CAMBO REPORT

Popup Advertising5 seconds

Robert Downey Jr. បានបន្ទោស​ជំនួយ​ការ រឿង​យក P30 Pro ទៅ​ផុស​លើ​បណ្តាញ​សង្គម Weibo ថ្ងៃ​មុន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពី ប៉ុន្មានថ្ងៃមុននេះ ក្រុមការងារ ខេមបូរីផត បានចុះផ្សាយ អំពីព័ត៌មាន ដែលនិយាយ អំពី លោក Robert Downy Jr. ដែលជាឯកអគ្គរដ្ឋទូត តំណាងឲ្យក្រុមហ៊ុន OnePlus ប៉ុន្តែប្រើ Huawei P30 Pro ដើម្បីធ្វើការផ្សព្វផ្សាយ អំពីគុណសម្បត្តិរបស់ OnePlus រួចមកហើយ។ នៅពេលនោះ ព័ត៌មានមួយនេះ បានធ្វើឲ្យល្បីជុំវិញពិភពលោក ហើយក៏មានប្រិយមិត្តជាច្រើន បានជជែកវែកញែក ជុំវិញបញ្ហានេះផងដែរ ក្នុងនោះរួមមានទាំងប្រិយមិត្តរបស់ ខេមបូរីផត ផងដែរ។

 



ស្រាប់តែ កាលពីម្សិលមិញនេះ លោក Robert Downey Jr. បានចេញមក បកស្រាយ ជុំវិញបញ្ហាខាងលើ តាមរយៈ ការបង្ហោះប្រយោគមួយ នៅក្នុងបណ្តាញសង្គម ដ៏ល្បីរបស់ប្រទេសចិន Weibo។ ក្នុងប្រយោគនោះ បាននិយាយថា “ខ្ញុំគិតថា វាដល់ពេលហើយ ដែលត្រូវធ្វើការ Upgrade ស្មាតហ្វូត OnePlus 7 Pro ថ្មីមួយ ឲ្យទៅជំនួយការរបស់ខ្ញុំ ដូច្នេះ វានឹងមិនមានកំហុសកើតឡើងទៀតទេ នៅពេលក្រោយ។



គួរំលឹកផងថា នេះមិនមែនជាលើកដំបូងទេ ដែលអ្នកតំណាងឲ្យ ក្រុមហ៊ុនមួយ ត្រូវគេចាប់បាន ប្រើប្រាស់ ឧបករណ៍របស់ក្រុមហ៊ុនដទៃ ជាក់ស្តែង កាលពីឆ្នាំទៅ ក្រុមហ៊ុន Samsung នៅប្រទេស Nigeria ប្រើប្រាស់ iPhone ដើម្បីធ្វើការ Tweet ផ្សព្វផ្សាយ អំពី Galaxy Note9 នៅលើបណ្តាញសង្គម Twitter។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Gadgets 360 Tag: Lifestyle