CAMBO REPORT

Popup Advertising5 seconds

Galaxy​ Tab​ A​ 8​ អ៊ីញ​ ស៊េរី​ 2019​ ជាមួយ​រូប​រាង​ស្អាត​ និង​មាន​បន្ថែម​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដែល​អ្នក​ប្រើ​នឹង​ពេញ​ចិត្ត​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Samsung Galaxy Tab A ទំហំ 8 អ៊ីញ ជាថេប្លេតជំនាន់ថ្មី ដែលស្រស់ស្អាត និងមានភាពទាក់ទាញ ទាំងរូបរាង ចំណុចពិសេសៗ និងតម្លៃ ដែលអាចធ្វើឱ្យអតិថិជន ដែលនិយមគាំទ្រថេប្លេតរបស់ សាមសុង ទាំងអស់ ពេញចិត្ត អាចជាវយកទៅប្រើប្រាស់ ជាលក្ខណៈ ផ្ទាល់ខ្លួន និងកូនៗជាទីស្រឡាញ់ តែម្តង។ 

 

 

គួរបញ្ជាក់ផងដែរថា Galaxy Tab A ទំហំ 8 អ៊ីញ ស៊េរីឆ្នាំ 2019 ជាថេប្លេតថ្មីប្លែក ជាមួយរូបរាង បែបព្រីមៀម ក្នុងកំណត់ត្រារបស់ សាមសុង ជាមួយនឹងការរចនាស្អាត ស្រាល ស្តើង ស្រោបដោយលោហៈភ្លឺរលោង ងាយស្រួលកាន់ដោយដៃម្ខាង មាំធន់ និងបំពាក់ ថាមពលថ្មធំ មិនធ្លាប់មាន ដែលអាចធ្វើឱ្យលោកអ្នក ឬកូនៗជាទីស្រឡាញ់ រីករាយជាមួយនឹង ការកម្សាន្តនានា គ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយបំពាក់នូវមុខងារ Kids Home សម្រាប់គ្រប់គ្រង ការលេងរបស់ពួកគេបាន។

 

ខាងក្រោមនេះ គឺជាការសង្ខេបនូវ លក្ខណៈពិសេសៗរបស់ Samsung Galaxy Tab A 8 អ៊ីញ ស៊េរី 2019៖

 

* Kids Home: 

 

មានកម្មវិធីកម្សាន្ត និងសិក្សាសម្រាប់កុមារយ៉ាងច្រើនសម្បូរបែបដែលអាចជួយពន្លឿន និងធ្វើឱ្យកូនៗជាទីស្រឡាញ់របស់អ្នកកាន់តែវៃឆ្លាត!

 

* Dual Speaker: 

 

មានឧបករណ៍បញ្ចេញសំឡេងដល់ទៅ 2 នៅផ្នែកខាងក្រោមដែលអាចផ្តល់សំឡេងបានឮរងំខ្លាំង!

 

* Storage & Performance:

 

- តួ ៖ ធ្វើពីលោហៈរលោងចាំងជាប់ធន់

 

- អេក្រង់ ៖ ទំហំ 8 អ៊ីញ (WXGA TFT 1280 x 800) ធំងាយស្រួលមើលរូបភាពច្បាស់ល្អ

 

- ល្បឿនដំណើរការ ៖ Quad 2.0 GHz,  Qualcomm Snapdragon 429

 

- ប្រព័ន្ធដំណើរការ ៖ Android Pie 

 

- កាមេរ៉ា ៖ ទំហំ 8MP (កាមេរ៉ាក្រោយ) + 2MP (កាមេរ៉ាមុខ)

 

- ថាមពលថ្ម ៖ កម្លាំងថ្មធំ ខ្លាំង ប្រើបានយូរ ទំហំ 5,100 mAh 

 

- រ៉េម ៖ 2GB

 

- ទំហំផ្ទុក ៖ 32 GB 

 

- SD Card ៖ អាចបន្ថែមក្រៅបានរហូតដល់ 512 GB

 

- ពណ៌ ៖ 2 ពណ៌ គឺ ពណ៌ខ្មៅ និងពណ៌ទឹកប្រាក់

 

 

ជាមួយអ្វីដែលបានរៀបរាប់ខាងលើ គឺពិតជាល្អ សម្រាប់ការប្រើប្រាស់។ សូមបញ្ជាក់ថា Samsung Galaxy Tab A 8'' ស៊េរី 2019 នេះ គឺមិនថ្លៃទេ ដោយវាមានតម្លៃត្រឹមតែ 169 ដុល្លារ ប៉ុណ្ណោះ។ ប្រញាប់ទៅជាវឥឡូវនេះទៅ បើសិនជា អ្នកត្រូវការ ហើយសម្រាប់ ព័ត៌មានលម្អិត សូមអញ្ជើញមកសាកដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនង ទៅកាន់ទូរសព្ទ៖ 1800 203 232។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ថេប្លេត