CAMBO REPORT

Popup Advertising5 seconds

ASUS បញ្ចេញ ROG Balteus Qi Mousepad ជំនាន់​ថ្មី បំពាក់​ភ្លើង RGB មាន​តម្លៃ $109 ដុល្លារ និង​អាច​សាក​ថ្ម​ទូរសព្ទ​បាន​ទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន ASUS ជាប៊្រេនរបស់តៃវ៉ាន់ កំពុងឈរលើចំណាត់ថ្នាក់ខ្ពស់មួយ ក្នុងចំនោមក្រុមហ៊ុនដទៃទៀត ដែលផលិតគ្រឿងអេឡិចត្រូនិច។ ហើយជាពិសេស ប្រិយមិត្តជាអ្នកស្នេហា វិស័យហ្គេម ប្រាកដជាបានស្គាល់ យ៉ាងច្បាស់ពីប៊្រេន ASUS Republic of Gamers ( ROG ) ហើយ ដោយភាគច្រើន វាជាផលិតផលសំរាប់លេងហ្គេម ដែលមានដូចជា ស្មាតហ្វូនលេងហ្គេម កុំព្យូទ័រហ្គេមមីង សម្បី Keyboard និង Mouse សុទ្ធតែជាប្រភេទ ហ្គេមមីងទាំងអស់ តែម្តង។

 

ដោយឡែក ពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានបញ្ចេញ Mousepad មានភ្លើង RGB ព័ទ្ធជុំវិញយ៉ាងទាក់ទាញភ្នែក មួយបន្ទះ មានឈ្មោះថា ASUS ROG Balteus Qi Mousepad។ Mousepad ប្រភេទនេះ មានទំហំ 320 x 370 មីលីម៉ែត្រ នៅលើផ្នែកខាងស្តាំ អាចឲ្យយើងសាកថ្មទូរស័ព្ទបានជាមួយនឹងដុំសាក ឥតខ្សែពពួក Qi Charging ថែមទៀតផង។ ហើយផ្ទៃខាងលើវា ត្រូវបានផលិតឡើង ដោយមានគុណភាពខ្ពស់ ធ្វើឲ្យមានភាពប្រសើរ ងាយស្រួលក្នុងការអូស Mouse ទៅមកយ៉ាងរលូន ពិសេសសម្រាប់អ្នកលេង ហ្គេមនេះឯង ព្រោះពួកគេត្រូវការ Mousepad និង Mouse ដែលមានគុណភាព ដើម្បីតម្រង់ទិសដៅបានច្បាស់។ 

 

 

លើសពីនេះទៀត Mousepad នេះ អាចឲ្យយើងចុចលើប៊ូតុង ផ្លាស់ប្តូរភ្លើង RGB ប្លែកៗពីគ្នាដល់ទៅ 15 ពណ៌ឯណោះ ដែលពណ៌ទាំងនោះ មានលក្ខណៈខុសៗគ្នា ដោយយើងអាចកំណត់បាន ដូចជាមានរត់ចរន្តពណ៌ តែមួយគត់ រត់ចល័តបែបពណ៌ឥន្ធនូ រាងទឹករលក និង ផ្កាយដុះកន្ទុយ ជាដើម។ យ៉ាងណា Armony II software គឺជាមូលហេតុ ដែលធ្វើឲ្យភ្លើង RGB LED នេះ អាចប្រដេញពណ៌គ្នា ក្នុងពេលតែមួយបាន។ ហើយវាក៏មាន បំពាក់ប្រភេទ USB 2.0 ដែលអាចឲ្យងាយស្រួល ក្នុងការតភ្ជាប់ជាមួយ Mouse ឥតខ្សែ ឬ ឧបករណ៍លេងហ្គេមផ្សេងៗ។

 

 

 

ASUS ROG Balteus Qi Mousepad នេះ នឹងត្រូវបានដាក់លក់ស្ថិតក្នុងតម្លៃ ប្រហែលខ្ទង់ $109 ដុល្លារអាមេរិក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Gear Best Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ