CAMBO REPORT

Popup Advertising5 seconds

Sony ទើប​បង្កើត​ម៉ាស៊ីន​ត្រជាក់​អាច​យក​តាម​ខ្លួន​បាន និង​ត្រៀម​ចេញ​លក់​ឆ្នាំ​ក្រោយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សីតុណ្ហភាពកាន់តែកើនឡើងទៅៗ ជុំវិញពិភពលោក ជារៀងរាល់ឆ្នាំតែម្ដង និងស្ទើរតែលែងអាច ចេញទៅខាងក្រៅបាន ដោយសារតែមកពី បរិមាណកម្ដៅខ្លាំងពេក។ ហេតុដូច្នេះហើយ Sony មានគំនិតដ៏ល្អមួយ ដែលអាចឲ្យលោកអ្នក នាំយកម៉ាស៊ីនត្រជាក់ ជាប់តាមខ្លួនបាន ដោយបំពាក់នៅក្រោយកអាវ និងសន្យាថា អាចធ្វើឲ្យ ត្រជាក់ចិត្តបាន។

Sony បានដាក់ឈ្មោះឲ្យថា Reon Pocket ហើយវាមានសមត្ថភាព អាចបន្ថយសីតុណ្ហភាព ខាងក្រោយខ្នងរបស់អ្នកពី 36°C ចុះទៅដល់ត្រឹមតែ 23°C និងអាចបញ្ជាដោយកម្មវិធី លើស្មាតហ្វូនរបស់លោកអ្នក តាមរយៈការតភ្ជាប់ប្រព័ន្ធ Bluetooth ថែមទៀតផង។ Sony បានផ្សព្វផ្សាយដាក់លក់ ម៉ាស៊ីនត្រជាក់ចល័តនេះ ក្នុងតម្លៃចាប់ផ្ដើមពី $117 ដុល្លារអាមេរិកឡើងទៅ និងមាននៅប្រទេសជប៉ុន មុនប្រទេសដទៃទៀត។ ទោះបីជាយ៉ាងណា ប្រភពពត៌មានមួយ បានរាយការណ៍មកថា Reon Pocket ផលិតដោយ Sony គឺមានថាមពលថ្មតូច អាចប្រើប្រាស់បាន តិចជាង 2 ម៉ោងតែប៉ុណ្ណោះ ដោយជាចំណុចអវិជ្ជាមានមួយ នៃម៉ាស៊ីនត្រជាក់ចល័តនេះ។ កាលបរិច្ឆេទចេញលក់ ដែលយើងទទួលបាន គឺនៅចំខែមីនាឆ្នាំ 2020 ដែលសាកសមបំផុត សម្រាប់ព្រឹតិ្ដការណ៍ អូឡាំពិករដូវក្តៅនៅតូក្យូ 2020 នាពេលខាងមុខនេះ តែម្តង។

 

***សូមទស្សនាវីដេអូខាងក្រោយ ដែលបង្ហាញអំពីម៉ាស៊ីនត្រជាក់ចល័ត Reon Pocket របស់ Sony៖

 

 

ដូចដែលយើងបាន រៀបរាប់ប្រាប់ខាងលើអញ្ចឹង ម៉ាស៊ីនត្រជាក់ចល័ត Reon Pocket គឺមានសមត្ថភាពខ្លាំង អាចបញ្ចុះសីតុណ្ហភាព បានមកទាប ប៉ុន្ដែចំពោះតម្លៃដាក់លក់ និងថាមពលថ្មរបស់វា អាចនឹងធ្វើឲ្យលែងមាន ភាពចាប់អារម្មណ៍ច្រើន ផងដែរ។ យើងក៏កំពុងសង្ឃឹមថា Sony នឹងអាចដោះស្រាយនូវ បញ្ហាទាំងអស់នេះ ឲ្យបានមុនពេលដាក់លក់ ដូច្នេះវានឹងមាន ភាពទាក់ទាញ និងកាន់តែមានប្រយោជន៍ សម្រាប់អាកាសធាតុក្ដៅ នាខណៈពេលបច្ចុប្បន្ន និងខាងមុខតទៅទៀតនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ