CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​រូប​រាង Case ផ្លូវ​ការ​សម្រាប់ Galaxy Note 10

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

 

ប្រិយមិត្ត Cambo Report ប្រាកដជាបានតាមដានព័ត៌មាន ដែលបានបែកធ្លាយ និយាយអំពីលក្ខណៈសម្បតិ្តរបស់ Galaxy Note 10 ជាច្រើនមកហើយ ។ ប៉ុន្តែព័ត៌មានបែកធ្លាយ ដែលនិយាយអំពី លក្ខណៈសម្បត្តិរបស់ Galaxy Note 10 នេះ នៅតែបន្តចេញជាហូរហែ មិនចេះចប់ ទោះបីជា Galaxy Note 10 នឹងត្រូវដាក់បង្ហាញ ជាផ្លូវការនាពេលប៉ុន្មានថ្ងៃ ខាងមុខក៏ដោយ។

 

 

ជាក់ស្តែងដូចថ្ងៃនេះអញ្ចឹង បើយោងតាមប្រភពមួយ មានឈ្មោះថា WinFuture បានបង្ហាញរូបភាព ជាច្រើនទាក់ទងនឹងស្រោមការពារ ទូរសព្ទផ្លូវការរបស់ Galaxy Note 10 ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺតាមរយៈរូបភាពបែកធ្លាយនេះ បានឲ្យយើងដឹងថា Galaxy Note 10 នឹងមកជាមួយ ជម្រើសពណ៌ ក្រហម និងខៀវផងដែរ ដែលកាលពីមុន យើងឃើញបែកធ្លាយតែពណ៌ ស ផ្កាឈូក និងប្រាក់តែប៉ុណ្ណោះ។

 

 

តាមរយៈការបែកធ្លាយនេះ បានបង្ហាញឲ្យយើងឃើញថា ស្រោមការពារនេះ ត្រូវបានបំពាក់ដោយគម្រប ដែលមានភ្ជាប់មកជាមួយ មុខងារ Ambient Display សម្រាប់ធ្វើការបង្ហាញសារដំណឹង ហើយផ្នែកខាងក្រោយ នៃស្រោមការពារ មានជម្រើសជា ភ្លើង LED, Silicone និងស្បែកទៀតផង។ ម៉្យាងវិញទៀត វាក៏មានជម្រើសពណ៌ ជាច្រើនសម្រាប់អ្នក ជ្រើសរើសផងដែរ។

 

 

ដូចនេះតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ? បើតាមគំនិតរបស់ខ្ញុំវិញ យល់ថា វាទំនងក្លាយជាពិតណាស់ ព្រោះវាមើលទៅស្អាត និងទាក់ទាញ។ យ៉ាងណាក៏ដោយ យើងអាចរង់ចាំដល់ថ្ងៃស្មាតហ្វូននេះ ប្រកាសចេញជាផ្លូវការទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: 9to5Google Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ