CAMBO REPORT

Popup Advertising5 seconds

ប្រទះ​ឃើញ​រូប​រាង Galaxy Book S លើក​ដំបូង កាន់​តែ​ស្ដើង ជាមួយ​អេក្រង់​លាត​ធំ​ស្ទើរ​គ្មាន​គែម

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Samsung ហាក់បីដូចជា បានកំពុងអភិវឌ្ឍន៍ កុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ខ្លួន ដែលដំណើរការដោយ Windows ហើយវាអាចមានឈ្មោះថា Galaxy Book S។ ជាក់ស្ដែង កាលពីសប្តាហ៍មុន វាទទួលបានការបញ្ជាក់ពី Bluetooth SIG ហើយក៏ត្រូវបាន គេប្រទះឃើញនៅលើ Geekbench ដែលគេជឿជាក់ថា វាអាចមានឈ្មោះ បែបហ្នឹងពិតមែន។ មកទល់ពេលនេះ Galaxy Book S ត្រូវបានលេចធ្លាយ សាជាថ្មីម្ដងទៀត នៅលើបណ្ដាញសង្គម Twitter ដោយបានបង្ហាញពី រូបរាងយ៉ាងច្បាស់ទៀតផង។

 

 

ពិតណាស់ បើយើងងាកមកមើលរូបរាង Galaxy Book S ឃើញថាមានរាងស្ដើង ស្អាតមែនទែន ដែលមិនឃើញមានរន្ធ Input/Output ច្រើននោះទេ ដោយឃើញមានតែរន្ធ USB ប្រភេទ C និងមានរន្ធមួយទៀត អាចជាកន្លែងសាកបញ្ចូលថ្ម ដែលមិនមែនជា រន្ធដោតកាស 3.5 មីលីម៉ែត្រឡើយ។ ទោះបីជាផ្ទាំងរូបភាព នៅលើអេក្រង់មិនឃើញមាន icons កម្មវិធី ឬប្រើប្រាស់ UI អ្វីក៏ដោយ ប៉ុន្តែយើងអាចមើលឃើញ ភស្តុតាងលើក្តារចុចនេះ យ៉ាងច្បាស់ថា វាត្រូវបានដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Windows។ ចំណែកឯប៊ូតុង Power គឺស្ថិតនៅជ្រុងខាងស្តាំ ផ្នែកខាងលើនៃក្តារចុច ហើយវាទំនងជាលាក់ សេនស័រស្កេនក្រយ៉ៅដៃ ផងដែរ។

 

គួររំលឹកថា ការប្រទះឃើញនៅលើ Geekbench កាលពីសប្ដាហ៍មុន បានបង្ហាញថា Galaxy Book S អាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 855 ដោយ CPU ជាប្រភេទ Octa-core ទំហំ 2.84GHz មានរ៉េមទំហំ 8GB និងដំណើរការដោយ Windows 10។

 

 

ដូច្នេះ ទោះយ៉ាងណា យើងមិនមានព័ត៌មានលំអិត អំពីតម្លៃរបស់វា នៅឡើយទេ ហើយតាមការលេចធ្លាយ វាហាក់ដូចជាមិនអាច ប្រើប្រាស់ប៊ិច S Pen បាននោះទេ។ មួយវិញទៀត Galaxy Book S ត្រូវបានគេរំពឹងថា វានឹងទទួលបានភាពជោគជ័យ បន្ថែមទៀតលើ Galaxy Book 2 ដែលបានចេញកាលពីឆ្នាំមុន ហើយវាគួរតែត្រូវបាន ប្រកាសចេញនៅខែវិច្ឆិកា ចុងឆ្នាំ 2019 នេះក៏អាចថាបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: កុំព្យូទ័រ