CAMBO REPORT

Popup Advertising5 seconds

Xiaomi បាន​ប្រកាស​ចេញ​កុំព្យូទ័រ​យួរដៃ​ប្រភេទ Gaming ជាមួយអេក្រង់ល្បឿន Refresh Rate 144hz និងតម្លៃចាប់ពី 1080 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ការពីប៉ុន្មានថ្ងៃមុននេះ ក្រុមការងារ ខេមបូរីផត បានចុះផ្សាយរួចមកហើយ អំពីព័ត៌មាន ដែលបានបែកធ្លាយ និយាយអំពី លក្ខណៈសម្បត្តិខ្លះៗ របស់កុំព្យូទ័រយួរដៃ ប្រភេទ Gaming របស់ Xiaomi។ បន្ទាប់ពីបែកធ្លាយព័ត៌មាន ដែលចុះផ្សាយអំពីលក្ខណៈសម្បត្តិរបស់កុំព្យូទ័រយួរដៃ ប្រភេទ Gaming របស់ Xiaomi មិនបានប៉ុន្មានផង ស្រាប់តែកាលពីយប់មិញនេះ Xiaomi បានប្រកាសចេញជាផ្លូវការនូវកុំព្យូទ័រយួរដៃ ប្រភេទ Gaming របស់ខ្លួនតែម្តង ដែលវាមានតម្លៃប្រហែលចាប់ពី 1080 ដុល្លារ ឡើងទៅ។

 

បើមើលទៅលើរូបរាងរបស់ព្យូទ័រយួរដៃប្រភេទ Gaming ជំនាន់ថ្មីនេះ វាមិនសូវជាមានភាពខុសប្លែកពីជំនាន់មុនប៉ុន្មាននោះទេ វានៅតែរក្សា ទំហំអេក្រង់ គែមអេក្រង់ ដូចមុនដដែល ហើយទីតាំងក្តារចុច និងរន្ធតំណរភ្ជាប់ក៏នៅកន្លែងដដែលផងដែរ។

 

ថ្វីត្បិតតែទំហំអេក្រង់ និងគេមអេក្រង់មិនបានផ្លាស់ប្តូរក៏ពិតមែន ប៉ុន្តែអេក្រង់ជំនាន់ថ្មីនេះ គាំទ្រល្បឿនបង្ហាញ refresh rate 144Hz។ កុំព្យូទ័រយួរដៃប្រភេទ Gaming ជំនាន់ថ្មីរបស់ Xiaomi ចែកចេញជា 3 ប្រភេទ :


ម៉ូឌែលគោល ( Base Model )

 

•    9th Gen Intel Core i5-9300H processor (base frequency 2.4GHz, Turbo Boost 4.1GHz)
•    NVIDIA GeForce GTX 1660 Ti
•    8GB DDR4 RAM (2666MHz)
•    512GB PCIe SSD
•    144Hz High Refresh Rate Full HD display

 

ម៉ូលឌែលលំដាប់ខ្ពស់ ( High-end model )

 

•    9th Gen Intel Core i7-9750H processor (base frequency 2.6GHz, Turbo Boost 4.5GHz)
•    NVIDIA GeForce GTX 1660 Ti
•    16GB (2 x 8GB) DDR4 RAM (2666MHz)
•    512GB PCIe SSD
•    144Hz High Refresh Rate Full HD display

 

ម៉ូឌែលកំពូល (Top model )

 

•    9th Gen Intel Core i7-9750H processor (base frequency 2.6GHz, Turbo Boost 4.5GHz)
•    NVIDIA GeForce RTXTM 2060
•    16GB(2 x 8GB) DDR4 RAM (2666MHz)
•    512GB PCIe SSD
•    144Hz High Refresh Rate Full HD display


ម៉ូឌែលទាំងអស់ត្រូវភ្ជាប់មកជាមួយ Dual-band WI-Fi, Bluetooth 5.០, Speaker 2 x 3 វ៉ាត់ ជាមួយបច្ចេកវិទ្យា Dolby Audio និងកាមេរ៉ា HD 1 មេហ្គាភិចស៊ែល។ សម្រាប់រន្ធតំណរភ្ជាប់មាន រន្ធ USB 3.0 ចំនួន 4, រន្ធសម្រាប់តភ្ជាប់ ទៅកាន់អ៊ីនធើណេត 1, រន្ធមៃក្រូហ្វូន 1, រន្ធដោតកាសស្តាប់ត្រចៀក 1, រន្ធ HDMI 1 និង Card Reader 3-in-1 ចំនួន 1។ ទោះបីជាវិមាត្ររបស់កុំព្យូទ័រយួរដៃនេះដូចជំនាន់មុនក៏ដោយ (364 x 265.2 x 20.9 mm) ប៉ុន្តែវាមានទម្ងន់ស្រាលជាងមុន 2.6kg ធៀបនឹងម៉ូឌែលកាលពីឆ្នាំមុនដែលមានទម្ងន់ 2.7 kg។

 

Mi Gaming Laptop 2019 ក៏ភ្ជាប់មកជាមួយក្តារចុចប្រភេទជា LED ចំនួន 4 ពណ៌ ជាមួយជម្រើសភ្លើង 3 ប្រភេទផ្សេងៗគ្នាផងដែរ។ Touchpad ជាប្រភេទកញ្ចក់គាំទ្រ multiple gesture ប្រើប្រាស់ Windows 10 Home។ វាមានថាមពលថ្ម 55Whr ដែលអាចផ្តល់ជូនការចាក់វីដេអូបានដល់ទៅ 4.5 ម៉ោង ការចាក់វីដេអូ 4 ម៉ោង និងការបើកមើលគេហទំព័រ 4.5 ម៉ោង។

 

ចំពោះកុំព្យូទ័រយួរដៃប្រភេទ Gaming ជំនាន់ថ្មីរបស់ Xiaomi នេះត្រូវដាក់លក់ក្នុងតម្លៃប្រហែល 1080 ដុល្លារ សម្រាប់ម៉ូឌែលគោល ( Base Model )។ សម្រាប់ម៉ូឌែលលំដាប់ខ្ពស់វិញ នឹងដាក់លក់ក្នុងតម្លៃប្រហែល 1239 ដុល្លារ។ លើសពីនេះ សម្រាប់ម៉ូឌែលកំពូល ក្រុមហ៊ុនតម្រូវឲ្យយើង ធ្វើការបញ្ជាទិញទុកមុនសិន នៅលើគេហទំព័រ Mi.com ក្នុងតម្លៃប្រហែល 1297 ដុល្លារ បើមិនដូច្នេះទេ អ្នកមិនអាចទិញវា នៅពេលក្រោយបាននោះទេ។ ចំពោះថ្ងៃដែលដាក់លក់ជាផ្លូវការវិញ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ ច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែយើងសង្ឃឹមថា ក្រុមហ៊ុននឹងប្រកាសចេញ ថ្ងៃដាក់លក់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះទៅចុះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: កុំព្យូទ័រ