CAMBO REPORT

Popup Advertising5 seconds

Sony បាន​និយាយ​ថា PlayStation អាច​កាន់​តែ​ថ្លៃ បើ​បញ្ហា​រវាង​ចិន​និង​អាមេរិក​នៅ​តែ​បន្ដ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សង្រ្គាមពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និងប្រទេសចិន មិនត្រឹមតែប៉ះពាល់ដល់ ការលក់ស្មាតហ្វូនប៉ុណ្ណោះទេ ប៉ុន្ដែសម្រាប់ម៉ាស៊ីនហ្គេម ក៏អាចដូចគ្នាអញ្ចឹងដែរ។ កាលពីដើមខែឧសភា លោកប្រធានាធិបតី Donald Trump បានធ្វើការដំឡើងពន្ធ នាំចូលពីប្រទេសចិនពី 10% ទៅ 25% ហើយក៏កំពុងគំរាមកំហែងថា អាចបន្ដឡើងទៀត ថែមទៀតផង។ ហេតុដូច្នេះហើយ Sony បានប្រាប់ឲ្យដឹងមុនថា ខ្លួននឹងអាចដំឡើងតម្លៃរបស់ PlayStation គ្រប់ជំនាន់ទាំងអស់ ពីព្រោះម៉ាស៊ីនហ្គេមទាំងនោះ សុទ្ធតែដំឡើងនៅប្រទេសចិន ហើយបាននាំចូលមក ទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារដទៃទៀតវិញ។

កាលពីខែមុននេះ Sony ក៏បានចាប់ដៃគូជាមួយ Microsoft និង Nintendo ដើម្បីចេញសេចក្តី ថ្លែងការណ៍មួយ ទៅកាន់ រដ្ឋាភិបាលអាមេរិក ប្រឆាំងនឹងការដំឡើងពន្ធ ទំនាញនាំចូលពីចិន នេះផងដែរ។ សេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនរបស់ពួកគេ នឹងអាចខាតបង់ទឹកប្រាក់ $840 លានដុល្លារអាមេរិក ហើយក៏អាចឈានដល់ បាត់បង់ការងារចំនួន 200,000 ការងារថែមទៀតផង។ សង្រ្គាមពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និងប្រទេសចិន គឺបានធ្វើឲ្យក្រុមហ៊ុនអាមេរិក និងរួមមានទាំងក្រុមហ៊ុន ផលិតម៉ាស៊ីនហ្គេម កំពុងតែសម្រេចចិត្តដក រោងចក្រដំឡើងរបស់ខ្លួន ចេញពីប្រទេសចិន ដើម្បីជៀសរាងនូវ ការបន្ថែមពន្ធនេះ។ ទោះបីជាយ៉ាងណា Sony និង Microsoft ហាក់បីដូចជា ច្រានចោលរបាយការណ៍នេះ នឹងបន្ដផលិតម៉ាស៊ីនហ្គេម PlayStation និង Xbox នៅប្រទេសចិនដដែល ក៏ប៉ុន្ដែចំពោះលទ្ធផល គឺមានតែអាចបណ្ដាលឲ្យ សម្រេចចិត្តដំឡើងតម្លៃលក់វិញ។ 

កាលពីពេលថ្មីៗនេះ របាយការណ៍បង្ហាញថា ម៉ាស៊ីនហ្គេមដ៏ល្បីល្បាញ Sony PlayStation 4 បានលក់ដាច់រហូតដល់ 100 លានគ្រឿង និងសម្រេចបានចំនួននេះ លឿនជាងគេបង្អស់ បើប្រៀបធៀបទៅនឹង ម៉ាស៊ីនហ្គេមដទៃទៀត។ ចំណែកឯម៉ាស៊ីនហ្គេម PlayStation 5 គឺត្រូវបានរំពឹងទុកថា នឹងមានកម្លាំងម៉ាស៊ីនខ្លាំង ហើយតម្លៃដាក់លក់ក៏ខ្ពស់ដែរ ហើយបើសិនជាលោក Trump បន្ដដំឡើងពន្ធទំនាញ នាំចូលពីប្រទេសចិន ដូច្នេះវានឹងមានតម្លៃ កាន់តែថ្លៃផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ