CAMBO REPORT

Popup Advertising5 seconds

នេះ​ជា Amazfit Verge Lite បំពាក់​ដោយ​អេក្រង់ AMOLED និង​ធានា​ថ្ម​ប្រើ​បាន 20 ថ្ងៃ​ឯ​ណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនផលិតនាឡិកាឆ្លាតវៃ Huami ដែលគាំទ្រពីក្រោយដោយ Xiaomi បានប្រកាសចេញនូវ Amazfit Verge Lite បន្ទាប់ពីជំនាន់ដំបូងបង្អស់ បានធ្វើការប្រកាសចេញ កាលពីដើមឆ្នាំនេះ។ នាឡិកាឆ្លាតវៃរបស់ Huamai ជំនាន់ចុងក្រោយនេះ គឺបានបំពាក់ដោយ បន្ទះអេក្រង់ AMOLED និងមុខងារជាច្រើនទៀត ជាមួយនឹងតារាងតម្លៃ 99 ដុល្លារ ហើយកំពុងតែដាក់លក់ នៅលើទីផ្សារឥណ្ឌាផងដែរ។

 

 

នាឡិកាឆ្លាតវៃ Amazfit Verge Lite ទទួលបាននូវជម្រើសពណ៌ 2 ប្រភេទខុសៗគ្នា ដែលរួមមានដូចជា ពណ៌ប្រផេះ (Shark Grey) និងពណ៌ស (Snowcap White) ជាមួយខ្សែជ័រស៊ីលីកូន ដែលងាយស្រួលដោះចេញ និងផ្លាស់ប្ដូរថ្មីថែមទៀតផង។ ហាក់បីដូចជា ជំនាន់ដើមអញ្ចឹងដែរ ដោយនាឡិកាឆ្លាតវៃ Amazfit Verge Lite ទទួលបានអេក្រង់ទំហំ 1.3 អ៊ីញ ជាបន្ទះប្រភេទ AMOLED (360x360p) ជាមួយនឹងកញ្ចក់ស្រោបដោយ Corning Gorilla Glass 3 ដើម្បីជួយការពារផងដែរ។ ដោយសារតែ វាគ្មានមីក្រូហ្វូន ភ្ជាប់មកជាមួយ ដូច្នេះអ្នកមិនអាច ហៅទូរសព្ទជាមួយនឹង នាឡិកាផ្ទាល់តែម្ដង ដូចជា Amazfit Verge ជំនានដើមនោះទេ។

 

យើងនឹងទទួលបាន ផ្ទៃមុខនាឡិកាចំនួន 13 ចេញពីប្រអប់តែម្ដង ហើយក៏អាចទាញយកបន្ថែម តាមរយៈកម្មវិធី Mi Fit ឬកម្មវិធី Amazfit និងមានមុខងារតាមដាន សកម្មភាពលំហាត់ប្រាណចំនួន 11 ដែលរួមមានដូចជា រត់នៅខាងក្រៅ, ពេលប្រើម៉ាស៊ីនហាត់ប្រាណ, ដើរ, ជិះកង់ និងផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះ យើងក៏ប្រទះឃើញមាន សេនស័រវាស់ចង្វាក់បេះដូង នៅខាងក្រោមនាឡិកា ដើម្បីពង្រឹងសមត្ថភាពតាមដាន និងតាមដានរយៈពេល នៃការគេងជាដើម។ ថាមពលថ្មទំហំ 390mAh គឺអាចជួយឲ្យនាឡិកាឆ្លាតវៃ Amazfit Verge Lite បន្ដប្រើបានដល់ទៅ 20 ថ្ងៃឯណោះ និងមានអាវក្រោះកម្រិត IP68 ដើម្បីការពារទឹក និងធូលីផងដែរ។

 

 

លើសពីនេះទៅទៀត នាឡិកាឆ្លាតវៃ Amazfit Verge Lite ក៏បានភ្ជាបមក់នូវ GPS និង GLONASS (GLObal NAvigation Satellite System) ដើម្បីជំនួយលើការតាមដាន ហើយព្រមទាំងមាន Bluetooth 5.0 ក៏ប៉ុន្ដែមិនអាចភ្ជាប់ Wi-Fi ដូចជំនាន់ដើមឡើយ។ ចំណែកឯផ្នែកខាង Software គឺដំណើរការដោយ Android ដែលផ្ដល់ជូននូវ មុខងារជាច្រើន ដែលរួមមានដូចជា ការបញ្ជាបទចម្រៀង, សារជូនដំណឹងឆ្លាតវៃ និងផ្សេងៗទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Bee Bom Tag: នាឡិកាវៃឆ្លាត