CAMBO REPORT

Popup Advertising5 seconds

MacBook​ Pro​ 16​ អ៊ីញ​ អាច​នឹង​មក​ជំនួស​ម៉ូឌែល​ 15​ អ៊ីញ​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីលើកមុន យើងបានដឹងហើយថា Apple អាចនឹងបញ្ចេញ MacBook Pro 16 អ៊ីញ ដំបូងរបស់ខ្លួននៅចុងឆ្នាំនេះ ហើយលក្ខណៈសម្បត្តិមួយចំនួនរបស់វា តាមរយៈការបែកធ្លាយកន្លងមក ប្រិយមិត្តទាំងអស់ ក៏ធ្លាប់បានដឹងរួចហើយដែរ។ ដោយឡែកពេលនេះ មានដំណឹងដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលអាចធ្វើអ្នកប្រើប្រាស់ MacBook Pro 15 អ៊ីញភាគច្រើនមានអារម្មណ៍រំភើបក៏ថាបាន។ អ្វីដែលពិសេសនោះគឺ Apple អាចនឹងបញ្ចេញ MacBook Pro 16 អ៊ីញមក ដើម្បីបញ្ចប់អាយុកាលរបស់ម៉ូឌែល 15 អ៊ីញ មានន័យថា អាចនឹងមិនមាន MacBook 15 អ៊ីញផ្សេងទៀត ចូលមកធ្វើឲ្យកុំព្យូទ័ររបស់អ្នក ហួសស៊េរីឡើយ។

 

 

មិនខុសនោះទេ បើតាមសម្តីរបស់អ្នកវិភាគ Jeff Lin បាននិយាយប្រាប់អ្នកសារពត៌មានថា Apple អាចនឹងបញ្ចេញ MacBook Pro 16 អ៊ីញរបស់ខ្លួន នៅក្នុងខែកញ្ញាខាងមុខ ទន្ទឹមគ្នានេះ វត្តមាននៃកុំព្យូទ័រយួរដៃម៉ូឌែលថ្មីខាងលើ អាចនឹងមក ដើម្បីជំនួសតំណែងរៀមច្បង 15 អ៊ីញ ដែលបានធ្វើសង្គ្រាមលើទីផ្សារ អស់កាលជាយូរ។ គួររំលឹកថា ខ្នាតអេក្រង់ថ្មីនេះ អាចបង្ហាញរូបភាពកម្រិត 3,070 x 1,920 ភិចសែល ជាមួយគែមកាន់តែស្ដើងជាងមុន លើសពីនេះ វាអាចនឹងប្រើប្រាស់ Processor ដែលប្រសើរជាងលើកមុនទៀតផង។ 

 

 

ម្យ៉ាងវិញទៀត មានពាក្យចចាមអារ៉ាមផ្សេងទៀតថា MacBook Pro 16 អ៊ីញ គួរតែត្រូវប្រកាសជាផ្លូវការ នៅឆ្នាំក្រោយ ព្រោះពួកគេគិតថា Apple អាចនឹងទុកពេលសម្រាប់ការបង្ហាញ iPhone 11 ដើម្បីឲ្យការប្រកាសផលិតផលទាំងពីរនេះ រៀងឃ្លាតគ្នាបន្តិច។ មួយវិញទៀត គេបន្តទៀតថា ក្រុមហ៊ុនផ្លែប៉ោម អាចនឹងបន្តបង្ហាញ MacBook 15 អ៊ីញ នៅក្នុងខែវិច្ឆិកានេះផងដែរ។ ខណៈពេលដែលលោក Lin វិញ គាត់បាននិយាយយ៉ាងច្បាស់ថា ម៉ូឌែល 15 អ៊ីញ នឹងត្រូវបញ្ចាប់ជីវិតក្នុងពេលឆាប់ៗ ខាងមុខនេះ។

 

 

 

ដូច្នេះ ទាំងនេះសុទ្ធតែជាការប៉ានស្មានរបស់ក្រុមអ្នកវិភាគប៉ុណ្ណោះ ហើយការពិតយ៉ាងណានោះ គឺវាអាស្រ័យនៅលើ Apple ទៅវិញទេ។ អញ្ចឹង យើងក៏មិនប្រាកដថា មួយណាត្រូវ ឬខុសដែរ ប៉ុន្តែបើសិនជា ក្រុមហ៊ុនអាមេរិកមួយនេះ បញ្ចប់ជីវិត MacBook 15 អ៊ីញពិតមែន ដូចនេះ អតិថិជនត្រូវបាត់បង់ជម្រើសមួយហើយ ក្នុងការទិញយកប្រើប្រាស់ ហើយវាអាចជំនួសមកវិញដោយម៉ូឌែលថ្មី ដែលអាចមានតម្លៃ ថ្លៃជាងមុនក៏ថាបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Digital Trends Tag: កុំព្យូទ័រ