CAMBO REPORT

Popup Advertising5 seconds

Apple អាច​នឹង​ផ្លាស់​ប្ដូរ​ទីតាំង​ផលិត​កម្ម ពី​ប្រទេស​ចិន​ទៅ​ប្រទេស​វៀត​ណាម​វិញ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សង្គ្រោមពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និងប្រទេសចិន គឺមិនងាយស្រួលដោះស្រាយ ចប់ទាំងស្រុងនោះទេ ដោយក្រុមហ៊ុន បច្ចេកវិទ្យាធំៗ ជាច្រើនបានសម្រេចចិត្ត ចាកចេញពីប្រទេសចិន ទៅកាន់ទីផ្សារផ្សេងផងដែរ។ របាយការណ៍សម្ងាត់មួយ បានបង្ហើបឲ្យដឹងថា Apple ក៏កំពុងតែមានគម្រោង ផ្លាស់ប្ដូរទីតាំងផលិតកម្ម នៃផលិតផល របស់ខ្លួនដូចគ្នា ហើយប្រទេសវៀតណាម គឺជាតំបន់ថ្មីមួយដែល ក្រុមហ៊ុនភាគច្រើន មានចំណាប់អារម្មណ៍ច្រើនជាង ប្រទេសផ្សេងៗដទៃទៀត ដើម្បីជៀសវាងនូវ ការបន្ថែមពន្ធជាដើម។ 

ខណៈពេលដែល មានគេរាយការណ៍មកថា Samsung បានចាប់ផ្ដើមផលិតកម្ម ស្ទើរតែលើសពាក់កណ្ដាល នៃផលិតផលរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម រួចជាស្រេចមកហើយ។ ក្រុមហ៊ុនមួយចំនួនទៀត ដោយរួមមានទាំង Nintendo ក៏កំពុងពិចារណាថា រកផលិតម៉ាស៊ីនហ្គេមចល័ត Nintendo Switch នៅប្រទេសវៀតណាមដែរ នេះបើយោងទៅតាម ក្រុមហ៊ុនស្រាវជ្រាវ ខ្សែសង្វាក់អ្នកផ្គត់ផ្គង់។ Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ ដ៏ធំបំផុតសម្រាប់ Apple បានស្នើរសុំសិទ្ធិផលិតកម្ម ពីរដ្ឋាភិបាលវៀតណាម នាពេលថ្មីៗកន្លងផុតនេះ និងព្រមទាំងបានចំណាយ $200 លានដុល្លារអាមេរិក ទៅកាន់បុត្រសម្ព័ន្ធ នៃប្រទេសឥណ្ឌាផងដែរ។

 

ក្រៅពីនេះទៅទៀត ក្រុមហ៊ុនដទៃទៀត ដែលបានសហការជាមួយ Apple ក៏បានបង្ហើបប្រាប់ថា ពួកគេមានបំណងពង្រីក ផលិតកម្មឲ្យកាន់តែច្រើន នៅប្រទេសវៀតណាម ថែមទៀតផង។ របាយការណ៍លេចធ្លាយនេះ គឺបានអះអាងមកថា Apple អាចកំពុងតែផ្លាស់ប្ដូរ ទីតាំងរោងចក្ររបស់ខ្លួន ឬយ៉ាងហោចណាស់ អាចនឹងកំពុងរៀបចំ បើសិនជាព័ត៌មានទាំងអស់នេះ ជាការពិតមែននោះ។ 

ទោះបីជាយ៉ាងណា មុននឹងពេលដែល ប្រទេសវៀតណាម អាចក្លាយទៅជា តំបន់ទីផ្សារខ្នាតធំ ប្រៀបដូចទៅនឹងប្រទេសចិន ដូច្នេះរដ្ឋាភិបាលវៀតណាម ក៏ត្រូវបានជួបប្រទះនូវ បញ្ហាធំៗមួយចំនួន ដោយរួមមានដូចជា តម្លៃលក់ដីធ្លី, សមត្ថភាពផលិតមានកំណត់ និងគ្រឿងបន្លាស់មួយចំនួន ដែលមានតែក្រុមហ៊ុនចិន បានអាចសម្រេចការផលិតបែបនេះបាន។ល។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Bee Bom Tag: Lifestyle