CAMBO REPORT

Popup Advertising5 seconds

Add-ons ពិសេស សម្រាប់​អ្នក​ដែល​ចូលចិត្តទស្សនា​វីដេអូ​ក្នុង YouTube​ តាម​រយៈ Mozilla Firefox

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើសិនជាអ្នក គឺជាមនុស្ស ដែលចូលចិត្ត ទស្សនា វីដេអូច្រើន នៅលើគេហទំព័រ YouTube តាមរយៈ Mozilla Firefox សម្រាប់កុំព្យូទ័រ នោះអ្នកប្រាកដជាត្រូវការមុខងារជំនួយដ៏ល្អមួយ សម្រាប់ជួយឲ្យការទស្សនា វីដេអូរបស់អ្នកកាន់តែងាយស្រួល និងប្រសើរជាងមុន។ ថ្ងៃនេះ ក្រុមការងារ Cambo Report នឹងលើកយក Add-ons ដ៏ល្អមួយ សម្រាប់ជួយដល់​ ការទស្សនា វីដេអូ តាមគេហទំព័រ YouTube តាមរយៈ Firefox




ជាដំបូង អ្នកត្រូវបើកដំណើរការ Mozilla Firefox សម្រាប់កុំព្យូទ័រ ជាមុនសិន បន្ទាប់មក សូមចុចលើសញ្ញា ដែលមានគំនូសទ្រេៗ 3 ដែលស្ថិតនៅខាងស្តាំដៃ ផ្នែកខាងលើគេបង្អស់នៃ Mozilla Firefox បន្ទាប់មកចុចលើពាក្យ Add-ons បន្ទាប់មកទៀត ចុចលើពាក្យ Extensions បន្ទាប់មក សូមធ្វើការវាយបញ្ចូលពាក្យថា Enhancer for YouTube នៅត្រង់កន្លែង ប្រអប់ស្វែងរក រួចចុច Enter បន្ទាប់មកទៀត អ្នកនឹងឃើញពាក្យថា Enhancer for Youtube ដែលស្ថិតនៅខាងលើ គេបង្អស់ បន្ទាប់មក សូមធ្វើការចុចលើវា បន្ទាប់មកចុចលើពាក្យ Add to Firefox  -> Add ជាការស្រេច។






បន្ទាប់មកទៀត សូមចូលទៅកាន់ គេហទំព័រ YouTube នៅលើកុំព្យូទ័រ តាមរយៈ Mozilla Firefox ហើយធ្វើការបើក វីដេអូ ណាមួយ ដែលអ្នកចង់ ទស្សនា នៅពេលនោះ អ្នកនឹងបានឃើញ Navigation bar ថ្មីមួយ ដែលស្ថិតនៅ ផ្នែកខាងក្រោម នៃវីដេអូ ដែលផ្ទុកទៅដោយមុខងារដែលមានលក្ខណៈពិសេសៗ ជាច្រើន សម្រាប់អនុញ្ញាតឲ្យអ្នក ធ្វើការកំនត់មុខងារជាច្រើន ទៅតាមអ្វី ដែលអ្នកចង់បាន។

 


អ្នកក៏អាច ធ្វើការបន្ថែម ផ្លាស់ប្តូរ ឬកែប្រែមុខងារ មួយចំនួនដែលអ្នកចង់បាន តាមរយៈ Setting របស់ Add-ons នោះ ផងដែរ។ ដើម្បីចូលទៅកំនត់ Setting នោះបាន សូមធ្វើការចុច លើរួបដំបងសិល្ប៍ ពណ៌ក្រហមមួយ ស្ថិតនៅខាងស្តាំដៃ ផ្នែកខាងលើគេបង្អស់ នៃ Firefox។

 

ជាចុងក្រោយក្រុមការងារ Cambo Report សង្ឃឹមថា Add-ons មួយនេះ នឹងជួយឲ្យអ្នកទទួលបាន បទពិសោធន៍ថ្មីមួយ ក្នុងការទស្សនា វីដេអូ។ បើសិនជាមាន កម្មវិធីឬក៏គន្លឹះពិសេសៗថ្មីៗទៀត ក្រុមការងារយើងនឹងព្យាយាម យកមកបង្ហាញដល់អ្នកទាំងអស់គ្នា នៅពេលក្រោយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ