CAMBO REPORT

Popup Advertising5 seconds

លោក Robert Downey Jr. ជា​អ្នក​តំណាង​ឲ្យ OnePlus តែ​បែរ​ជា​គេ​ប្រទះ​ឃើញ​ប្រើ P30 Pro ទៅ​វិញ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

 

បើនិយាយពីលោក Robert Downey Jr. មានមនុស្សភាគច្រើនស្គាល់ច្បាស់ណាស់ ថាគាត់ជានរណា ជាពិសេស Fan របស់ Marvel និងរឿងប្រភេទ Super Hero ដូចជា Avengers និង Iron Man ជាដើម។ កាលពីខែឧសភាកន្លងទៅ OnePlus បានចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីចាប់ដៃគូជាមួយតារាសម្តែង ដ៏ល្បីឈ្មោះម្នាក់នេះ ដែលគ្រប់គ្នាស្គាល់ថា Iron Man នោះ ដើម្បីជួយផ្សព្វផ្សាយ ពីលក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់ OnePlus 7 ជាជាងការយកលុយទាំងនោះ ទៅបំពាក់អាវក្រោះការពារទឹកសម្រាប់ OnePlus 7 Pro ទៅវិញ។

 

 

ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះ Robert Downey Jr. ត្រូវគេចាប់បានប្រើទូរសព្ទដៃ Huawei P30 Pro ដើម្បីផុសផ្សព្វផ្សាយពី OnePlus 7 នៅលើបណ្តាញសង្គមដ៏ល្បី របស់ប្រទេសចិន Weibo ទៅវិញ ដោយមិនបានប្រើ OnePlus 7 ដើម្បីផុសនោះទេ។ មិនបានយូរប៉ុន្មានផង អត្ថបទនោះត្រូវបានលុប ចេញពីបណ្តាញសង្គម Weibo ភ្លាមៗ ប៉ុន្តែអ្វីៗមិនអាចគេចផុតពី ក្រសែភ្នែករបស់គេបាននោះទេ ព្រោះថា អ្នកប្រើប្រាស់បណ្តាញសង្គម Weibo បាន Screenshot ទុកធ្វើជាភស្តុតាងបាត់ទៅហើយ។

 

 

នេះមិនមែនជាលើកដំបូងទេ ដែលអ្នកតំណាងឲ្យក្រុមហ៊ុនមួយ ត្រូវគេចាប់បានប្រើប្រាស់ ឧបករណ៍របស់ក្រុមហ៊ុនដទៃ ជាក់ស្តែងកាលពីឆ្នាំទៅ ក្រុមហ៊ុន Samsung នៅប្រទេស Nigeria ប្រើប្រាស់ទូរសព្ទ iPhone ដើម្បីធ្វើការ Tweet ផ្សព្វផ្សាយពីទូរសព្ទដៃ Galaxy Note 9 នៅលើបណ្តាញសង្គម Twitter ។ វាអាចទៅរួចដែរ ដែលថានរណាម្នាក់ ឬក៏ជំនួយការរបស់ Robert Downey Jr. ជាអ្នកដែលផុស ជំនួសឲ្យគេក៏ថាបាន ព្រោះសុទ្ធតែជារឿងដែលអាចកើតឡើង ជាយថាហេតុ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Gadgets 360 Tag: Lifestyle