CAMBO REPORT

Popup Advertising5 seconds

គន្លឹះដើម្បីឲ្យ iPhone របស់អ្នកកាន់ថ្មបានយូរ ក្នុង iOS 13

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គ្រប់អ្នកប្រើប្រាស់ទាំងអស់ តែងតែចង់អោយទូរសព្ទរបស់ ខ្លួនមានលទ្ធភាពអាចកាន់ថ្មបានយូរ និងមិនងាយខូចថ្មផងដែរ។ យើងក៏ដឹងដែរថា មនុស្សម្នាក់ៗតែងតែមាន ការប្រើប្រាស់ទៅតាមតម្រូវការ ខុសៗគ្នា ដែលអ្នកខ្លះប្រើប្រាស់ខ្លាំង ទៅលើការកំសាន្ត ដូចជាលេងហ្គេម ឬមើលវីដេអូជាដើម រឺឯមនុស្សមួយចំនួនទៀតប្រើប្រាស់គ្រាន់តែដើម្បី ទំនាក់ទំនង និងប្រើសម្រាប់ការងារបន្តិចបន្តួចតែប៉ុណ្ណោះ។ 

 

 

 

ថ្ងៃនេះយើងនឹងណែនាំ ពីមុខងារថ្មីមួយដែលមាននៅក្នុង iOS 13 ដែលជួយថែរក្សារថ្ម iPhone អោយកាន់បានយូរ និង មិនងាយខូចផងដែរ។ 

 

យើងដឹងហើយថា Apple មិនបានភ្ជាប់មកជាមួយនៅឆ្នាំងសាក 18 វ៉ាត់ ដែលមានល្បឿនលឿននៅក្នុងប្រអប់នោះទេ ដែលនេះប្រហែលជាហេតុផលមួយដែល Apple មិនចង់អោយទូរសព្ទរបស់ខ្លួនសាកពេញ 100% ក្នុងរយៈពេលខ្លី ដែលអាចធ្វើអោយ អាយុកាលនៃថ្មចុះអន់ថយ។ ជាក់ស្តែង នៅក្នុង iOS 13 ថ្មីនេះ Apple បានបញ្ជូលនៅមុខងារថ្មីមួយឈ្មោះថា Optimized Battery Charging ដែលធ្វើអោយគុណភាពថ្មនៅតែរក្សាបានយូរ មិនឆាប់ខូច។ 

 

តើអ្វីជា Optimized Battery Charging ?

 

Apple គឹជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនមួយចំនួនទៀតក្នុងលោក ដែលបានបើកអោយអ្នកប្រើប្រាស់បានឃើញនូវថាមពលថ្មរបស់ខ្លួន នៅក្នុងទូរសព្ទរបស់ពួកគេ។ គេបានឃើញវាចាប់តាំងពី iOS 11 ស្របពេលដែលមានការមិនពេញចិត្ត​ពីសំណាក់អ្នកប្រើប្រាស់ ជាច្រើនសង្ស័យពីការធ្វើអោយ iPhone ជំនាន់ចាស់ របស់ពួកគេដើរយឺត និង ស៊ីថ្មលឿន។ អញ្ចឹងនៅក្នុងមុខងារ Optimized Battery Charging នេះ Apple បានផ្តល់នូវវិធីថ្មី ដើម្បីអោយអ្នកប្រើប្រាស់ របស់ខ្លួនអាចកំណត់ និងថែទាំថ្មទូរសព្ទរបស់ខ្លួន បានយ៉ាងទុកចិត្ត តាមរយៈការបញ្ឈប់ការសាកថ្ម ដោយស្វ័យប្រវត្តិ នៅត្រឹមភាគរយ ដែលកំណត់មួយ ។ 

 

បើអ្នកចូលចិត្តសាកទូរសព្ទចោលពេញមួយយប់នោះ អ្នកគួរតែចាប់ផ្តើមប្រើនូវមុខងារនេះភ្លាមទៅ ព្រោះថាវានឹងរៀន ពីទម្លាប់សាកថ្មរបស់អ្នក ដែលវានឹងសាកថ្ម របស់អ្នកត្រឹម 80% ប៉ុណ្ណោះ ។ តែបើសិនអ្នកជាមនុស្ស ត្រូវធ្វើការខាងក្រៅ ញឹកញាប់ ឬមមាញឹក នោះអ្នកមិនចាំបាច់បើកដំណើរការ មុខងារនេះក៏បាន ។

 

  • ដើម្បីបើកនូវ មុខងារនេះ សូមចូលទៅកាន់កម្មវិធី Setting នៅក្នុង iOS 13 > Battery > Battery Heath 
  • បន្ទាប់មកធ្វើការបើកមុខងារ Optimized Battery Charging រួចជាស្រេច ។ 

 

 

នៅក្នុង Battery Setting នេះផងដែរយើងក៏អាចមើលពី អាយុកាលនៃថ្មទូរសព្ទផ្ទាល់ ដែលវានឹងបង្ហាញពីភាគរយ នៅត្រង់ Maximum Capacity ។ គួរបញ្ជាក់ផងដែរថា តួរលេខដែលបញ្ជាក់ថាថ្ម មានសុខភាពល្អនោះ គឺចាប់ពី ចន្លោះ 90% ឡើងទៅ ។ យ៉ាងណាមិញ បើសិនជាទូរសព្ទរបស់អ្នក មានបញ្ហាស្រកថ្មលឿន ឬឡើងកំដៅខ្លាំង អ្នកគួរតែធ្វើការ ផ្លាស់ប្តូរវាដើម្បីរក្សានូវតុល្យភាពទូរសព្ទ អោយនៅបានយូរផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: iPhone Hacks Tag: ចំណេះដឹងទូទៅ