CAMBO REPORT

Popup Advertising5 seconds

អាប់​ដេត​ ៖ នេះ​ជា​តំណរ​ភ្ជាប់​សម្រាប់​ការ​ទស្សនា​វីដេអូ Live Stream របស់ Galaxy Note 10 នៅ​ម៉ោង 3 ទៀប​ភ្លឺ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រសិនបើប្រិយមិត្តអ្នកអាន តែងតែចូលចិត្តតាមដាន ព័ត៌មានទាក់ទងទៅនឹង Samsung ដូច្នេះលោកអ្នកប្រាកដជាដឹងថា ព្រឹត្ដិការណ៍ការ Galaxy Unpacked នៅថ្ងៃទី 7 ខែសីហាឆ្នាំ 2019 វេលាម៉ោង 4PM EDT គឺជាថ្ងៃដែលគេរំពឹងទុកថា Galaxy Note 10/Note 10+ នឹងត្រូវបានដាក់បង្ហាញ ចេញជាផ្លូវការតែម្ដង នេះបើយោងទៅតាម របាយការណ៍ចេញដោយ សាមសុនង ផ្ទាល់។ ចំណែកឯពេលវេលា នៅស្រុកយើងវិញនោះ គឺកំណត់ចាប់ផ្ដើមពីម៉ោង 3AM យប់រំលងអាធ្រាត ឆ្លងចូលថ្ងៃទី 8 ខែសីហា ដោយមានភាពលំបាក សម្រាប់ហ្វេននៅស្រុកយើង ដែលមិនគេង ដើម្បីសុខចិត្តរង់ចាំមើល។ អញ្ចឹងសម្រាប់អ្នក ដែលមានគម្រោងដាច់យប់ ទាំងអស់គ្នា និងជាពិសេសអ្នកគាំទ្រ Samsung អាចចូលរួមទស្សនាព្រឹត្ដិការណ៍ Galaxy Unpacked 2019 បានតាមរយៈវិធី នៅខាងក្រោមនេះ។

 

 

ដូចជារៀងរាល់ឆ្នាំដែរ បើសិនជាលោកអ្នក មិនត្រូវបានអញ្ជើញ ទៅកាន់ព្រឹត្ដិការណ៍ Galaxy Unpacked នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដូច្នេះក្រុមការងារ Samsung នឹងធ្វើការផ្សាយបន្ដផ្ទាល់ តាមរយៈវេបសាយ ផ្ទាល់ខ្លួនតែម្ដង ដោយចុចត្រង់នេះ ឬក៏ជម្រើសផ្សេងមួយទៀត ដោយទស្សនាតាមឆានែល YouTube របស់ Samsung ដោយចុចទីនេះ ផងដែរ។ ពាក្យចចាមអារ៉ាមពីមុនៗមក ក៏បានអះអាងថា Galaxy Note 10 នឹងត្រូវបានខុសប្លែកពីជំនាន់ Note 9 ទាំងស្រុងតែម្ដង ដោយរួមមានដូចជា ការឌីហ្សាញរូបរាងខាងក្រៅ, ទទួលបានកម្លាំងម៉ាស៊ីន កាន់តែខ្លាំងជាងមុន និងជាពិសេសប៊ិច S Pen ក៏អាចបន្ថែមមុខងារថ្មីៗ ជាច្រើនដទៃទៀត។ 

 

***សូមរង់ចាំទស្សនាវីដេអូខាងក្រោមនេះ ដែលជាការផ្សាយបន្ដផ្ទាល់ Galaxy Unpacked តាមរយៈ YouTube៖

 

 

នេះជាលើកដំបូងបង្អស់ ដែលត្រូវបានគេរំពឹងទុកថា Samsung នឹងបញ្ចេញស្មាតហ្វូនត្រកូល Galaxy Note ដល់ទៅពីរម៉ូឌែលខុសៗគ្នា Galaxy Note 10 (អេក្រង់ទំហំ 6.3 អ៊ីញ) និង Galaxy Note 10 Plus (អេក្រង់ទំហំ 6.8 អ៊ីញ) ដោយម៉ូឌែលជំនាន់មុន Galaxy Note 9 មានអេក្រង់ទំហំ 6.4 អ៊ីញតែប៉ុណ្ណោះ។ អ្វីដែលផ្លាស់ប្ដូរនោះគឺថា វាអាចនឹងគ្មានរន្ធដាតកាស 3.5mm និងគ្មានប៊ូតុងជំនួយការ Bixby ប៉ុន្ដែអាចដំឡើងនូវ កម្រិតអាវក្រោះដល់ IP69 និងមុខងារ Superfast Charge សម្រាប់សាកថ្មលឿនផងដែរ។

 

 

សរុបមកព្រឹតិ្ដការណ៍ Galaxy Unpacked នេះ នឹងធ្វើឡើងនៅថ្ងៃទី 7 ខែសីហាឆ្នាំ 2019 វេលាម៉ោង 4PM EDT ដែលត្រូវជាថ្ងៃទី 8 ខែសីហាឆ្នាំ 2019 វេលាម៉ោង 3AM ទៀបភ្លឺ។ បើសិនជាលោកអ្នក ជាហ្វេនគាំទ្រផលិតផល Samsung ដូច្នេះកុំភ្លេចតាមដានទាំងអស់គ្នា ដែលរំពឹងទុកថាអាចជា ការប្រកាសចេញ Galaxy Note 10 និង Galaxy Note 10 Plus ហើយព្រមទាំងអាចដឹងអំពី តម្លៃដាក់លក់ផងដែរ។ ចំពោះលក្ខណៈសម្បត្តិខាងលើនេះ គឺគ្រាន់តែជាការលេចធ្លាយ ដោយមិនអាចប្រាកដច្បាស់ 100% ទាំងស្រុងនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: Lifestyle