CAMBO REPORT

Popup Advertising5 seconds

មាន​តម្រុយ​បង្ហាញ​ថា​ Apple​ អាច​នឹង​បញ្ចេញ​ MacBook មាន 5G នៅឆ្នាំក្រោយនេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុន Apple បានបង្ហើបអោយដឹងថា អាចនឹងបញ្ជេញនូវ ប្រភេទកុំព្យូទ័រ MacBook របស់ខ្លួន ដែលអាចទ្រទ្រង់ នូវប្រពន្ធ័ 5G បានទៀតផង។ នេះអាចជាការផ្លាស់ប្តូរដ៏ប្រសើរ របស់ក្រុមហ៊ុនមួយនេះ ខណះពេលដែល យើងមិនដែលបានឃើញពីមុនមកទេ ដែលថាប្រភេទកុំព្យូទ័រស៊េរី MacBook អាចទ្រទ្រង់ជាមួយនឹងប្រព័ន្ធ Cellular បាន។ តែទោះជាយ៉ាងណា វាអាចជាការផ្លាស់ប្តូរដ៏ធំមួយរបស់ Apple ក្នុងការដើរអោយទាន់សម័យកាល និងគូរប្រកួតប្រជែងដទៃទៀត។ 

 

 

ក្នុងនោះ យើងឃើញមានក្រុមហ៊ុនជាច្រើន ដូចជា ៖ Dell, HP នឹង Lenovo ដែលបានរំពឹងថា នឹងជាក្រុមហ៊ុននាំយកប្រពន្ធ័ 5G ទៅបំពាក់លើកុំព្យូទ័រប្រភេទ Notebook ស៊េរីចុងក្រោយរបស់ពួកគេ នៅឆ្នាំនេះផងដែរ។ វាជាពិតរឿងដែលល្អ សម្រាប់ក្រុមហ៊ុនអាមេរិចមួយនេះ ក្នុងពង្រឹងវិសាលភាពទីផ្សារលក់  អោយបានទូលំទូលាយ ជាងមុន។ យោងតាមអ្នករាយការណ៍ម្នាក់ពី Digitimes បានអោយដឹងថា Apple នឹងពិចារណា លើការបំពាក់អង់តែនប្រភេទ សេរ៉ាមិច នៅលើ MacBook ស៊េរីក្រោយរបស់ពួកគេ ជាជាងការប្រើប្រាស់ លោហះធាតុ ខណះដែលអង់តែន សេរ៉ាមិច អាចបញ្ជូន / ទទួលទិន្នន័យបានលឿនជាង និងមានប្រសិទ្ធភាពជាង អង់តែន លោហះធាតុ តែវាក៏មានតម្លៃថ្លៃខុសគ្នាដល់ទៅ ៦ ដងផងដែរ រវាងវត្ថុធាតិដើមទាំងពីរនេះ។ 

 

ដោយសម្អាងលើ ពាក្យចចាមអារាមួយផ្សេងទៀត ដែលថា Apple នឹងបញ្ចេញញនូវ iPhone ចំនួន 3 ម៉ូឌែល ដែលមានបំពាក់ប្រពន្ធ័ 5G នៅឆ្នាំក្រោយ ផងនោះ យើងអាចសន្និដ្ឋានបានថា យើងអាចនឹងឃើញមាន នៅលើកុំព្យូទ័របស់ពួកគេ ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានលេចលឺ ពាក្យចចាមអារ៉ាមផ្សេងទៀត ដែលថាក្រុមហ៊ុននេះ កំពុងធ្វើការទៅលើ ARM MacBook ដែលផ្គត់ផ្គង់ដោយបន្ទះប្រភេទ A-series ផ្ទាល់របស់ខ្លួន ជំនួសដោយ បន្ទះឈីប ស៊ីលីកូន ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន intel។ វាជារឿងស្រដៀងគ្នា ដែលយើងធ្លាប់បានដឹងថា កុំព្យូទ័រលើតុ Window មួយចំនួន មានបំពាក់ LTE មកជាមួយនោះ ក៏ត្រូវបានប្រើប្រាស់នូវ ARM ដែលផលិតដោយ Qualcomm ដូចគ្នានេះដែរ។ យើងនឹងចាំមើលទាំងអស់គ្នា ថាតើអាចទេដែល MacBook 5G អាចជាកុំព្យូទ័រប្រភេទ ARM ដំបូងរបស់ Apple ដែរនោះ? នេះបើយោងតាម គេហះទំព័រ Digitimes បានលើកឡើង។ 

 

 

តែយ៉ាងណាក៏ដោយ វាអាចនឹងមិនមានភាពទាក់ទងគ្នា រវាងបច្ចេកវិទ្យាទាំងពីរនេះ តែវាក៏នៅតែជារឿងដែលគួរ តែលើកមកនិយាយ ក៏ដូចជាធ្វើការប៉ាន់ស្មានបាន។ ដោយជាក់ស្តែង យើងបានដឹងថាបន្ទះឈីប ARM នេះ មានល្បឿនលឿន ហើយមានសមត្ថភាព អាចទ្រទ្រង់ជាមួយនឹងប្រពន្ធ័ 5G បានយ៉ាងប្រាកដមែន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: BGR Tag: កុំព្យូទ័រ