CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ Galaxy Watch Active 2 ម្តង​ទៀត ជាមួយ​រូបភាព​កាន់​តែ​ច្បាស់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រសិនបើយើងគិតទៅ រូបភាពលេចធ្លាយ នៃនាឡិកាឆ្លាតវៃ Galaxy Watch Active 2 បានបង្ហាញខ្លួនឡើង អស់រយៈពេលជាង 1 ខែមកហើយ ប៉ុន្ដែនាពេលថ្មីៗនេះ យើងក៏ទទួលបាននូវ រូបភាពប្រភេទ Render ជាច្រើនដទៃៗទៀត ដែលមានគុណភាពច្បាស់តែម្ដង។ ក្រៅពីនេះ រូបភាពទាំងអស់នោះ ក៏បានបង្ហាញឲ្យឃើញពី ជម្រើសពណ៌ស្រស់ស្អាត និង ជម្រើសស្បែកខ្សែនាឡិកា ដើម្បីអាចឲ្យអតិថិជន ងាយស្រួលជ្រើសរើស ថែមទៀតផង។

 

 

ប្រភពលេចធ្លាយលើកនេះ ត្រូវបានចែកចាយដោយ Evan Blass តាមរយៈកម្មវិធី បណ្ដាញសង្គម Twitter ហើយព្រមទាំងអនុញ្ញាតឲ្យ យើងមើលឃើញកាន់តែច្បាស់ អំពីនាឡិកាឆ្លាតវៃ Galaxy Watch Active 2 ដែលបានរំពឹងទុកថា នឹងចេញនាពេលឆាប់ៗនេះ។ អ្វីដែលយើងពិនិត្យឃើញនោះ មានទំហំខុសៗគ្នាដល់ទៅ 2 ជម្រើសឯណោះ ដោយរួមមានដូចជា ទំហំតូចជាងគេស្មើនឹង 40mm ភ្ជាប់ជាមួយខ្សែស្បែក ខណៈពេលដែលទំហំ 44mm គឺហាក់បីដូចជា បំពាក់ខ្សែស៊ីលីកូនរលោង ប៉ុន្ដែគ្មានខ្សែស្បែកនោះទេ។ ប្រិយមិត្តអ្នកអាន គួរតែដឹងជាមុនថា រូបភាពទាំងអស់នេះ គ្រាន់តែជាការលេចធ្លាយប៉ុណ្ណោះ ដូច្នេះយើងមិនអាចប្រាកដបាន 100% នោះទេ ហើយចំពោះប្រភេទខ្សែនាឡិកា យើងប្រាកដជាអាចទិញ នៅខាងក្រោយបន្ថែមបាន។

 

 

នាឡិកាឆ្លាតវៃ Galaxy Watch Active 2 នឹងត្រូវបាន Samsung ប្រកាសចេញ ជាផ្លូវការនៅក្នុងថ្ងែទី 5 ខែសីហាឆ្នាំ 2019 នេះហើយ ដែលមានរយៈពេល 2 ថ្ងៃមុនពេលប្រកាសចេញ Galaxy Note 10 និង Note 10+ ផងដែរ។ ចំណែកឯតម្លៃវិញនោះ យើងក៏មិនទាន់ដឹងដែរ ដូច្នេះសូមរង់ចាំមើល ទាំងអស់គ្នាតែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: នាឡិកាវៃឆ្លាត