CAMBO REPORT

Popup Advertising5 seconds

ដៃ​ហ្គេម Bluetooth សម្រាប់ Redmi K20 និង K20 Pro ចេញ​ជា​ផ្លូវ​ការ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

 

ក្រោយពីបានបង្ហាញ និងដាក់លក់ជាផ្លូវការនូវទូរសព្ទដៃ Redmi K20 និង K20 Pro កាលពីជាងមួយខែមុននេះ គេកត់សម្គាល់ឃើញថាទូរសព្ទទាំងពីរនេះ ទទួលបានការគាំទ្រជាច្រើន ពីសំណាក់អតិថិជន ជាពិសេសអ្នក ដែលចូលចិត្តលេងហ្គេមក្រាហ្វិកធំៗ ដែលត្រូវការកម្លាំងម៉ាស៊ីនខ្លាំង និងថវិកាមានកំនត់។ មូលហេតុចំបង ដែលធ្វើឲ្យទូរសព្ទទាំងពីរនេះ ទទួលបានការគាំទ្រច្រើន គឺដោយសារតែតម្លៃរបស់វា សមរម្យ ហើយមានសមត្ថភាព និងមានមុខងារពិសេសៗ ជាច្រើនទៀត។ 

 

 

ក្រោយពីទទួលជោគជ័យទៅលើការលក់ទូរសព្ទទាំងពីរខាងលើ ស្រាប់តែពេលថ្មីៗនេះក្រុមហ៊ុន Redmi ដែលជាក្រុមហ៊ុនស្ថិតក្រោមការ គ្រប់គ្រងរបស់ក្រុមហ៊ុន Xiaomi បានប្រកាសបញ្ចេញនូវដៃហ្គេម ប្រភេទ Bluetooth សម្រាប់ Redmi K20 និង K20 Pro ជាផ្លូវការនៅក្នុងប្រទេសចិន។ ដៃហ្គេមសម្រាប់ K20 និង K20 Pro ត្រូវបានដាក់លក់ក្នុងតម្លៃ 179 Yuan ( ប្រហាក់ប្រហែលនឹង 26 ដុល្លារ) ។ ប៉ុន្តែអ្វីដែលកាន់តែពិសេស ថែមទៀតនោះ គឺក្រុមហ៊ុននឹងអនុញ្ញាត ឲ្យម្ចាស់ K20 និង K20 Pro ទិញដៃហ្គេមនេះ ក្នុងតម្លៃត្រឹមតែ 99 Yuan ប៉ុណ្ណោះ ( ប្រហាក់ប្រហែលនឹង 15 ដុល្លារ)។ ដៃហ្គេមសម្រាប់ដាក់តាមខ្លួននេះ អាចធ្វើការទ្ពក់ភ្ជាប់នឹងផ្នែក ខាងឆ្វេងនៃទូរសព្ទ K20 និង K20 Pro ហើយវាក៏គាំទ្រ Bluetooth ជំនាន់ 4.2 និងមានថាមពលថ្ម 340mAh ។

 

សរុបមកវិញនេះជាដំណឹងមួយដ៏ល្អ សម្រាប់ម្ចាស់ Redmi K20 និង K20 Pro ជាពិសេសអ្នក ដែលចូលចិត្តលេងហ្គេម ព្រោះវានឹងផ្តល់ភាពងាយស្រួល និងបន្ថែមបពិសោធន៍ថ្មី ក្នុងការលេងហ្គេម ថែមមួយកម្រិតទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Gadgets 360 Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ