲ និងល្បឿន Read 45㎲ ថែមទៀតផង។ វាមានកម្លាំងខ្លាំងជាង 10% និងប្រើថាមពលតិចជាង 15% បើប្រៀបធៀបទៅនឹង V-NAND ដែលមានត្រឹមតែ 90 ស្រទាប់ នៅលើជំនាន់ពីមុនៗមក។ ក្រៅពីនេះ Samsung ក៏មានគម្រោងនាំយក បច្ចេកវិទ្យា V-NAND ទៅបំពាក់នៅលើ អង្គផ្ទុកទិន្នន័យរបស់ ស្មាតហ្វូនរបស់ខ្លួន និងកម្មវិធីប្រើនៅលើ យានយន្ដផងដែរ ដើម្បីពង្រឹងជំហរភាព ជាអ្នកឈានមុខគេដដែល។  

 

 

នាពេលបច្ចុប្បន្ននេះ Samsung SSD ជំនាន់ទី 6 ដែលមានភ្ជាប់ជាមួយ Vertical NAND សរុបចំនួន 100 ស្រទាប់នេះ គឺកំពុងតែចាប់ផ្ដើម ផលិតកម្មខ្នាតធំប៉ុណ្ណោះ ដោយពេលដាក់លក់ ជាផ្លូវការតែម្ដង អាចនឹងឆាប់ៗនេះ។ កាលពីដើមឆ្នាំនេះ ចំណែកទីផ្សាររបស់ Samsung ហាក់បីដូចជា មានសភាពធ្លាក់ចុះ ប៉ុន្ដែក៏បានសង្ឃឹមថា ឆមាសទីពីរខាងមុខនេះ អាចនឹងកើនឡើងវិញផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: ZD Net Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ