CAMBO REPORT

Popup Advertising5 seconds

OPPO​ កំពុង​សិក្សា​​ពី​កាស​​គ្មា​ន​សំឡេង​រំខាន​ និង​នាឡិកា​ឆ្លាត​វៃ​ ដើម្បី​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនស្មាតហ្វូនភាគច្រើន នៅក្នុងពេលនេះ មិនមែនផលិតតែទូរសព្ទមួយមុខនោះទេ ពិតណាស់ ពួកគេបានព្យាយាមពង្រីកទីផ្សារផលិតផលផ្សេងៗទៀត ដូចជានាឡិកាឆ្លាតវៃ កាស រួមទាំងកុំព្យូទ័រជាដើម។ ជាក់ស្ដែង ពេលនេះ OPPO កំពុងតែចាប់ផ្ដើមដើរលើវិថីនេះដែរហើយ ដោយសារកន្លងមក ក្រុមហ៊ុនមួយនេះ ឃើញមានផលិតតែប្រភេទស្មាតហ្វូនប៉ុណ្ណោះ។ ថ្មីៗនេះ ប្រធានក្រុមហ៊ុន OPPO លោក Shen Yiren បានបង្ហាញថា ក្រុមហ៊ុនចិនមួយនេះ កំពុងតែធ្វើការទៅលើ កាសស្ដាប់ និងនាឡិកាឆ្លាតវៃ សម្រាប់ចូលប្រយុទ្ធ នៅឆ្នាំក្រោយផងដែរ។ 

 

 

បើតាមការបង្ហោះ នៅលើបណ្ទាញសង្គម Weibo ដោយលោក Shen Yiren បានឲ្យដឹងថា ក្នុងពេលនេះ OPPO កំពុងតែសិក្សាទៅលើ កាសស្ដាប់ ដែលមានសមត្ថភាពកាត់បន្ថយសំលេងរំខានពីខាងក្រៅ ប៉ុន្តែលោកមិនបានបញ្ជាក់ ពីពេលវេលា ដែលវានឹងត្រូវបង្ហាញខ្លួននោះទេ។ ទន្ទឹមគ្នានេះ មិនមែនមានតែកាសស្ដាប់មួយប៉ុណ្ណោះទេ ពោលគឺក្រុមហ៊ុននេះ ក៏កំពុងតែធ្វើការជាមួយនាឡិកាឆ្លាតវៃផងដែរ ហើយវាក៏អាចទៅរួចដែរ ដែលថាឧបករណ៍ទាំងពីរនេះ អាចនឹងត្រូវប្រកាសចេញក្នុងពេលតែមួយ ឬមួយក៏កាសស្ដាប់ អាចនឹងចេញមុនផងដែរ។ 

 

 

លើសពីនេះទៅទៀត លោក Yiren បានបញ្ជាក់ថា វាពិតជាលំបាកណាស់ បើចង់ឲ្យ OPPO ប្រកាសនាឡិកាឆ្លាតវៃនៅក្នុងឆ្នាំនេះ ហើយលោកក៏សង្ឃឹមថា ផលិតផលនេះ នឹងត្រូវដាក់ឲ្យគ្រប់គ្នាបានឃើញ នៅក្នុងឆ្នាំក្រោយដូច្នេះដែរ។ គួរឲ្យសោកស្ដាយដែរ ដែលពេលនេះ លក្ខណៈសម្បត្តិរបស់វា មិនទាន់អាចបង្ហាញបាននៅឡើយ។ សូមបញ្ជាក់ថា ផលិតផលរបស់ក្រុមហ៊ុនចិនមួយនេះ ទទួលបានប្រជាប្រិយភាពខ្លាំងគួរសម នៅលើទីផ្សារនានា ដូច្នេះ ចំពោះឧបករណ៍ថ្មីទាំងប៉ុន្មាននេះ អាចនឹងមានអ្នកចាប់អារម្មណ៍ច្រើន នៅពេលដែលវាបង្ហាញខ្លួន។

 

 

និយាយរួមទៅ កាសស្ដាប់ដែលអាចមានបច្ចេកវិទ្យា ទប់ស្កាត់សំលេងរំខានពីខាងក្រៅ រួមទាំងនាឡិកាឆ្លាតវៃ ដែលមិនទាន់មានដំណឹងពីរូបរាង ក៏ដូចជាលក្ខណៈសម្បត្តិ អាចនឹងត្រូវបង្ហាញខ្លួនជាផ្លូវការ ក្នុងឆ្នាំក្រោយ។ ខណៈពេលដែលជារឿយៗ ក្រុមហ៊ុនមួយនេះតែងប្រកាសបង្ហាញ ពីបច្ចេកវិទ្យាផ្ទាល់ខ្លួន ឲ្យសាធារណៈជនបានដឹង ហើយវាក៏ទួលបានការគាំទ្រច្រើនផងដែរ ជាពិសេសគឺមុខងារ periscope zooming នៅលើស្មាតហ្វូនតែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: 91 Mobiles Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ