CAMBO REPORT

Popup Advertising5 seconds

មាន​ឧបករណ៍ Bzigo នេះ អាច​កាត់​បន្ថយ​ជម្ងឺ​គ្រុន​ឈាម​បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មួយរយៈក្រោយមកនេះ ឃើញថាជម្ងឺគ្រុនឈាមកំពុងវាយលុកខ្លាំង នៅក្នុងប្រទេសកម្ពុជាយើង ដែលធ្វើឲ្យមនុស្សជាច្រើន មានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ។ វាមិនមែនជារឿងធម្មតាទេ ព្រោះពពួកសត្វមូសចង្រៃ អាចឆ្លាតឱកាសគ្រប់ពេល  ហេតុដូចច្នេះហើយ ទើបមានមនុស្សមួយចំនួនធំ នៅតែប្រើសំណាញ់មុង ប្រើថ្នាំសំលាប់សត្វមូស ឬអុជធូបមូសជាដើម។ យ៉ាងណាក្តី យើងបានប្រទះឃើញមាន ឧបករណ៍ថ្មីទំនើបមួយ ដែលមើលទៅគួរឲ្យចាប់អារម្មណ៍មែនទែន នោះគឺ Bzigo។

 

 

ពិតមែនហើយ Bzigo ជាឧបករណ៍អេឡិចត្រូនិចវៃឆ្លាតមួយ ដោយវាអាចផ្តល់ដំណឹងភ្លាមៗដល់យើង តាមរយៈស្មាតហ្វូន ដែលបានភ្ជាប់ជាមួយ បើសិនជាមានមូស នៅក្នុងបន្ទប់។ តែអ្វីដែលធ្វើឲ្យយើង ចាប់អារម្មណ៍ទៅលើវា ជាងនេះទៀត គឺការប្រើភ្លើង Laser ពណ៌ក្រហម ដើម្បីធ្វើការចង្អុលមូស ស្ថិតនៅត្រង់កន្លែងណាមួយ។ Bzigo អាចដាក់នៅលើកន្លែងណា ដែលរាបស្មើ ដូចជាលើតុជាដើម ឬដាក់ជាប់ នៅលើជញ្ជាំងក៏បានផងដែរ។ គួរបញ្ជាក់ផងថា ភាគច្រើន សត្វមូសចូលចិត្ត ទំលើពិដាននៃជញ្ជាំងផ្ទះ ដូចច្នេះហើយ ទើបម្ចាស់ដែលបាន រកឃើញរបកគំហើញថ្មីនេះ ជាលោក Nadav Benedek បានផ្តល់យោបល់ថា Bzigo អាចដាក់នៅត្រង់កែង ឬខាងលើជញ្ជាំងនៃបន្ទប់ ព្រោះជាទីតាំង ដែលងាយស្រួល ឲ្យភ្លើង Laser ចាប់ត្រង់កន្លែងមានមូស កំពុងទំនៅចំៗ។ 

 

 

ជាចុងក្រោយ Bzigo អាចមានតម្លៃស្ថិត 170 ដុល្លារអាមេរិក ដែលនឹងដាក់លក់លើទីផ្សារ នាពេលខាងមុខ ហើយបើសិនជាអាចមាន នៅលើទីផ្សារកម្ពុជា យើងទៀត មិនដឹងជាល្អប៉ុនណាទេ។ បើប្រិយមិត្តចង់ស្វែងយល់ពីវា កាន់តែច្បាស់នោះ អាចមើលវីដេអូ ខាងក្រោមនេះ ដែលគេបានបង្ហាញ ពីមុខងារដ៏វៃឆ្លាតរបស់ Bzigo ក្នុងលក្ខណៈជាឃ្លីបកំប្លែងផងដែរមួយ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Bee Bom Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ