CAMBO REPORT

Popup Advertising5 seconds

ឧបករណ៍​ទាំង​អស់​របស់ Google នឹង​ត្រូវ​ផលិត​ដោយ​សមា្ភរៈ​កែ​ច្នៃ​ឡើង​វិញ នៅ​ពេល​ខាង​មុខ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យា ខ្នាតយក្សជាច្រើន បានចាប់ផ្ដើមសម្រេចចិត្ត ចូលរួមជួយថែរក្សាភពផែនដី និងជាពិសេសធម្មជាតិ ដោយបានអនុវត្តនូវ វិធីសាស្រ្ដខុសៗគ្នា ដែលធ្វើយ៉ាងណា ដើម្បីអាចឲ្យបវិស្ថាន ល្អប្រសើរឡើងវិញ ផងដែរ។ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមការងារយើង ក៏បានចុះផ្សាយនូវ ព័ត៌មានទាក់ទងនឹង ប៉ាតង់ថ្មីចុះបញ្ជីដោយ Xiaomi ដែលជាស្មាតហ្វូនថ្មីប្លែក អាចដាក់សាកថ្មបាន ដោយប្រើពន្លឺព្រះអាទិត្យ។ រហូតមកដល់ពេលនេះ Google ក៏បានប្រកាសចេញ គម្រោងថ្មីរបស់ខ្លួនមួយ ដោយនឹងចាប់ផ្ដើម ប្រើប្រាស់សមា្ភរៈកែច្នៃ លើរាល់ផលិតកម្មទាំងអស់ ដែលមានរូបតំណាងថា “Made by Google” ថែមទៀតផង។

 

 

នេះគឺជាគោលដៅថ្មី ដែលត្រូវបានសន្យាថា នឹងអាចសម្រេចធ្វើបាន ក្នុងរយៈពេល 2-3 ឆ្នាំខាងមុខនេះ ដោយគិតរួមចាប់ពី ស្មាតហ្វូនត្រកូល Pixel រហូតដល់ឧបករណ៍ Google Home និងថែមទាំងផលិតផល ប្រើប្រាស់ប្រចាំថ្ងៃ ផ្សេងៗជាច្រើនទៀត។ ចំណែកឯនៅលើអត្ថបទ ដែលចុះផ្សាយដោយ Google ផ្ទាល់តែម្ដង បានបង្ហាញឲ្យឃើញថា គម្រោងថ្មីមួយនេះ គឺពិតជាសំខាន់ខ្លាំង ហើយផលិតកម្មចំនួន 100% នៃឧបករណ៍របស់ខ្លួន នឹងយកមកប្រើធ្វើឡើងវិញ ដោយវត្ថុកែច្នៃទាំងស្រុង ឲ្យបានសម្រេចមុនឆ្នាំ 2022 ខាងមុខនេះ។ 

 

លើសពីនេះទៅទៀត ក្រុមការងាររបស់ Google ក៏បាននិយាយប្រាប់ថា ខ្លួនអាចកាត់បន្ថយ ការបញ្ចេញឧស្ម័នពុល បានរហូតដល់ទៅ 40% ដោយគ្រាន់តែផ្លាស់ប្ដូរ ជម្រើសដឹកជញ្ជូន តាមរយៈផ្លូវអាកាស ទៅតាមសមុទ្រវិញផងដែរ។ ក្រុមការងារ Google ត្រូវចេះព្យាការណ៍ ដំណើរការអភិវឌ្ឍន៍ និងផលិតកម្មរបស់ពួកគេ ឲ្យបានល្អប្រសើរ ពីព្រោះការដឹកជញ្ជូន តាមរយៈផ្លូវទឹក គឺចំណាយពេលយូរ ជាងផ្លូវអាកាសទៅទៀត។

 

 

ទោះបីជាយ៉ាងណាក្ដី ការព្យាយាមទាំងអស់នេះ គឺដើម្បីតែជួយបវិស្ថាន ឲ្យល្អប្រសើរឡើងវិញ ប៉ុន្ដែគម្រោងថ្មីមួយនេះ នឹងមានអនុវត្តតែនៅលើ សហរដ្ឋអាមេរិក ហើយតំបន់ដទៃទៀត អាចនឹងចាប់ផ្ដើម នាពេលក្រោយៗទៀត។ ទន្ទឹមនឹងនេះដែរ Google ក៏បានបើកវេបសាយមួយ សម្រាប់នរណាម្នាក់ ដែលនៅសល់វត្ថុចាស់ៗ ហើយចង់ធ្វើការបរិច្ចាគ ដោយចុចទីនេះ ដើម្បីទទួលព័ត៌មានបន្ថែម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: BGR Tag: Lifestyle