CAMBO REPORT

Popup Advertising5 seconds

បែក​ធ្លាយ​លក្ខណៈ​សម្បត្តិ​កុំព្យូទ័រ​យួរ​ដៃ Gaming របស់ Xiaomi អាច​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី 4 ខែ​សីហា​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

 

ដូចដែលយើងបានដឹងហើយថាក្រុមហ៊ុន Xiaomi បានព្យាយាមពង្រឹងខ្លាំង ទៅលើវិស័យស្មាតហ្វូនរបស់ខ្លួន ពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែកាលពីថ្មីៗនេះ មានព័ត៌មានលេចឮថា ក្រុមហ៊ុនមួយនេះ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់បង្ហាញកុំព្យូទ័រយួរដៃ Gaming របស់ខ្លួន នាពេលឆាប់ៗខាងមុខនេះ។ 

 

 

ដោយយោងតាមប្រភពមួយ ដែលបានមកពីគណនី នៅក្នុងបណ្តាញសង្គម Twitter មានឈ្មោះថា Sudhanshu Ambhore បានបង្ហើបឲ្យដឹងពីលក្ខណៈសម្បត្តិ កុំព្យូទ័រយួរដៃ Gaming របស់ក្រុមហ៊ុន Xiaomi ដែលត្រៀមនឹងបង្ហាញខ្លួន នាពេលខាងមុខនេះ។ ប្រភពបានឲ្យដឹងថា កុំព្យូទ័រយួរដៃ ប្រភេទ Gaming របស់ Xiaomi ចែកចេញជាបីប្រភេទ ហើយទាំងបីប្រភេទនេះ នឹងគាំទ្រល្បឿន refresh rate 144Hz ។ 2 ប្រភេទក្នុងចំណោម 3 ត្រូវបានបំពាក់ដោយ CPU របស់ក្រុមហ៊ុន Intel ជំនាន់ទី 9 Intel Core i7 គួបផ្សំជាមួយ RAM 16GB DDR4 DRAM និង ទំហំផ្ទុកប្រភេទ SSD 512GB ។ មួយក្នុងចំណោមពីរប្រភេទខាងលើ នឹងបំពាក់មកជាមួយក្រាហ្វិកកាត Nvidia GeForce RTX 2060 ហើយមួយផ្សេងទៀត នឹងបំពាក់មកជាមួយ ក្រាហ្វិកកាត Nvidia GeForce GTX 1660 Ti ។ ប្រភេទទី 3 ត្រូវបានបំពាក់ដោយ CPU របស់ក្រុមហ៊ុន Intel ជំនាន់ទី 9 Intel Core i5 គួបផ្សំជាមួយ RAM 8GB DDR4 DRAM និង ទំហំផ្ទុកប្រភេទ SSD 512GB បូករួមជាមួយក្រាហ្វិកកាត Nvidia GeForce GTX 1660Ti ។

 

 

លើសពីនេះ គណនីផ្លូវការ Mi Laptop របស់ក្រុមហ៊ុន Xiaomi នៅលើបណ្តាញសង្គម Weibo បានធ្វើការផុស លក្ខណៈជា Poster ដែលបានបង្ហាញតម្រុយ អំពីលក្ខណៈសម្បត្តិ របស់កុំព្យូទ័រយួរដៃ ប្រភេទ Gaming នេះ ជារៀងរាល់ថ្ងៃ ដើម្បីធ្វើការរាប់ថយក្រោយ រហូតដល់ថ្ងៃដាក់បង្ហាញ ជាផ្លូវការ គឺនៅថ្ងៃទី ០៤ សីហា ឆ្នាំ ២០១៩។ វាអាចទៅរួចដែរ ដែលកុំព្យូទ័រយួរដៃប្រភេទ Gaming ដែលក្រុមហ៊ុន Xiaomi ត្រៀមដាក់បង្ហាញនាពេលខាងមុខនេះ អាចដូចទៅនឹងប្រភពបានបែកធ្លាយ។ តែសរុបមកវិញ ទាំងនេះគ្រាន់តែជាព័ត៌មាន បែកធ្លាយតែប៉ុណ្ណោះ ពិតឬមិនពិត មានតែចាំតាមដានទាំងអស់គ្នា នៅថ្ងៃដែលក្រុមហ៊ុម Xiaomi ដាក់បង្ហាញជាផ្លូវការ តែប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Gadgets 360 Tag: កុំព្យូទ័រ