CAMBO REPORT

Popup Advertising5 seconds

នាឡិកា​ឆ្លាត​វៃ Fossil ជំនាន់​ទី 5 ទើប​ប្រកាស​ចេញ មាន​រូប​រាង​ទាន់​សម័យ និង​​មុខងារ​ស្រដៀង​នឹង Apple Watch ដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាឡិកាឆ្លាតវៃ ដើរដោយ Wear OS របស់ Google ស្ថិតក្រោមស្លាកសញ្ញា Fossil បានបញ្ចេញជំនាន់ទី 5 របស់ខ្លួនហើយ ប៉ុន្តែមានចំនួនប្រិយមិត្ត ភាគតិចណាស់ ដែលចាប់អារម្មណ៍លើវា ហេតុដូចច្នេះ ថ្ងៃនេះ ខេមបូរីផត នឹងលើកយកចំណុចខ្លះៗ ដែល Fossil Watch Gen 5 នេះ បានធ្វើកំណែអាប់ដេត ជាមួយមុខងារថ្មីមួយចំនួន ដែលវាអាចធ្វើបាន ដូចទៅនឹង នាឡិកាឆ្លាតវៃ របស់ Apple ផងដែរ។

 

 

សម្រាប់ Fossil Smartwatch ជំនាន់ទី 5 នេះ គឺត្រូវបានរចនាឡើង ជាមួយប្រភេទខ្សែ ដែលមានជម្រើសពណ៌ ជាច្រើនប្រភេទ ផ្សេងៗគ្នា យ៉ាងទាន់សម័យ និងគួរជាទីពេញចិត្ត ។ នាឡិកានេះ ក៏បានបែងចែកជា 2 ក្រុម ដោយ 3 គ្រឿង មានកូនឈ្មោះថា Julianna HR ដែលមានតួខាងមុខស្រោបដោយ ពណ៌មាស រីឯ 3 គ្រឿងទៀត ឈ្មោះ Carlyle HR មានតួខាងមុខពណ៌ខ្មៅ និងពណ៌ប្រាកស៊ីគ្នាតែម្តង។ ប៉ុន្តែនាឡិកាឆ្លាតវៃទាំងប៉ុន្មាននេះ មានមុខកាត់ 44mm និងអេក្រង់ទំហំ 1.28 អ៊ីញ ប្រើប្រាស់បន្ទះបង្ហាញ AMOLED និងមានដង់ស៊ីតេ 328ppi ដូចគ្នា។ ចំពោះកម្លាំងម៉ាស៊ីនវា គឺប្រើប្រាស់បន្ទះឈីប Snapdragon 3100 របស់ Qualcomm មានរ៉េមទំហំ 1GB ជាមួយអង្គផ្ទុកទិន្នន័យ 8GB និងមានបច្ចេកវិទ្យាការពារទឹក បានជម្រៅ 30 ម៉ែត្រ។

 

 

គួរបញ្ជាក់ដែរថា អ្វីដែលកាន់តែអាស្ចារ្យជាងនេះ គឺថាវាអាចទទួលការខលចូលពី ដូចទៅនឹង Apple Watch អញ្ចឺង ដោយគ្រាន់តែភ្ជាប់វាជាមួយ iPhone តាមរយៈ Bluetooth ជាការស្រេច។ បើយើងងាកទៅមើល នាឡិកាឆ្លាតដែលដើរដោយ Wear OS ដទៃទៀត នៅពេលភ្ជាប់ជាមួយ iPhone យើងមិនអាចធ្វើការលើកនិយាយ តាមនាឡិកាផ្ទាល់នោះទេ។ លើសពីនេះ វានៅមានមុខងារ Heart-rate sensor សម្រាប់វាស់ចង្វាក់បេះដូង, ប្រព័ន្ធ GPS, កម្មវិធីចាប់រយៈកម្ពស់និងផ្សេងៗទៀត ហើយសមត្ថភាពថ្មវាក៏ខ្លាំងជាងមុន ដែលយើងគ្រាន់តែសាកមួយពេញ វាអាចកំដរយើងបានយូរគួរសម។ មួយវិញទៀត វាបានបន្ថែមនូវមុខងារ Time-Only Mode ដែលអាចឲ្យយើងសន្សំថាមពលថ្មបាន ពេលដែលជិតអស់ថ្ម ឬជួយការពារ ពីការរំខាន នានា ទៀតផង។

 

 

សរុបមក Fossil Gen 5 នេះ នឹងដាក់លក់នៅលើវេបសាយនៃ Fossil ផ្ទាល់ក្នុងតម្លៃ  $295 អាមេរិក។ ខ្ញុំជឿថាមានប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាពេញចិត្តនឹងវាមិនខាន ព្រោះរូបរាងវា ក៏ស្រស់សង្ហារ មិនចាញ់នាឡិកាឆ្លាតវៃផ្សេងឡើយ ព្រមទាំងមានលក្ខណៈសម្បត្តិ គួរសមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត