CAMBO REPORT

Popup Advertising5 seconds

លេចធ្លាយរូបរាងកាន់តែច្បាស់ពី Galaxy Watch Active 2 Under Armour Edition

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីប៉ុន្មានថ្ងៃមុននេះ Samsung បានបញ្ចេញឃ្លីបវីដេអូខ្លីមួយ ដែលបង្ហាញពីកាលបរិច្ឆេទជាក់លាក់ នៃថ្ងៃប្រកាស Galaxy Watch Active 2 ជាផ្លូវការ ហើយបើយើងរាប់ចាប់ពីថ្ងៃនេះទៅ គឺពេលវេលានោះ ក៏ខិតជិតមកដល់ដែរ។

 

 

យ៉ាងណា ក្នុងថ្ងៃនេះផ្ទាល់ បើយោងតាមប្រភព SamMobile បានបង្ហើបឲ្យដឹងថា Galaxy Active Watch 2 អាចនឹងបញ្ចេញជម្រើស Under Armour Edition ដែលមានចំនួនពីរពណ៌ រួមមាន ពណ៌ខ្មៅ និង ពណ៌ប្រផេះ ដោយមានឡូហ្គូពាក្យ UA នៅលើខ្សែនាឡិការ វៃឆ្លាតស៊េរី Edition នេះ ទៀតផង។ អ្វីដែលធ្វើឲ្យវា កាន់តែពិសេសជាង Galaxy Watch Active 2 ធម្មតានោះ គឺត្រង់ថា ក្រុមហ៊ុនបានធ្វើការសហការណ៍គ្នា ជាមួយ MapMyRun ដែលអាចឲ្យនាឡិកានេះ ប្រើសេវាកម្មវាបានយ៉ាងស៊េរី ក្នុងរយៈពេល 6 ខែឯណោះ។

 

សម្រាប់ Galaxy Watch Active 2 Under Armour Edition ទាំង 2 ម៉ូឌែលនេះ អាចនឹងមានជម្រើស 2 ទំហំ ដូចជា ទំហំ 40mm និង 44mm សម្រាប់តម្រូវចិត្ត អ្នកប្រើប្រាស់។ លើសពីនេះ វាក៏ត្រូវបានគេរំពឹងទុកថា នឹងមានមុខងារឆ្លាតវៃ ECG ដែលអាចជួយឲ្យ អ្នកដឹងពីកម្រិត ចង្វាក់បេះដូង សម្ពាធអារម្មណ៍។ ជាពិសេស វាជួយតាមដានចង្វាក់បេះដូងយើង បើលោតខុសប្រក្រតី មុខងារនេះ នឹងធ្វើការផ្តល់ដំណឹងដល់យើងភ្លាមៗ ហើយមានមុខងារ ជួយការពារពេលធ្លាក់ ផងដែរ។ 

 

 

និយាយរួមមក នាឡិកាឆ្លាតវៃទាំងពីរម៉ូឌែលនេះ ក៏នឹងធ្វើការដាក់បង្ហាញរួមគ្នា ជាមួយ Galaxy Watch Active 2 ធម្មតាដែរ គឺនៅថ្ងៃទី 5 ខែសីហា ដែលនឹងប្រារព្ធឡើង ក្នុងទីក្រុង New York នៃសហរដ្ឋអាមេរិក។ ដូចច្នេះ ប្រិយមិត្តអ្នកអាន ដែលមានចំណាប់អារម្មណ៍លើវា អាចកំណត់ថ្ងៃទុក ចាំមើលទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: នាឡិកាវៃឆ្លាត