CAMBO REPORT

Popup Advertising5 seconds

តើ​អ្នក​ត្រូវ​ការ Jailbreak និង Root ទៀត​ដែរ​ឬ​ទេ​នៅ​ក្នុង​ពេល​បច្នុប្បន្ន?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

 

 

ពេលនិយាយដល់ការ Jailbreak និង Root យើងក៏នឹងឃើញទៅដល់អតីកាល កាលពីប៉ុន្មានឆ្នាំមុនដែលវាជាប្រធានបទ ដ៏ពេញនិយមសម្រាប់អ្នកប្រើប្រាស់ ទូរសព្ទដៃមិនថាជា iDevices ឬ Android Devices នោះទេ។ ដោយហេតុថា វាជាវិធីសាស្រ្តដែលអនុញ្ញាត អោយអ្នកប្រើប្រាស់ផ្ទាល់ ទទួលបាននូវបទពិសោធន៍ កាន់តែប្រសើរ និងសម្បូរបែប។ ដូច្នេះថ្ងៃនេះ យើងនឹងនិយាយ អំពីការដែលថា តើលោកអ្នកត្រូវការ Jailbreak និង Root ទៀតដែរឬទេ នៅក្នុងពេលបច្នុប្បន្ននេះ ។ 

 

តើ Jailbreak ជាអ្វី ?

 

 

ជាតំបូងយើងនឹងនាំអ្នកទាំងអស់គ្នាអោយស្គាល់ខ្លះៗអំពីអ្វីជាការ Jailbreak។ Jailbreaking ឬ អាចហៅងាយយល់បានថា កាហែកគុកនោះ ត្រូវបានរកឃើញពីសំណាក់ ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីចំនួន ៩ រូប ដែលមានឈ្មោះដំបូងថា JailbreakMe ហើយវាបានប្រកាសចេញ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីម៉ូឌែល iPhone ជំនាន់ទី ១ បានប្រកាសនៅ ខែកក្កដា ឆ្នាំ ២០១៧។ ការ Jailbreak បានទទួលបានការពេញនិយម ជាក្រៃលែង នៅឆ្នាំបន្តបន្ទាប់ ដោយវាអនុញ្ញាតអោយអ្នក ប្រើប្រាស់ផ្លាស់ប្តូរនូវ User Interface តាមរយៈការផ្លាស់ប្តូរ Theme និង Animation, អាចទាញយកកម្មវិធី ឥតគិតថ្លៃពី App Store និងមុខងារពិសេសៗ ជាច្រើនទៀត។ មិនតែប៉ុណ្ណោះ វាបានបន្ថែមនូវរសជាតិថ្មី ដល់អ្នកប្រើប្រាស់ ដែលមុខងារទាំងនោះ មិនមានឃើញនៅក្នុង ប្រពន្ធ័ប្រតិបត្តិការ iOS ដែលមិនបាន Jailbreak នោះឡើយ ។ 

 

 

 

យ៉ាងណាក៏ដោយ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញថាការ Jailbreak លើឧបករណ៍ iDevices មិនសូវជាមាន ប្រជាប្រិយភាពដូច មុននោះឡើយ។ ដោយសារតែក្រុមហ៊ុន Apple បានធ្វើការរឹតបណ្តឹងនូវប្រពន្ធ័សុវត្ថិភាព ទៅលើប្រពន្ធ័ប្រតិបត្តិការណ៍ របស់ខ្លួនជាបន្តបន្ទាប់ និងវិធីសាស្រ្ត ក៏ដូចកម្មវិធីក្នុងការ Jailbreak មានការលំបាកជាងមុនឆ្ងាយ និងតម្រូវអោយមានការ ប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការបាត់ឯកសារផងនោះ ទើបអ្នកប្រើប្រាស់ភាគច្រើន បានមើលរំលង និងមិនសូវយកចិត្ត ទុកដាក់ជាមួយនឹងការ Jailbreak ប៉ុន្មានទៀតនោះឡើយ នៅពេលនេះ។ លើសពីនេះ Apple បានព្យាយាមបន្ថែមនូវមុខងារថ្មីៗ នៅលើ iOS ជំនាន់ថ្មីរបស់ខ្លួន ដោយមុខងារទាំងនេះ ខ្លះត្រូវបានចម្លងចេញ ពី Tweak ល្បីៗនិងពេញនិយមនៅក្នុង Cydia ផងដែរ។ ដូច្នេះហើយ ទើបធ្វើអោយអ្នកប្រើប្រាស់ លែងសូវចាប់អារម្មណ៍ការ Jailbreak ដូចមុនៗទៀត។

 

ងាកមកកាន់ការ Rooting វិញម្តង 

 

 

មិនខុសគ្នាប៉ុន្មានពីការ Jailbreak ខាងលើនោះទេ ដំណើរការ Rooting ត្រូវបានប្រើសម្រាប់ប្រពន្ធ័ប្រតិបិត្តការណ៍ Android វិញ ដែលវាបានធ្វើអោយយើង មានសិទ្ធិប្រើប្រាស់ទៅលើ Android OS មានភាពទូរលំទូលាយជាងមុន រួមមានទាំងការ Unlock Bootloader, គ្រប់គ្រងលើ Kernel, ផ្លាស់ប្តូរ Theme, លុបបំបាត់នូវពពួក Bloatware ដែលជាប់មកជាមួយកម្មរីធីដើម របស់ទូរសព្ទ និងអ្វីដែលពិសេសបំផុតនោះ Rooting បានផ្តល់ភាពងាយស្រួល ដល់ការផ្លាស់ប្តូរនូវ Custom Rom បានយ៉ាងប្រសើរទៀតផង ។ ខុសពី Jailbreaking ដែល Rooting ត្រូវបង្កើតឡើងសម្រាប់ Android OS ដូចនេះទើបការ Root មានច្រើនទម្រង់ ដែលតម្រូវទៅលើ ម៉ាក និង ម៉ូឌែលខុសៗគ្នាជាច្រើន ដោយភាគច្រើន វាមានភាពងាយស្រួលច្រើន ក្នុងប្រភេទម៉ូឌែល ដែលបានបំពាក់ ជាមួយនឹង Android OS ដើម ឬហៅម្យ៉ាងទៀតបានថា Stock Rom។ ROM ប្រភេទដើមទាំងនេះ មិនបានត្រូវកែឆ្នៃលើ Interface ច្រើនទេ ទើបវាមើលទៅ មានភាពងាយស្រួល ក្នុងការ Root ដែលយើងអាចឃើញ មាននៅលើ ប្រភេទទូរសព្ទខ្សែស្រឡាយ Google Nexus, Google Pixel និង Motorola ជាដើម។ 

 

បន្ទាប់បានជ្រាបខ្លះៗពីអ្វីដែលជាការ Jailbreak និង Rooting ហើយនោះ យើងក៏អាចសរុបសេចក្តីបានថា មិនថាជាការ Jailbreak ឬ Root នោះទេ សុទ្ធតែបានផ្តល់នូវគុណសម្បត្តិ ដល់អ្នកប្រើប្រាស់តាមតម្រូវការ និងទម្រង់ផ្សេងៗគ្នា។ តែវាក៏តែងតែមាន នូវគុណវិបត្តិ ដែលដើរទន្ទឹមនឹងគុណសម្បត្តិផងដែរ ដូចយើងបានដឹងហើយថា គ្រប់ការ Jailbreak និង Root បានដំណើរការនូវ Code ដែលធ្វើការលុបបំបាត់នូវ ប្រពន្ធ័សុវត្ថិភាពដែលមាន នៅក្នុងប្រព័ន្ធប្រតិបត្តិការផ្ទាល់ ដែលវាបានបង្កនូវភាពងាយស្រួល ទៅដល់ក្រុមមួយផ្សេងទៀត ដែលមានបំណងលួចនូវទិន្នន័យ មាននៅក្នុងទូរសព្ទរបស់លោកអ្នកផងដែរ។ ម៉្យាងទៀត សម្រាប់ប្រពន្ធ័ប្រតិបត្តិការ Android រាល់ឧបករណ៍ ដែលបានធ្វើការ Rooted នោះ ត្រូវបានគេដកចេញ ពីការធានាផងដែរ ទោះបីជាឧបករណ៍នោះ សិ្ថតក្នុងការធានាក៏ដោយ។  

 

ដោយយោងទៅលើមុខងារថ្មីៗជាច្រើន ដែលមាននៅលើ iOS និង Android នោះ យើងក៏អាចសន្មត់បានថា Jailbreak និង Root ក្នុងពេលបច្ចុប្បន្ន កំពុងមានការថយចុះច្រើន ដោយហេតុថា មុខងារពិសេសជាច្រើន ដែលមានមកស្រាប់នោះ ពិតជាអាចជំនួសអោយការ Jailbreak និង Root បានមួយភាគធំពិតមែន។ តែបើសិនជាលោកអ្នក មិនបានបារម្ភណ៍ ទៅនឹងហានិភ័យនៃការបាត់បង់ ឬ ទិន្នន័យត្រូវបានលួច រឺមួយការដកចេញ ពីការធានា វាក៏នៅតែល្អ ក្នុងការសាកល្បងទទួលយក បទពិសោធន៍ថ្មីផងដែរ ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ