CAMBO REPORT

Popup Advertising5 seconds

ជនជាតិចិនម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រត់​ពន្ធ Apple ក្លែង​ក្លាយ ទៅ​កាន់​ទឹក​ដី​សហរដ្ឋ​អាមេរិក

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពិតណាស់ កាលពីពេលថ្មីៗនេះ ជនជាតិចិនម្នាក់ ដែលរស់នៅអាមេរិក ឈ្មោះថា Jianhua Li អាយុ 44 ឆ្នាំ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធធនាគារ រយៈពេល 37 ខែ ពីបទចូលរួមគំនិត ក្នុងការរត់ពន្ធផលិតផល Apple ក្លែងក្លាយ រួមមាន iPad និង iPhone ចូលទៅក្នុងទឹកដីអាមេរិក។ លើសពីនេះទៅទៀត គ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់ ច្រើនជាង 40,000 គ្រឿង ដែលស្ថិតក្នុងស្លាកយីហោ Apple ក្លែងក្លាយ ត្រូវបានចរាចរណ៍ ក្នុងសហរដ្ឋអាមេរិក នៅចន្លោះ ខែកក្កដា ឆ្នាំ 2014 និងខែ កុម្ភៈ ឆ្នាំ 2018 ទៀតផង។ 

មិនត្រឹមតែប៉ុណ្ណោះ គេបានរាយការណ៍ថា ឧបករណ៍ក្លែងក្លាយទាំងនោះ ត្រូវដឹកជញ្ជូនដោយឡែកពីគ្នា ដើម្បីជៀសវាង ពីការត្រួតពិនិត្យរបស់មន្ត្រីគយ ហើយបន្ទាប់មកទៀត វានឹងត្រូវបញ្ជូនបន្ត ទៅកាន់អ្នកដែលរួមគំនិត ទាំងអស់នៅក្នុង សហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត ទឹកប្រាក់ដែលលក់បាន ច្រើនជាង 1.1លានដុល្លា នឹងត្រូវផ្ទេរពីគណនី ក្នុងសហរដ្ឋអាមេរិក ទៅកាន់គណនីផ្សេងទៀត ដែលលោក Li ជាអ្នកគ្រប់គ្រង នៅក្រៅប្រទេស។ គួរបញ្ជាក់ដែរថា លោក Li និងក្រមហ៊ុនរបស់គាត់ Dream Digitals បានធ្វើការជាមួយ Andreina Becerra, Roberto Volpe, Rosario LaMarca និងមានបុគ្គលមួយចំនួនទៀត។ 

 

ទន្ទឹមគ្នានេះដែរ Becerra ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធធនាគាររយៈពេល 3 ឆ្នាំ រីឯ Volpe ត្រូវបានកាត់ទោស តំណាលគ្នានេះដែរ ដែលជាប់ឃុំឃាំង រយៈពេល 22 ខែ ហើយ LaMarca វិញ បានកាត់ទោសឲ្យជាប់ពន្ធធនាគារ រយៈពេល 37 ខែ កាលពីឆ្នាំ 2017 កន្លងទៅ។

ដូច្នេះ យើងឃើញថាជនល្មើសទាំងប៉ុន្មានខាងលើនេះ ត្រូវបានកាត់ទោសរួចរាល់ហើយ គ្រាន់តែថាលោក Li ត្រូវបានកាត់ទោស ក្រោយគេប៉ុណ្ណោះ។ អញ្ចឹងហើយ នៅក្នុងស្រុកយើង ក៏គួរតែប្រយ័ត្ន បន្ថែមទៀតចំពោះការទិញស្មាតហ្វូន ឬផលិតផលនានា មិនថាតែ Apple នោះទេ ព្រោះជួនកាល វាក៏អាចប៉ះចំរបស់ក្លែងក្លាយ បានផងដែរ ជាពិសេស គឺផលិផលមួយទឹកតែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: CNet Tag: Lifestyle